kalib9

ស្ត្រីម្នាក់នេះបានធ្វើរឿងដ៏គួរឱ្យអស់សំណើចដោយសារតែគាត់បានឡើងដើមល្ហុង

នាងគឺជាស្រ្តីជនជាតិថៃដែលនាងបានដាំដើមល្ហុងមួយអស់រយៈពេល ២ឆ្នាំនៅក្រោយផ្ទះរបស់នាង។ នាងរស់នៅប្រទេសជប៉ុនហើយវាពិតជាលំបាកក្នុងការរកផ្លែឈើត្រូពិចដូចជាល្ហុងនៅក្នុងផ្សាទំនើប។ ដូចនេះនាងក៏បានដាំល្ហុងមួយដើមនៅក្រោយផ្ទះរបស់នាង និងរីករាយជាមួយវាទោះជានាងនៅឆ្ងាយពីស្រុកកំណើតក៏ដោយ។

នាងខ្លាចខ្យល់បក់ដើមល្ហុងរបស់នាងបាក់ទើបនាងមើលថែវាឱ្យបានល្អិតល្អន់។

ថ្វីបើខ្យល់បក់យ៉ាងខ្លាំងក៏ដោយក៏ស្ត្រីមិនបានទុកដើមល្ហុងរបស់នាងត្រូវបានខ្យល់បក់ឱ្យដួលនោះទេ។

វីដេអូនៃការតោងរបស់នាងនៅលើដើមល្ហុងបានធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍សប្បាយរីករាយនៅពេលដែលវាបានឃើញដោយមនុស្សរាប់លាននាក់ពីជុំវិញពិភពលោក។

ក្រោយមកទៀតនាងបានបង្ហោះវីដេអូផ្សេងមួយទៀតរបស់នាងតាមរយៈការធ្វើញាំល្ហុងដ៏មានរសជាតិឆ្ងាញ់។ វាមើលទៅគួរឱ្យចង់ញ៉ាំខ្លាំងណាស់។

សូមទស្សនាវីឌីអូនេះដើម្បីទទួលបានភាពរីករាយ

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIME