kalib9

ពិតជាអស្ចារ្យណាស់!!! បុរសម្នាក់នេះអាចយកកែវមកធ្វើជាបទភ្លេងហើយគាត់អាចសម្ដែងបានយ៉ាងអស្ចារ្យ(មានវីឌីអូ)

យើងតែងតែប្រើកែវស្រាសម្រាប់តែដាក់ស្រាផឹកតែប៉ុនណោះ ប៉ុន្តែបុរសម្នាក់នេះមានការច្នៃប្រឌិតយកកែវមកបង្កើតជាសំឡេងភ្លេងយ៉ាងពិរោះ។

លោក Petr Spatina ជាអ្នកសម្តែងតាមដងផ្លូវម្នាក់នេះបានប្រើវិធីសាស្រ្តខ្លួនគាត់យកមកសម្ដែងដើម្បីទាក់ទាញចិត្តហ្វូងមនុស្សមកទស្សនា។

គាត់បានយកកែវមកសម្ដែងជំនួសឧបករណ៍តន្ត្រី ហើយគាត់មានទឹកកន្លះកែវដើម្បីបង្កើតជាសម្លេងយ៉ាងល្អឥតខ្ចោះ។

កែវយកមកធ្វើជាភ្លេងនេះត្រូវបានគេហៅថា “សំឡេងទេវតា” ដោយសារតែសម្លេងដែលខុសគេហើយមានតែមួយ ដែលចេញមកពី​កែវទាំងនោះ។

វាមើលទៅដូចជាងាយស្រួលក្នុងការធ្វើប៉ុន្តែវាមិនត្រឹមតែកើតមកពីការច្នៃប្រឌិតវាព្រមទាំងទេពកោសល្របស់គាត់ផងដែរ។

នេះជាវីឌីអូ

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIME