kalib9

ពិតជារំជួលចិត្តណាស់!! ក្មេងអាយុ៨ឆ្នាំ ដែលមានជំងឺហើយក្ដាប់ដៃម្ដាយរបស់គេដើម្បីធ្វើការឆ្លើយឆ្លងគ្នា

ម្តាយម្នាក់បានចែករំលែកពេលដែលនាងមានអារម្មណ៍ភ្ញាក់ផ្អើលនៅពេលដែលនាងអាយុ 8 ឆ្នាំបានឆ្លើយតបនឹងសម្លេងរបស់នាងនៅពេលដែលនាងបានជាសះស្បើយពីការវះកាត់ខួរក្បាល ហើយនាងក៏បានថតវីឌីអូ។

អ្នកស្រី Carla Resendiz មកពីរដ្ឋ Dallas រដ្ឋតិចសាស់បាននិយាយថាវាជា “ប៉ះនិងទៅ” បន្ទាប់ពីកូនស្រីឈ្មោះ Holly បានទទួលរងនូវជំងឺសរសៃឈាមខួរក្បាលកាលពីថ្ងៃចន្ទដែលបណ្តាលឱ្យនាងមានការប្រកាច់ហើយត្រូវនាំនាងទៅពេទ្យជាបន្ទាន់។

វីឌីអូដែលបានបង្ហាញពីការឆ្លើយតបនឹងសំលេងរបស់ម្ដាយរបស់នាងនៅពេលនាងបានជាសះស្បើយឡើងវិញបន្ទាប់បញ្ហាដ៏ធំរបស់នាងដែលឱ្យកាសក្នុងការជារបស់នាងមិនច្បាស់ឡើយ។

ក្មេងស្រីម្នាក់នេះបានឆ្លើយតបនិងសំនួររបស់ម្ដាយរបស់នាងដោយ ងក់ក្បាល និងគ្រវីក្បាលរបស់នាង។ ហើយបន្ទាប់មកម្ដាយរបស់នាងក៏ចាប់ដៃរបស់នាង។

ម្ដាយរបស់នាងចាប់ដៃនាងហើយនិយាយ “ចាំធ្វើតាមម៉ាក់ណាកូន, ម៉ាក់កំពុងកាន់ដៃរបស់កូន។ ប្រសិនបើកូនស្រឡាញ់ម៉ាក់ក្ដាប់ដៃរបស់ម៉ាក់ណា។ ”

Holly ក្ដាប់ដៃរបស់ម៉ាក់របស់នាងយ៉ាងខ្លាំងភ្លាមៗនោះ ។

បន្ទាប់មកម្ដាយរបស់នាងក៏បាននិយាយថា “កូន ម៉ាក់ពិតជាស្រឡាញ់កូនណាស់។ កូនត្រូវតែតស៊ូទៀតណា។”

វីដេអូនេះមានចំណងជើងថា “ថ្ងៃដែលសប្បាយបំផុតនៃជីវិតរបស់ខ្ញុំ” ។

លោកស្រីបាននិយាយថា: «យើងមិនដឹងថានាងបានដឹងខ្លួននោះទេ តែតាមពិតនាងដឹងខ្លួនហើយ »។

នៅពេលនេះ Holly នាងបានបោះជំហានបន្តិចហើយ នាងប្រាដកជាអាចធ្វើវាបានក្នុងការឆ្លងកាត់ពីស្ថានភាពមួយនេះបាន។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIME