kalib9

ញាក់សាច់! ពេលបានមើលវីដេអូនេះ នឹងធ្វើឲ្យអ្នកលែងចង់ធ្វើដំណើរលើដងផ្លូវ(មានវីដេអូ)

ជាការពិតណាស់គ្រប់គ្នានៅពេលធ្វើដំណើរទៅកាន់ទីឆ្ងាយ ដូចជាធ្វើដំណើរទៅធ្វើការ ធ្វើដំណើរទៅកាន់ខេត្តឆ្ងាយ ធ្វើដំណើរទៅលេងស្រុកជាដើមគឺត្រូវធ្វើដំណើរតាមរថយន្តជាចាំបាច់។ ការធ្វើដំណើរតាមរថយន្តមានភាពលឿន និងមិនចំណាយពេលយូរ ប៉ុន្តែក៏មានភាពមិនប្រក្រតីអាចកើតមានឡើងជាយថាហេតុផងដែរ។

ដោយឡែកជាក់ស្តែងដូចជានៅក្នុងវីដេអូមួយនេះ ការបើបររបស់យើងគឺគោរពទៅតាមច្បាប់ហើយ ប៉ុន្តែវាមានភាពចៃដន្យគ្រប់ពេលដូចជា រថយន្តដ៏ទៃទៀតដែលបានប្រើប្រាស់ផ្លូវបានជ្រុះរបស់ផ្សេងៗដែលអាចបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរដល់រថយន្តរបស់យើង ដូចជាការរបូតកងចេញពីរថយន្ត ដឹងឥវ៉ាន់ជ្រុះខាងមុខឡានរបស់យើងជាដើម។

ដូចតែភាពចៃដន្យអាចកើតឡើងបែបនេះហើយ យើងខ្ញុំសូមណែនាំអ្នកបើកបរទាំងអស់ឲ្យគោរពច្បាប់ចរាចណ៍ឲ្យបានគ្រប់ៗគ្នា ពិនិត្យរថយន្តជានិច្ចមុនពេលចេញដំណើរទាំងទីជិត ឬទីឆ្ងាយ បើសិនជាពេលកំពុងបើកបរមានអារម្មណ៍ថាងងុយគេងនោះ ចូរឈប់ចតរថយន្តមួយភ្លេតសិនដើម្បីសំរួលសរសៃ ឬញ៉ាំភេជ្ជះដើម្បីបំបាត់ភាពងងុយគេង ចាំធ្វើដំណើរបន្តទៀត។

https://www.facebook.com/Newsflare/videos/865156983687800/

តើលោកអ្នកយល់យ៉ាងណាដែរ សូមជួយស៊ែរចែករំលែកផង សូមអរគុណ!

ដោយ៖ វីរៈ