kalib9

កុំអានតែអំពីទំលាប់ល្អរបស់អ្នកជោគជ័យពេក គួរតែអានទម្លាប់អាក្រក់១២ របស់មនុស្សបរាជ័យនេះផង!!!

ទម្លាប់អាក្រក់១២ របស់មនុស្សបរាជ័យ

ទម្លាប់ល្អៗយេីងគួរតែត្រូវរក្សាទុក ប៉ុន្តែទម្លាប់មិនល្អយេីងត្រូវតែបោះចោល។ ជាការពិតណាស់ ទម្លាប់អាក្រក់អាចធ្វើឱ្យ អ្នកដទៃចាត់ទុកអ្នកថាជាមនុស្សបរាជ័យ។ ជាក់ស្តែង បេីអ្នកមានទម្លាប់អាក្រក់ណាមួយ នៅក្នុងចំណោមចំនុចអាក្រក់ខាងក្រោមនេះ គឺមិនមានន័យថានឹងធ្វេីឱ្យអ្នកបរាជ័យនោះទេ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ទម្លាប់ទាំងនេះ អាចបង្ហាញពីបញ្ហាធំ នៅក្នុងអាជីព និង ជីវិតរបស់អ្នក។ ដូច្នេះអ្នកត្រូវតែប្រុងប្រយ័ត្ន។

ហើយខាងក្រោមនេះ គឺជាទម្លាប់ទាំង១២នៃមនុស្សបរាជ័យ៖


អ្នកអោនក្បាលចុះ អ្នកមិននិយាយអ្វីសោះ អ្នកមិនពេញចិត្តនឹងអ្វីមួយ។ ការមិនចូលចិត្តរបស់អ្នកនេះ នឹងធ្វេីឱ្យមានផលអាក្រក់សំរាប់អ្នក នេះមេីលទៅហាក់ដូចជាការការពារខ្លួនឯង ប៉ុន្តែវាជាការទាញអ្នកឱ្យដេីរថយក្រោយទៅវិញទេ។

ឬប្រសិនបើអ្នកគិតថា បរិស្ថានការងារបច្ចុប្បន្នរបស់អ្នក មិនលើកទឹកចិត្តឱ្យអ្នកទាក់ទងជាមួយអ្នកដទៃ នៅពេលដែលអ្នកនិយាយជាមួយនរណាម្នាក់ ពួកគេខ្លាចការនិយាយដើម។ នេះបង្ហាញថាអ្នកកំពុងដោះស្រាយបញ្ហា ដែលគ្រោះថ្នាក់។ ប្រសិនបើអ្នកកំពុងតែធ្វេីឱ្យខ្លួនឯងបាក់ទឹកចិត្ត ឬ ពិបាកខ្លាំង នោះអ្នកកំពុងធ្លាក់ចូលទៅក្នុងទម្លាប់គួរឱ្យភ័យខ្លាចបំផុត។

ពេលខ្លះ ការនៅមិនស្ងៀម អាចជារឿងល្អសំរាប់អ្នក នៅក្នុងករណីមួយចំនួន។ ប៉ុន្ដែសូមព្យាយាមបញ្ឈប់វា នៅពេលនៅជិតអ្នកដទៃ។ វាធ្វើឱ្យអ្នកមើលទៅមានអារម្មណ៍ថា អន្ទះអន្ទែង និង គួរឱ្យខ្លាច ដែលអាចធ្វើឱ្យមិត្តរួមការងាររបស់អ្នក មានការ ភ័យខ្លាច និង មិនស្រួលចិត្ត។

វាជាទម្លាប់អាក្រក់មួយ ដែលអាចធ្វើឱ្យអ្នកដទៃមិនចង់នៅក្បែរអ្នក។

យើងទាំងអស់គ្នាតែងតែ មានមិត្ដម្នាក់ដែលតែងតែយឺតយ៉ាវ។ ឬក៏អាចជាអ្នក ដែលតែងតែយឺតយាវ។ ក្នុងអាជីពរបស់អ្នក ការយឺតយ៉ាវមិនអាចដោះសារបានទេ។ ការបង្ហាញខ្លួនឡើងយឺតយ៉ាវ ធ្វើអោយអ្នកមើលទៅជាមនុស្ស មិនចេះខ្វល់ខ្វាយ និង មិនគួរឱ្យទុកចិត្ត។

ជាការពិតណាស់ វាមិនមែនថាអ្នកត្រូវតែមាន ចិត្តល្អហើយអភ័យទោស ចំពោះកំហុសរបស់មនុស្សរាល់គ្នានោះទេ។ វាមិនជារឿងខុសអ្វីទេ ក្នុងការមិនចូលចិត្ត និង មិនទុកចិត្តមនុស្សមួយចំនួន។

ប៉ុន្តែការចងកំហឹងយ៉ាងខ្លាំង គឺគ្រាន់តែជាការ ខ្ជះខ្ជាយពេលវេលា និង ថាមពល ដ៏មានតម្លៃរបស់អ្នក។ ប្រសិនបើអ្នកបង្ហាញពីអារម្មណ៍ទាំងនេះ ដល់អ្នកដទៃ អ្នកនឹងប្រឈមមុខនឹង ការគំរាមកំហែង និង ការសងសឹក។ ដូច្នេះចូររៀនបេីកចិត្តឱ្យទូលាយ។

ការធ្វេីតាមតែគេ គឺជាវិធីសាស្រ្តសំរាប់ នៅពេលរៀនមធ្យមសិក្សាទេ ប៉ុន្តែឥឡូវ​នេះអ្នក គឺជាមនុស្សពេញវ័យ ដែលមានអាជីពមួយ។ ចូរកុំធ្វេីតាមតែគេគិត ចូរធ្វេីអ្វីដែលត្រូវនឹងអ្នក។

ប្រសិនបើអ្នកលះបង់ពេលវេលារបស់អ្នក ធ្វេីតាមតែគេនោះ អ្នកនឹងមិនមានភាពរឹងមាំទេ។

នៅពេលអ្នកមានលុយប្រើគ្រប់ពេលវេលា ឬ ខ្ចីនរណាម្នាក់ដើម្បីទិញអ្វី ដែលអ្នកចង់បាន នេះបង្ហាញថាអ្នកកំពុងដាក់ខ្លួនឯង ក្នុងវិបត្តិហិរញ្ញវត្ថុយូរអង្វែងហេីយ។ ការមានប្រាក់ និង ប្រាក់សន្សំកាន់តែច្រើន នឹងជួយរក្សាហិរញ្ញវត្ថុរបស់អ្នក ឱ្យស្ថិតស្ថេរនាពេលអនាគត។ ដូច្នេះត្រូវប្រុងប្រយ័ត្នចំពោះការចំណាយរបស់អ្នក កុំចំណាយពេលមិនចាំបាច់។

និយាយឱ្យខ្លី ការពន្យារពេលនឹងធ្វើឱ្យអ្នក ចំណាយពេលវេលា លុយកាក់ និង សូម្បីតែការគោរព ពីមនុស្សដែលនៅជុំវិញអ្នក។

ចំនុចនេះជារឿងសាមញ្ញបំផុត នរណាៗក៏មិនចូលចិត្តការកុហកដែរ។ វាមានភាពងាយស្រួល ក្នុងការធ្លាក់ចូលអន្ទាក់ នៃការត្អូញត្អែរតូចៗ ដែលលាតសន្ធឹងទៅជាការកុហកធំៗ។ ចូរលប់ទម្លាប់នេះឱ្យបាន។

វាជាការសំខាន់ដែលមនុស្ស គួរផ្តល់ភាពស្មោះត្រង់ដល់អ្នកដទៃ។ ប៉ុន្តែវាមិនមានន័យថា អ្នកត្រូវនិយាយអ្វីគ្រប់យ៉ាង ដោយមិនគិតមុននោះទេ។

កុំធ្វើជាមនុស្សដែល និយាយអ្វីៗទាំងអស់ ដែលអ្នកមាននៅក្នុងចិត្ត។ នេះជាទម្លាប់អាក្រក់ ដែលអាចធ្វើឱ្យអ្នកហាក់ដូចជា ឈ្លើយ ឆ្គង និង អវិជ្ជមាន។

និយាយដើមគេមានភាពប្លែកៗពីគ្នា ពេលខ្លះវាអាចជារឿងល្អដែរ។ ប៉ុន្តែការនិយាយដើមគេភាគច្រើន គឺជារឿងអាក្រក់។ បង្កើតពាក្យចចាមអារ៉ាម ការចោទប្រកាន់ វាអាចធ្វើឱ្យរឿងតូចក្លាយជាធំបាន។ ហើយវាអាចបំផ្លាញការងាររបស់អ្នក និង អ្នកដែលនៅជុំវិញអ្នកផងដែរ ដូច្នេះចូរព្យាយាមបញ្ឈប់ទម្លាប់ទំលាប់ទាំងនេះ មុនពេលវាអាចធ្វើឱ្យអ្នកគ្រោះថ្នាក់។

មនុស្សមួយចំនួនប្រហែលជា មើលទៅធម្មតាទេចំពោះចំនុចនេះ ព្រោះពួកគេត្អូញត្អែរជារៀងរាល់ថ្ងៃ។ ហើយមនុស្សគ្រប់រូប មានសិទ្ធិប្តឹងតវ៉ា ប៉ុន្តែអ្វីគ្រប់យ៉ាងមានដែនកំណត់របស់វា។ ជួនកាលវាជាការល្អ ក្នុងការបញ្ចេញអារម្មណ៍របស់អ្នក។ ប៉ុន្តែមិនត្រូវត្អូញត្អែរអំពីអ្វីគ្រប់យ៉ាង សូម្បីតែកូនក្មេងក៏ដោយ ពីព្រោះគ្មាននរណាម្នាក់ ចង់ស្តាប់រឿងឥតបានការរបស់អ្នក ពេញមួយថ្ងៃនោះទេ។

នេះជារឿងល្អនៅពេលដែលអ្នកត្រូវការ ភាពឯកជន ឬ ពេលវេលាផ្ទាល់ខ្លួន ដើម្បីធ្វើអ្វីដែលស្រឡាញ់ ដែលមិនត្រូវការ យកចិត្តទុកដាក់ច្រើន។ ប៉ុន្តែទម្លាប់នេះ គឺជាអាវុធមុខពីរ។ ទម្លាប់នេះក៏អាចធ្វើឱ្យអ្នកគ្រោះថ្នាក់ នៅកន្លែងធ្វើការផងដែរ។ ការស្តាប់ គឺជាជំនាញដ៏សំខាន់មួយ។ គ្មាននរណាម្នាក់ ទុកចិត្តលើសមត្ថភាពរបស់នរណាម្នាក់ ដែលមិនយកចិត្តទុកដាក់នោះទេ។ ដូច្នេះចូររក្សាជីវិតផ្ទាល់ខ្លួនរបស់អ្នក បន្ទាប់ពីការធ្វើការរបស់អ្នក។

ប្រភព៖ businessinsider