kalib9

កូនខ្មែរគ្រប់រូបត្រូវតែស្វែងយល់! ដើមកំណើតរាជធានីភ្នំពេញ

ក្នុងកាលកន្លងទៅហើយ (គ.ស ១៣៧២) មានដូនចាស់ម្នាក់ឈ្មោះ “ពេញ” ជាអ្នកមានភោគសម្បត្តិបរិបូរណ៏ មានលំនៅក្បែរច្រាំងទន្លេបួនមុខ។ ផ្ទះរបស់​​ គាត់សង់នៅលើទួលខាងកើតភ្នំតូចមួយ។ ថ្ងៃមួយទីនោះ​​ មានភ្លៀងធ្លាក់ខ្លាំង​ទឹកទន្លេជន់លិចរហាចរហឹម ដូនពេញបានចុះទៅកំពង់ទឹក ស្រាប់តែឃើញ​ ដើមគគីរមួយធំអណ្តែតមក​ក្បែរច្រាំង ហើយដោយអំណាចទឹកហូរសងចុះ​ឡើង ដើមគគីរនោះចេះតែអណ្តែតវិលវល់នៅក្បែរច្រាំងនោះ។

11091588_946839311995111_438973671602289430_n

លុះដូនពេញឃើញដូច្នេះ ក៏ប្រញាប់ទៅអំពាវនាវហៅអ្នកជិតខាង ឲ្យមកជួយទាញយកដើមគគីរនោះ។​អ្នកជិតខាង​ក៏​ នាំ​គ្នាយកពួរទៅចង ហើយអូសរំកិលបន្តិចម្តងៗទាល់តែមកដល់មាត់ច្រាំង។ ពេលនោះដូនពេញយកកំណាត់ឈើទៅ​ កោសកៀរសំអាតភក់ចេញ គាត់់ក៏បានឃើញក្នុងប្រហោងឈើគគីរមានព្រះពុទ្ធរូប ៤អង្គតូចៗធ្វើអំពីសំរឹទ្ធិ និងទេវ រូប មួយអង្គទៀតធ្វើអំពីថ្ម។ ទេវរូបនោះ ទ្រង់ឈរ ព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង។

Screen 4

ដូនពេញ និង អ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរព ក៏នាំគ្នាដង្ហែព្រះ បដិមាករ​ទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទមមួយតូចតម្កល់ ជាបណ្ដោះអាសន្ន។

18447202_1831777930473943_4220464425160479101_n

ថ្ងៃក្រោយមក ដូនពេញអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំ ដែលនៅខាងលិចផ្ទះរបស់គាត់នោះ ឲ្យទៅជាភ្នំមែន​ ទែន។ បន្ទាប់ពីនោះគាត់អោយគេអារឈើគគីរនោះធ្វើជាសសរវិហារដែលគាត់បំរុងសង់លើភ្នំនោះ។

Wat Phnom1

ក្នុង គ.ស ១៣៧២ ដូនពេញ និង អ្នកស្រុកជាច្រើននាក់ ស្រុះស្រួលបបួលគ្នាសាងសង់ព្រះវិហារ មួយខ្នងប្រក់ ស្បូវភ្លាំងនៅលើកំពូលភ្នំនោះ ហើយគាត់នាំគ្នាដង្ហែព្រះពុទ្ធរូបសំរឹទ្ធិទាំង៤អង្គ ទៅតំកល់ទុកក្នុងវិហារនោះ។ចំណែក​ទេវរូបថ្ម មួយអង្គគាត់ដង្ហែទៅតំកល់ទុកលើអសនៈមួយនៅជើងភ្នំខាងកើត ហើយដោយគាត់យល់ថាទេវរូបនោះ អណ្តែតទឹក មកពីស្រុកលាវ និងមានភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា”អ្នកតាព្រះចៅ” នាមនោះជាប់ តរហូតមកដល់សព្វថ្ងៃនេះ។

កាលសាងសង់វិហាររួចហើយ គាត់និមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះ នៅទិសខាងលិចទើបមានឈ្មោះថា​”វត្តភ្នំដូនពេញ” ​ដែលសព្វថ្ងៃហៅកាត់ថា “វត្តភ្នំ” តាំងពីពេលនោះមករហូតមកដល់សព្វថ្ងៃ៕

ស្ពាននាគ1894

ការបង្កើតរាជធានី

រាជធានី ភ្នំពេញត្រូវបានសាងសង់ជាលើកដំបូង នៅក្នុងសតវត្សរ៍ទី១៥ ក្នុង​ អំឡុងរជ្ជកាលព្រះបាទស្រីសុរិយោព័រ(ពញាយ៉ាត) នៅពេលដែល​ព្រះ អង្គបានបោះបង់ចោលរាជធានីអង្គរ ហើយបានមកសាងសង់រាជធានីថ្មី មួយ ទៀតនៅទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេ​ស្គាល់ ថា ជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

10498020_902663133079396_6015352289651453936_o

ព្រះអង្គ បានគង់នៅទីនោះបាន​តែមួយឆ្នាំគត់ដោយសារតែមាន ទឹកជំនន់រាល់រដួវវស្សា ព្រះអង្គបានផ្លាស់ប្តូររាជធានី ហើយ បានមកសាងសង់រាជធានីថ្មីមួយទៀតតាមបណ្តោយមាត់ទន្លេចតុមុខ (ទន្លេមុខបួន) នៅក្នុងឆ្នាំ ១៤៣៤ ដែលសព្វ ថ្ងៃជារាជ ធានីភ្នំពេញ ។

Royal Palace 7

ការសាងសង់ព្រះបរមរាជវាំងនៅរាជធានីភ្នំពេញ​មាន២លើក ៖

លើកទី១ ៖ ក្នុងរជ្ជកាលព្រះបាទពញ្ញាយ៉ាតក្នុងសតវត្សរ៍ទី ១៥ ។

លើកទី២ ៖ ក្នុងរជ្ជកាលព្រះបាទនរោត្តមក្នុងសតវត្សរ៍ទី ១៩ ទើបឋិតឋេរ។

10649610_876599165685793_8368549971877710506_n

ការសាងសង់ ព្រះបរមរាជវាំងនៅរាជធានីភ្នំពេញមាន២លើក ដោយសារតែបន្ទាប់ពីការសាងសង់លើកទី១ (ឆ្នាំ១៤៣៤-១៤៩៧) រាជវាំងត្រូវបានផ្លាស់ទៅអង្គរវិញ ក្រោយពីអង្គរទៅពោធិសាត់ រួចទៅបរិបូរណ៍ បន្ទាប់មកទៅលង្វែក ហើយទៅឧត្តុង្គ ។ បន្ទាប់ពីឧដុង្គ រាជវាំងត្រូវបានត្រឡប់មកសាងសង់ជាលើកទី២នៅរាជធានីភ្នំពេញក្នុងឆ្នាំ ១៨៦៥ ហើយទើបបានឋិតឋេរមកដល់សព្វថ្ងៃ។

5508519994db0c02a84cb 29 06 2012 12 13 49

ប្រភពដើមអត្ថបទ៖ សាលាធានីភ្នំពេញ