kalib9

អានហើយអ្នកនឹងភ្លឺភ្នែក! រឿងចម្លែកៗដែលពិបាកបកស្រាយ ពីការរស់នៅ របស់មនុស្សសព្វថ្ងៃ

រឿងចម្លែកៗដែលពិបាកបកស្រាយពីការរស់នៅរបស់មនុស្សសព្វថ្ងៃ៖

-​​ និយាយថាស្រឡាញ់ណាស់ល្ខោនខោលផុសផ្អើលហ្វេសប៊ុក តែដល់ពេលសំដែងមានមនុស្សបួនប្រាំនាក់អង្គុយមើលការសំដែង។

– និយាយថាស្អប់យួន ប៉ុន្តែនៅតែចាក់ឆ្នោតយួន

-ស្រឡាញ់ផ្កា តែកាច់ផ្កា

-ស្រឡាញ់សត្វ តែដាក់ខ្នោះ ដាក់ច្រវាក់ ដាក់ទ្រុង

-ទៅហាត់ប្រាណ តែជិះដណ្ដើរយន្ដ

-ជិះម៉ូតូជិះឡាន ទៅធាក់កង់ ទៅរត់នៅក្នុងក្លឹបកីឡា

-ស៊ីកប់ៗក្រឡើតដើម្បីយកកម្លាំងទៅសម្រកទម្ងន់

-ម្ចាស់ក្លឹបហាត់ប្រាណដុះក្បាលពោះស្អុយ

-ជុំគ្នាហូបអីដើម្បីបង្កើនភាពស្និទ្ធស្នាល តែមុខឈ្ងោកចុចទូរស័ព្ទថតរូបបង្ហោះហើយឆ្លើយឆ្លងសារមិត្តនៅក្នុងទូរស័ព្ទ

-ញញឹមក្នុងតែរូបថត ខាងក្រៅមុខស្ងួត ពោរពេញដោយភាពស្មុគស្មាញ

-ទៅដល់ឋានព្រះចន្ទរាប់លានម៉ែត្របានងាយជាងទៅលេងអ្នកជិតខាង

-និយាយថាទៅដើរលេង តែជិះឡានជិះម៉ូតូ

-ប៉ូលីសឲ្យពាក់មួយការពារក្បាលខ្លួនឯង តែអត់ពាក់មួកខំជិះគេចពីប៉ូលីស គេចបានសប្បាយចិត្ត

