kalib9

១៦រូបភាព ដែលបង្ហាញថាប្រទេសកូរ៉េខាងត្បូង ជាប្រទេសដែលប្លែកជាងគេក្នុងលោក!

ជនជាតិកូរ៉េមានដំណោះស្រាយប្រកបដោយការច្នៃប្រឌិតនិងមានប្រសិទ្ធភាពដែលបង្ហាញពីកម្រិតខ្ពស់បំផុតនៃការគិត។

ប្រទេសកូរ៉េគឺតែងតែជាគោលដៅក្តីសុបិន្តសម្រាប់មនុស្សជាច្រើន។ ប៉ុន្តែមិនថាអ្នកបានសិក្សាអំពីប្រទេសនេះតាមរយៈសៀវភៅ ខ្សែភាពយន្ត រឿងប្រលោមលោក អ្នកនឹងនៅតែស្គាល់ប្រទេសនេះដោយស្ពៃជ្រក់គីមឈី។

តាំងពីកន្លែងដែលមាននៅលើរថភ្លើងទៅនឹងវត្ថុដែលលើសពីការរំពឹងទុកទាំងនៅក្នុងបង្គន់ ប្រជាជនកូរ៉េបង្ហាញថាពួកធ្វើឡើងដើម្បីតម្រូវការរបស់ប្រជាជន ជួយធ្វើឲ្យប្រជាជនរបស់គេកាន់តែមានភាពងាយស្រួល និងមានគំនិតច្នៃប្រឌិតដ៏អស្ចារ្យ!

នៅក្នុងរថភ្លើងមិនមានកៅអីសម្រាប់ស្ត្រីមានផ្ទៃពោះ ហើយកៅអីនិងទំនេរបើគ្មានស្រ្តីមានផ្ទៃពោះអង្គុយ។

បង្គន់សម្រាប់ម្តាយនិងកូនដើម្បីភាពងាយស្រួល

ឆ័ត្រដ៏ធំមួយត្រូវបានសង់ឡើងដើម្បីការពារកាកាសធាតុក្តៅ និងពេលមានភ្លៀងខណៈដែលពួកគេកំពុងរង់ចាំភ្លើងពណ៌បៃតង។

មានស្រោមម្រាមដៃផ្លាស្ទិចដើម្បីញ៉ាំដំឡូងបំពង ការពារការប្រលាក់ដៃនៅក្នុងប្រទេសកូរ៉េ។

ម្ចាស់ហាងនេះមើលអតិថិជនរបស់ពួកគេពីកាមេរ៉ាសុវត្ថិភាព CCTV ។ អតិថិជនជ្រើសរើសយកអ្វីដែលចង់ទិញហើយបន្ទាប់មកទម្លាក់ប្រាក់ចូលក្នុងប្រអប់ដាក់ប្រាក់របស់ម្ចាស់ហាង។

អ្នកអាចទិញស្រោមជើង និងផ្កាតាមរយៈម៉ាស៊ីនអេឡិចត្រូនិចនៅប្រទេសកូរ៉េ …

នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មអតិថិជនអាចផ្ញើឆ្មានិងឆ្កែទៅកាន់ប្រអប់តូចៗទាំងនេះ!

ចំណតរថយន្តឆ្លាតវៃ ជួយកាត់បន្ថយទំហំដីក្នុងការចត់រថយន្ត

ទីក្រុងសេអ៊ូលក៏មានកន្លែងចតឡានសម្រាប់ស្ត្រីផងដែរដែលមានទីតាំងស្ថិតនៅជិតច្រកចូលសម្រាប់គោលបំណងនៃភាពងាយស្រួលនិងសុវត្ថិភាព!

LCD បង្ហាញដំណឹងៈ ប្រអប់ពណ៌ផ្កាឈូកមានមនុស្ស, ប្រអប់បៃតងទទេ។

ភោជនីយដ្ឋាន BBQ មួយចំនួននៅក្នុងប្រទេសកូរ៉េផ្តល់ជូននូវថ្នាំដុសធ្មេញនិងទឺកខ្ពល់មាត់ដោយឥតគិតថ្លៃ។ លើសពីនេះទៀតការដុសធ្មេញរបស់អ្នកនៅឯការិយាល័យគឺជារឿងធម្មតាណាស់នៅទីនេះ។

ពណ៌បៃតងគឺជាសាប៊ូ ងាយស្រួលណាស់មែនទេ?

អ្នកគ្រប់គ្រងត្រួតពិនិត្យគុណភាពនៅកូរ៉េដាក់រូបថតបុគ្គលិកនៅលើឧបករណ៍។

បន្ទប់ច្រៀងខារ៉ាអូខេនៅលើរថភ្លើង។

ហាងកាហ្វេនេះមានបោកអ៊ុតនៅទីនោះហើយវាមានភាពងាយស្រួលណាស់សម្រាប់ភ្ញៀវទេសចរ។

ដើម្បីឲ្យប្រជាជនកាន់តែមានភាពងាយស្រួល នៅក្នុងការដឹកជញ្ជូនសាធារណៈ, អាជ្ញាធរកូរ៉េបានសម្រេចចិត្តបំពាក់ខ្នើយពិសេសនៅលើរថយន្ដ។

 

ដោយ៖ វីរៈ | ប្រភព៖ Feedy

Loading...