kalib9

រូបភាពស្រ្តី កាន់កញ្ចប់នំដូណាត់ និងទឹក បញ្ចុកក្មេងប្រុសស្បែកដណ្តប់ឆ្អឹកម្នាក់ បានធ្វើឲ្យមនុស្សរាប់លាននាក់ស្រក់ទឹកភ្នែក!

នៅខែមករាឆ្នាំ 2016 រូបថតរបស់ក្មេងប្រុសអាយុ 2 ឆ្នាំជនជាតិស្បែកខ្មៅនីហ្សេរីយ៉ាដែលមានស្បែកគ្រប់ដណ្តប់ឆ្អឹងតែត្រូវបានស្ត្រីម្នាក់បានផ្តល់ទឹកអោយផឹកដែលបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមនៅពេលនោះ។

ក្រោយមកក្មេងប្រុសនេះមានសំណាងដែលត្រូវបានជួយសង្គ្រោះនិងត្រូវបានចិញ្ចឹមដោយបុគ្គលិកជួយសង្គ្រោះដាណឺម៉ាកគឺនាង Anja Ringgren Loven ។ ក្មេងប្រុសនេះត្រូវបានគេហៅថា Hope ដែលមានន័យថាក្តីសង្ឃឹមនិងជីវិតរបស់គាត់បានប្រែទៅជាជីវិតថ្មីមួយទៀត។ កាលពីមុននោះ Hope ត្រូវបានគ្រួសាររបស់គាត់បោះបង់ចោលអស់រយៈពេលជិត 8 ខែដូច្នេះគាត់មានកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរហើយស្ទើរតែស្លាប់ដោយសារការអត់ឃ្លាន។

នាង Anja បានរំឭកថានៅពេលនាងជួប Hope ជាលើកដំបូងគាត់មិនបានស្លៀកសម្លៀកបំពាក់ដើរតាមផ្លូវហើយសឹងតែមិនអាចឈរបាន។ Hope ត្រូវដើររើសចំណីអាហារនៅលើថង់សំរាមនៅតាមផ្លូវ។ នាង Anja បានជួយសង្រ្គោះ និងបានយក Hope ទៅឱ្យគាត់ស្លៀកសំលៀកបំពាក់កក់ក្ដៅហើយយកគាត់ទៅមន្ទីរពេទ្យដើម្បីថែទាំសុខភាពរបស់គាត់។


ចាប់តាំងពីពេលនោះមកអព្ភូតហេតុបានកើតឡើង។ Hope ចាប់ផ្តើមមានទំងន់និងមានភាពសកម្មជាងមុន។ ក្រោយមក Hope បានចូលរៀនជាមួយកុមារ 35 នាក់ផ្សេងទៀតនៅក្នុងមណ្ឌលកុមារកំព្រាមួយដែលគ្រប់គ្រងដោយនាង Anja និងប្តីរបស់នាង។

ទង្វើនៃការជួយសង្គ្រោះដ៏អស្ចារ្យនេះហើយបានជួយនាង Anja បានទំលាក់លេខអតីតប្រធានាធិបតីអាម៉េរិកលោកបារ៉ាក់អូបាម៉ាដើម្បីក្លាយជាមនុស្សដែលគួរអោយចាប់អារម្មណ៍បំផុតនៅក្នុងពិភពលោកនាឆ្នាំ 2016 ។ នាង Anja បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងហើយបានលះបង់ជាច្រើនដើម្បីជួយកុមារដែលត្រូវបានគ្រួសារបោះបង់ចោលនៅក្នុងប្រទេសនីហ្សេរីយ៉ាហើយសង្ឃឹមថាក្មេងប្រុសនេះគឺជាករណីមួយដែលបង្ហាញអោយឪពុកម្តាយទាំងអស់ត្រូវមានទំនួលខុសត្រូវ។

ជិត 3 ឆ្នាំក្រោយពីបានក្លាយជាកូនចិញ្ចឹម Hope ពេលនេះគឺជាក្មេងប្រុសអាយុ 4 ឆ្នាំដែលមានរូបរាងមាំមួន ស្អាត និងមានសុខភាពល្អ។ ក្មេងប្រុសនេះកំពុងមានជីវិតពេញទំហឹងនិងសប្បាយរីករាយជាមួយនឹងក្មេងៗជាច្រើនទៀតនៅមន្ទីរកុមារកំព្រារបស់ Anja និងប្ដីរបស់នាង។

មិនតែប៉ុណ្ណោះគាត់ក៏មានអាហារគ្រប់គ្រាន់ អាចទៅសាលារៀន និងសប្បាយរីករាយលេងដូចជាមិត្តភក្តិជាច្រើននៅអាយុដូចគ្នាដែរ។ យោងតាមរូបថតដែលនាង Anja ធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធផ្សព្វផ្សាយសង្គម Hope មានភាពរស់រវើក ចូលចិត្តលេង និងរាំជាមួយមនុស្សនៅជុំវិញខ្លួន។

នាង Anja បាននិយាយថា “Hope គឺដូចជាកូនប្រុសរបស់ខ្ញុំម្នាក់ទៀតខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ដែលគ្មានពាក្យណាអាចពិពណ៌នាបាន” ។ ការខិតខំប្រឹងប្រែងរបស់ Anja និងក្មេងប្រុស Hope បានជម្រុញនិងជាក្តីសង្ឃឹមសម្រាប់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។

 

ដោយ៖ វីរៈ | ប្រភព៖ Feedy