-ស្រីៗស្លៀកខ្លី ខំប្រឹងទាញបិទបាំង ខ្លះយកគ្រឿងផ្សេងៗមកបាំងក៏មាន

-ផឹកស្រាច្រើនអស់លុយច្រើនហើយពិបាកខ្លួនច្រើន នៅតែផឹកច្រើន

-អ្នកមានលុយគេមិនសូវបង្ហាញ បង្ហាញតែអ្នកមិនសូវមាន

-អ្នកធ្វើការដើម្បីជាតិមិនសូវបានមាត់ អ្នកពូកែមាត់បែរជាប់ឈ្មោះស្នេហាជាតិ

-អ្នកប្រឹងស៊ីមិនធាត់ អ្នកប្រឹងអត់មិនស្គម

-អ្នករៀនពូកែ រកស៊ីឲ្យគេ អ្នករៀនមិនសូវចេះ មិនបានរៀន រកស៊ីខ្លួនឯង

-អ្នកសរសេរសៀវភៅ “វិធីក្លាយជាសេដ្ឋី” នៅតែលក់សៀវភៅ

-អ្នកសរសេរសៀវភៅ “យុទ្ធសាស្រ្តទីផ្សារ” តែលក់សៀវភៅខ្លួនឯងអត់ដាច់

-ចង់ស្អាតមិនថែខ្លួន បែរទៅរៀនEditរូប

-យកលុយទិញកូនជ្រូកសន្សំលុយ

-បើកម៉ាស៊ីនត្រជាក់ បើកង្ហារ ដណ្ដប់ភួយ

-វ៉ៃកូន ប្រដៅប្រាប់កូនថាកុំវ៉ៃគ្នាអត់ល្អទេ

-គេចសាលាចូលច្រៀងដាក់បទ អ្នកម៉ែមានគុណ

-អ្នកទៅទិញអីវ៉ាន់មិនសូវបានទិញដូចអ្នកជូនគេទៅទិញ

-ហៅលុយអាមេរិចថាលុយដុល្លារ ហៅលុយខ្លួនឯង លុយខ្មែរ មិនហៅលុយរៀល

-៩ម៉ឺនថ្លៃអីវ៉ាន់ ថែម១ម៉ឺនថ្លៃដឹក អត់ទិញ ១០ម៉ឺនដឹកជញ្ជូនអត់គិតលុយ ទិញ

-ធម្មតា១០ម៉ឺន អត់ទិញ ដាក់២០ម៉ឺនចុះពាក់កណ្ដាល ទិញ

-ស្លៀកពាក់ការពារខ្លួន ដល់ខ្លាចហុយដីប្រឡាក់ដោះទុក សុខចិត្តប្រឡាក់ខ្លួន

-កាប់ដើមឈើធ្វើទ្រុងចាប

-យកលុយទិញក្រដាសដុត អុជធូប ស្រូបផ្សែង បួងសួងសូមឲ្យមានសុខភាពល្អ រកស៊ីមានបាន

-ប្រើកុំព្យូទ័រ កាន់ទូរស័ព្ទ រាប់សិបម៉ោងដើម្បីស្វែងរកវិធីការពារភ្នែក

-លំហែកាយទៅលេងកន្លែងស្អាតៗមិនយកភ្នែកមើល រវល់ថតទេសភាពមើលក្នុងទូរស័ព្ទ

-អ្នកលក់ទូរស័ព្ទលក់ Nokia តែប្រើ Samsung, Apple

-ទិញទូរស័ព្ទ តួ រាង ភ្លឺៗ ស្អាតៗ តែដាក់ស្រោមជិតៗ

-ក្រដាសបិទជញ្ជាំងសរសេរថា “ហាមបិតក្រដាសផ្សព្វផ្សាយ”

-កន្លែងផ្ញើអីវ៉ាន់សរសេរថា បាក់បែកមិនទទួលខុសត្រូវ

-លើកញ្ចប់បារីសរសេរថា ជក់បារីបណ្ដាលឲ្យខូចសុខភាព

-គ្រូខ្មែរពេលកូនចៅខ្លួនឈឺទៅរកពេទ្យវិទ្យាសាស្រ្ត

-ផឹកគ្រឿងកំប៉ុងផ្អែមៗឲ្យមានកម្លាំងហាត់ប្រាណការពារជម្ងឺ

-ពេលយប់មិនព្រមដេកពេលថ្ងៃអង្គុយស្ងាប

-រដ្ឋខ្មែរសាសនាគោលព្រះពុទ្ធ មាឃបូជា វិសាខបូជាមិនសូវស្គាល់ ស្គាល់Christmas

-សរសេរអក្សរខុស ដល់គេប្រាប់ប្រកែកតបទៀតថា ហ្នឹងភាសានិយាយខុសភាសាសរសេរ

-របស់ត្រូវលក់មិនសូវផ្សាយ ផ្សាយតែរឿងរង្វាន់

-ប្រាប់គេថាក្នុង Internet ភាគច្រើនជារឿងកុហក គេសួរថាម៉េចបានដឹង ប្រាប់គេថាឃើញក្នុង Google គេសរសេរអីចឹង

-បង់ថ្លៃសាលារាប់សិបម៉ឺន គ្រាន់តែគ្រូអត់មកបង្រៀនមួយថ្ងៃ អរសឹងតែចេះហោះ

ដូចពេកហើយ!

ម៉េចទៅអ៊ីចឹងអស់ទៅ?

-ស្ដេចស្វា©-៕៚

Credit: ស្តេច ស្វា