kalib9

រូបភាពដែលធ្វើឱ្យយើងភ្ញាក់ខ្លួនដោយសារតែវាឆ្លុះបញ្ចាំងពីអ្វីដែលនៅក្នុងចិត្តរបស់យើង

វិចិត្រករនិងអ្នកនិពន្ធដែលមានឈ្មោះថា Medya Bulduk រស់នៅStoсkholm។ ថ្មីៗនេះនាងបានចាប់ផ្តើមចែករំលែកទេពកោសល្យរបស់នាងជាមួយអ្នក follow នាងនៅក្នុង Instagram។ នៅក្នុងគំនូររបស់នាង​ Medya បានបង្ហាញពីរបៀបដែលយើងម្នាក់ៗយល់ឃើញអំពីពិភពលោកនេះ។ នាងបានបន្ថែមមតិយោបល់នៅលើរូបនីមួយៗអំពីអ្វីដែលនាងយល់ឃើញផងដែរ។ អ្នកគ្រប់សុទ្ធតែមានសិទ្ធិជ្រើសរើសផ្លូវរៀងខ្លួនប៉ុន្តែ Medya បានរំឮកយើងថែមទៀតថាការសម្រេចរបស់យើងត្រូវតែមានការយកចិត្តទុកដាក់ទៅលើជីវិតរបស់យើង។

១. ស្រមៃថាបើយើងមើលមិនរូបរាងគ្នាប៉ុន្តែពួកយើងឃើញថាមពលរបស់គ្នា ២. “ពេលខ្លះខ្ញុំភ័យខ្លាចមនុស្សនិយាយថាតើនាងគិតថានាងជានរណា? ឥឡូវនេះខ្ញុំមានភាពក្លាហានដើម្បីឈរហើយនិយាយថា” នេះគឺជាខ្ញុំ “។ ៣. បញ្ហាភាគច្រើនវាមិនមែនជាបញ្ហានោះទេ ៤. សុភមង្គលវាអាស្រយលើអាកប្បកិរិយា ហើយវាមិនអាស្រយលើរបស់ដែលអ្នកមាននោះទេ។ ៥. មិនមែនការឈឺចាប់ទាំងអស់យើងអាចមើលឃើញនោះទេ។ ៦. “មនុស្សមានគំនិតសុញ” ខ្ញុំត្រូវការលុយដើម្បីរកសីុ។ “មនុស្សមានគំនិតច្រើន” ត្រូវការត្រឹមតែគំនិត “ប៊ិច / ក្រដាស” ៧. នៅខាងក្នុងរបស់យើងល្អផ្លាស់ប្ដូរធាតុពិតរបស់អ្នក ៨. ពេលខ្លះគំនិតដល់អស្ចារ្យនិងវៃឆ្លាតមិនបានបង្ហាញនៅពេលអ្នកធ្វើតេស្តនោះទេ។ ៩. ចូលបង្ហាញអ្វីដែលជាអ្នក មិនគួរលាក់ខ្លួននោះទេ។ ព្រោះអ្នកនឹងអាចខ្លាំងដូចជាអ្វីដែលភាពខាងក្នុងរបស់អ្នក១០. អ្វីៗគ្រប់យ៉ាងចាប់ផ្តើមជាមួយគំនិតមួយ។ ដំបូងវាអាចមើលទៅដូចជាឆ្កួតប៉ុន្តែលះបង់ខ្លួនអ្នកចំពោះគំនិតរបស់អ្នកតស៊ូនៅលើវាហើយកុំភ្លេចថានេះគឺជាក្តីសុបិន្តរបស់អ្នក។

១១. “មិនមានសិស្សអាក្រក់ឬកូនមិនល្អនោះទេ ប៉ុន្តែពួកគេពួកគេត្រូវការការលើកទឹកចិត្តនិងក្ដីស្រឡាញ់។

១២. ការវឹកហាត់ផ្នែកខួរក្បាលនិងរាងកាយគឺត្រូវធ្វើឱ្យស្មើរគ្នា។

 ១៣. កុំរង់ចាំនរណាម្នាក់ផ្តល់ឱ្យអ្នកនូវឱកាសល្អឥតខ្ចោះដល់អ្នកដូចជា លុយកាក់ឬការងារ។ យើងមិនរីកចម្រើនជាមនុស្សដែលគ្មានបទពិសោធន៍និងបញ្ហាប្រឈមទេ។ អ្នកត្រូវដឹងពីសក្តានុពលរបស់អ្នកហើយត្រូវច្នៃប្រឌិតក្នុងសក្តានុពលផ្ទាល់ខ្លួនរបស់អ្នក។ “ ១៤. នៅពេលអ្នកក្លាយទៅជាមនុស្សរឹងមាំនិងមានប្រាជ្ញាមនុស្សនៅជុំវិញនឹងចាប់ផ្តើមសួរអ្នកហើយប្រាប់អ្នកថាអ្នកបានផ្លាស់ប្តូរដូចវាជារឿងអាក្រក់អីចឹង។ ១៥. “អំណាចស្ថិតនៅក្នុងអ្នក។ វាកំពុងរង់ចាំអ្នកឱ្យរកឃើញហើយបើកវាបង្ហាញមកខាងក្រៅ។ “ ១៦. នាងមានថាមពលដ៏ខ្លាំងរបស់នាងដើម្បីចែករំលែកវាទៅមនុស្សជុំវិញខ្លួន។ ១៧. អ្នកត្រូវការពារថាមពលរបស់អ្នក។ ហើយត្រូវនៅឱ្យឆ្ងាយពីមនុស្សដែលចាំតែទទួលផល។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide