kalib9

ក្មេងៗជនជាតិជប៉ុនទាំងនេះបានបំ​បែកឯកត្តកម្មលោតអន្ទាក់ពិភពលោក

ការរំលងខ្សែពួរគឺប្រហែលជាមេរៀនដែលត្រូវបានបង្រៀនច្រើនបំផុតដែលបង្រៀននៅក្នុងថ្នាក់កីឡា។ វាងាយស្រួលណាស់ហើយអ្វីដែលអ្នកត្រូវធ្វើនោះគឺសំរបសំរួលកដៃនិងជើងរបស់អ្នកនិងលោតនៅពេលដែលត្រឹមត្រូវ។

វាស្តាប់មើលទៅដូចជាស្រួលនៅពេលដែលលោតមនុស្សម្នាក់ ប៉ុន្តែចុះបើខ្សែតែមួយហើយលោតមនុស្សច្រើននាក់ដោយគ្រវីញ៉ាប់បំផុតហើយលោតជាក្រុមទេ?

ជាក់ស្តែងក្រុមសិស្សបឋមសិក្សាមួយក្រុមនៅទីក្រុង Fuji ប្រទេសជប៉ុនទើបតែបានបង្កើតកំណត់ត្រាពិភពលោកចុងក្រោយបង្អស់សម្រាប់ការលោតរំលងលើខ្សែតែមួយជាក្រុម។

យោងតាមកំណត់ត្រាពិភពលោកហ្គីណេសបានឱ្យដឹងថាក្រុមសិស្សចំនួន ១៤ នាក់មកពីក្រុម E-Jump Fuji បានលោតរំលងសរុបចំនួន ២៣០ដង ក្នុងមួយនាទី!

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះគឺកំណត់ត្រាពិភពលោក ដែលធ្វើបាន ២២៥ដង គឺធ្វើបានដោយក្រុមមួយនេះដូចគ្នា។

ការលោតរំលងខ្សែដែលកាត់ខាងចុងដោយក្មេងស្រី២នាក់ ហើយនៅពេលពួកគេចាប់ផ្ដើតគ្រវី បន្ទាប់មកអ្នកលោកទាំង១២នាក់លោតអន្ទាក់នេះ។

 

លើសពីនេះអ្នកសិស្សដែលជាអ្នកលោតទាំងនោះបានស្រែកពាក្យដើម្បីលើទឹកចិត្តក្នុងពេលកំពុងបំបែកកំណត់ត្រាពិភពលោកមួយនេះ។

បន្ទាប់ពីវីឌីអូមួយនេះបានបង្ហោះលើអីុនធើណេត មានអ្នកទស្សនាជាច្រើនបានកោតសរសើរចំក្រុមសិិស្សទាំងនេះដែលពួកគេមានការសហការក្រុមបានយ៉ាងល្អ។

វាពិតជាមិនងាយស្រួលទេក្នុងការរំលងខ្សែជាក្រុមប៉ុន្តែសិស្សវ័យក្មេងទាំងនេះធ្វើវាបានយ៉ាងងាយស្រួល។

ទស្សនាសកម្មភាពបំបែកកំណត់ត្រាពិភពលោកមួយនេះ ៖

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIME