kalib9

ពិតជាល្អមែន!!! ប្រទេសកាណាដាពិតជាយកចិត្តទុកដាក់ជាមួយមនុស្សអត់ផ្ទះសំបែងជាងប្រទេសផ្សេងទៀត

មានប្រទេសជាច្រើនបានរកមធ្យោបាយយ៉ាងចម្លែកក្នុងការរចនានៅតាមអាគារនិងទីកន្លែងកំសាន្ត។ របស់ចំលែកនោះមានដូចជាធ្វើបង្អួចផ្អៀង និងដាក់ដែកស្រួចនៅទីកន្លែងសារធារណៈជាដើម។  ថ្វីបើនេះហាក់ដូចជាបរាជ័យក្នុងការរចនាក៏ដោយក៏រដ្ឋាភិបាលក្នុងតំបន់បានរៀបចំគម្រោងសាងសង់ទាំងនេះយ៉ាងល្អិតល្អន់ដើម្បីរក្សាភាពស្រស់ស្អាតនៃផ្លូវ។

ការរចនាម៉ូដមួយចំនួនបានធ្វើឱ្យមនុស្សជាច្រើនមិនសប្បាយចិត្តជាមួយការសាងសងទាំងនេះ។ ចង់ដឹងថាប្រទេសកាណាដាខុសពីប្រទេសផ្សេងទៀតយ៉ាងណានោះមកទស្សនាទាំងអស់គ្នា។

១. ហើយសាកលវិទ្យាល័យ Cardiff ត្រូវបានគេរិះគន់ចំពោះការសាងសង់ទ្រុង ដើម្បីការពារកុំឱ្យមនុស្សគ្មានផ្ទះសម្បែងដេកនៅកន្លែងនោះនៅពេលយប់។

២. នៅក្នុងទីក្រុងឡុង មានដុំដែកស្រួច ដែលការពារកុំឱ្យអ្នកអត់ផ្ទះសម្បែងជ្រក់នៅទីនោះ។ 

៣. ប្រសិនបើអ្នកទៅមើលក្រុមហ៊ុន Tesco នៅទីក្រុងឡុងដ៍អ្នកនឹងរកឃើញនូវផលិតផលស្រដៀងគ្នានេះ

៤. ទាំងនេះគឺជាកៅអីថ្មីដែលមានទីតាំងនៅខាងក្រៅ Royal Court of Justice នៅកណ្តាលទីក្រុងឡុង

៥. នៅតំបន់ម៉ាន់ហាតាន់រដ្ឋញូវយ៉ក ថ្មស្រួចៗ ត្រូវបានសាងសង់ឡើងដូចនេះដើម្បីរារាំងមនុស្សគ្មានផ្ទះសំបែងសម្រាប់សម្រាក។

៦. កន្លែងអង្គុយនៅ Euston ផ្លូវកណ្តាលទីក្រុងឡុងដ៍

៧. ទាំងនេះគឺជាការរចនាម៉ូដកៅអីនៅប្រទេសជប៉ុន

៨. នេះគឺជារូបភាពស្ពានអាកាសនៅក្វាងចូវប្រទេសចិន។ ពួកគេធ្វើបែបនេះដើម្បីរារាំងអ្នកគ្មានផ្ទះសំបែងស្នាក់នៅ។

៩. នៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញផ្ទាំងកញ្ចក់បង្អួចត្រូវបានគេសាងសង់បែបនេះ

១០. នៅទីក្រុង Oxford ប្រទេសអង់គ្លេសសាងសងកៅអីត្រូវបានរចនាឡើងដូចនេះដើម្បីការពារអ្នកដែលគ្មានផ្ទះសម្បែងកុំឱ្យពួកគេគេងបាន។

១១. ផ្ទុយទៅវិញប្រទេសកាណាដាបានធ្វើបែបនេះចំពោះប្រជាជនដែលមិនមានផ្ទះសំបែង។ 

កៅអីនេះពួកគេមានន័យថា អាចរកជម្រកនៅទីនេះបាន

ហើយពួកគេក៏បានសាងសង់បែបនេះដើម្បីការនៅពេលអាកាសធាតុភ្លៀងឬក្ដៅ

នៅពេលថ្ងៃវាបង្ហាញ “នេះជាកៅអី” ហើយនៅពេលយប់វាផ្លាស់ប្ដូរទៅជា “នេះគឺជាគ្រែគេង”

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIME