kalib9

30រូបភាព ដ៏មានឥទ្ធិពលបំផុតដែលមិនធ្លាប់មាន ដែលអាចធ្វើឲ្យអ្នកផ្លាស់ប្តូរអារម្មណ៍ដោយមិនដឹងខ្លួន!

រូបភាពមួយមានតម្លៃរាប់ពាន់អត្ថន័យ ប៉ុន្តែមិនមែនរូបភាពទាំងអស់មានអត្ថន័យពុំស្មើគ្នានោះទេ។ រូបភាពទាំងអស់នោះបានបង្កប់នូវគំនិតមនុស្សធម៌ គួរឱ្យស្រលាញ់ ស្រស់ស្អាត គួរឱ្យអស់សំណើច ប៉ុន្តែរូបភាពទាំងនេះគឺមានអនុភាព។ រូបភាពដែលមិនអាចបំភ្លេចបានដោយសារតែអត្ថន័យបង្ហាញអំពីស្ថានភាពមនុស្ស – អំពីគ្រាដ៏ល្អបំផុតនិងអាក្រក់បំផុតនៃជីវិតមនុស្សក្នុងសហសម័យ។

រូបភាពខ្លះក្នុងចំណោមរូបភាពទាំងនេះអាចធ្វើឱ្យអ្នកអានមិនសប្បាយចិត្ត ហើយក៏អាចធ្វើសប្បាយរីករាយផងដែរ។ ប៉ុន្តែនោះច្បាស់ណាស់ព្រោះរូបភាពទាំងនេះឆ្លុះបញ្ចាំងពីផ្នែកដ៏ល្អបំផុតនិងអាក្រក់បំផុតនៃបទពិសោធន៍មនុស្សនិងព្រឹត្តិការណ៍ពិភពលោក។

រូបភាពទាំងនេះខ្លះអាចមានន័យច្រើនចំពោះអ្នកអានជាងអ្នកដទៃទៀត។ ប៉ុន្តែសង្ឃឹមថារូបភាពទាំងអស់នេះនឹងរំលឹកដល់មនុស្សទាំងអស់គ្នាថាពិភពលោកអាចប្រើសេចក្ដីស្រឡាញ់ ការអត់ធ្មត់ ការអាណិតអាសូរ និងការយល់ដឹងជានិច្ច។

1. ក្មេងប្រុសស្បែកដណ្តប់ឆ្អឹក និងអ្នកផ្សព្វផ្សាយសាសនា

2.នៅខាងក្នុងបន្ទប់ឧស្ម័ន Auschwitz

3.គ្រូពេទ្យវះកាត់បេះដូងបន្ទាប់ពីការវះកាត់បេះដូងអស់រយៈពេល 23 ម៉ោង។ ជំនួយការរបស់គាត់កំពុងដេកនៅជ្រុងម្ខាង

4. ឪពុកនិងកូន (ពីឆ្នាំ 1949 ដល់ឆ្នាំ 2009)

5. Diego Frazão Torquato ក្មេងប្រុសជនជាតិប្រេស៊ីលអាយុ 12 ឆ្នាំលេងវីយូឡុងនៅពិធីបុណ្យសពគ្រូរបស់គាត់។ គ្រូបង្រៀនបានជួយគាត់ឱ្យរួចផុតពីភាពក្រីក្រនិងអំពើហិង្សាតាមរយៈតន្ត្រី។

6. ទាហានរុស្ស៊ីលេងព្យាណូដែលគេបោះបង់ចោលនៅឆេចឆ្យានៅឆ្នាំ 1994

7. បុរសវ័យក្មេងម្នាក់ទើបតែដឹងថាបងប្រុសរបស់គាត់ត្រូវបានសម្លាប់

8. ពួកគ្រីស្ទានការពារប្រជាជនម៉ូស្លីមអំឡុងការអធិស្ឋាននៅពាក់កណ្តាលការបះបោរឆ្នាំ 2011 នៅទីក្រុងគែរ អេហ្ស៊ីប

9. អ្នកពន្លត់អគ្គីភ័យបានផ្តល់ទឹកដល់សត្វកូវ៉ាមួយក្បាលនៅកំឡុងពេលភ្លើងឆេះព្រៃនៅថ្ងៃសៅរ៍ដែលបំផ្លិចបំផ្លាញនៅ Victoria, អូស្ត្រាលីកាលពីឆ្នាំ 2009

10. នាង Terri Gurrola បានជួបជុំជាមួយកូនស្រីរបស់នាងបន្ទាប់ពីបម្រើការងារកងទ័ពនៅអ៊ីរ៉ាក់អស់រយៈពេល 7 ខែ។

11. បុរសឥណ្ឌាគ្មានផ្ទះសំបែងរង់ចាំទទួលអាហារឥតគិតថ្លៃដែលចែកចាយនៅខាងក្រៅវិហារអ៊ីស្លាមមួយនៅពីមុខ Eid al-Fitr ក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា។

12. Zanjeer ជាឆ្កែដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ក្នុងកំឡុងពេលបំផ្ទុះគ្រាប់បែក នៅទីក្រុង Mumbai ក្នុងខែមីនាឆ្នាំ 1993 ដោយរកឃើញឧបករណ៍បន្ថែម RDX, គ្រាប់កាំភ្លើងចំនួន 600 គ្រាប់និងគ្រាប់បែកដៃចំនួន 6406 គ្រាប់។ វាត្រូវបានកប់ដោយកិត្តិយសបំផុតនៅក្នុងឆ្នាំ 2000។

13. បុរសម្នាក់ដែលបានធ្លាក់ពីលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី 9 ខែវិច្ឆិកា។

14. ឪពុកស្រវឹងខួបជាមួយកូនប្រុសរបស់គាត់

15. ប្តីប្រពន្ធនៅក្នុងគំនរបាក់បែកនៃរោងចក្រដែលបានដួលរលំមួយ

16. ថ្ងៃលិចនៅលើភពព្រះអង្គារ

17. ក្មេងប្រុសហ្គីបស៊ីអាយុប្រាំឆ្នាំនៅថ្ងៃចូលឆ្នាំសកលឆ្នាំ 2006 នៅសហគមន៍ហ្គីបស៊ីស្យូកនៅប៉ីភឺហ្គីនភាគខាងត្បូងនៃប្រទេសបារាំង។ វាជារឿងសាមញ្ញណាស់នៅឯផ្លូវយ៉ាកុបសម្រាប់ក្មេងប្រុសតូចៗជក់បារី

18. Hhaing The Yu អាយុ 29 ឆ្នាំ បានយកដៃជូតមុខយ៉ាងអស់សង្ឃឹមនៅជិតទីក្រុងយ៉ាំងហ្គោន។ នៅខែឧសភាឆ្នាំ 2008 ព្យុះស៊ីក្លូន Nargis បានវាយប្រហារភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ាដោយបន្សល់ទុកមនុស្សរាប់លាននាក់គ្មានផ្ទះសំបែងហើយបានអះអាងថាមានចំនួនជាង 100.000 នាក់។

19. ឆ្កែឈ្មោះ “Leao” បានអង្គុយ 2ថ្ងៃ ជាប់ៗគ្នានៅមុខផ្នូររបស់ម្ចាស់វាដែលបានស្លាប់នៅក្នុងការរអិលបាក់ដីនៅក្បែរទីក្រុង Rio de Janiero ក្នុងឆ្នាំ 2011 ។

20. “រង់ចាំខ្ញុំប៉ា” ដោយក្មេងប្រុស Claude P. Dettloff នៅ New Westminster ប្រទេសកាណាដាថ្ងៃទី 1 ខែតុលាឆ្នាំ 1940

21. អតីតទាហានរថក្រោះរុស្ស៊ីក្នុងសង្គ្រាម WW2 ទីបំផុតបានរកឃើញរថក្រោះដែលគាត់បានឆ្លងកាត់សង្រ្គាមទាំងមូល – បានបញ្ឈរនៅក្នុងទីក្រុងតូចមួយរបស់រុស្ស៊ី។

22. អនុភាពនៃផ្កា

23. នារីម្នាក់អង្គុយនៅនៅលើថ្នល់ក្បែកម្ទេចកម្ទីដែលបណ្តាលមកពីការរញ្ជួយដីដ៏ធំនិងរលកយក្សស៊ូណាមីនៅ Natori ភាគខាងជើងប្រទេសជប៉ុនក្នុងខែមីនាឆ្នាំ 2011 ។

24. ផ្នូររបស់ស្ត្រីកាតូលិកនិងប្តីប្រូតេស្តង់ហូឡិនឆ្នាំ 1888

25. លោក Greg Cook អោបថើបឆ្កែររបស់គាត់បន្ទាប់ពីរកឃើញនៅក្នុងផ្ទះដែលត្រូវបានបំផ្លាញនៅអាឡាបាម៉ាបន្ទាប់ពីព្យុះកំបុតត្បូងកាលពីខែមីនាឆ្នាំ 2012 ។

26. ការបង្ហាញនៃការពាក់ស្រោមអនាម័យនៅទីសារធារណៈក្នុង Jayapura រដ្ឋធានីប៉ាហ្វាឆ្នាំ 2009។

27. ទាហានរុស្ស៊ីត្រៀមរៀបចំធ្វើសង្រ្គាមក្នុងសមរភូមិគ័រសកនៅខែកក្កដាឆ្នាំ 1943

28. ក្នុងអំឡុងពេលទឹកជំនន់ដ៏ធំមួយនៅទីក្រុង Cuttack ប្រទេសឥណ្ឌាក្នុងឆ្នាំ 2011 អ្នកភូមិម្នាក់បានជួយសង្គ្រោះសត្វឆ្មាជាច្រើនដែលនៅសេសសល់ដោយទូលលើក្បាលរបស់គាត់។

29. បុរសអាហ្វហ្គានីស្ថានម្នាក់ផ្តល់តែដល់ទាហាន។

30. ឪពុកម្ដាយនៅអាយុ 70 ឆ្នាំទៅហើយនៅតែរកកូនដែលបាត់ខ្លួនមិនឃើញនៅឡើយ។

 

ដោយ៖ វីរៈ | ប្រភព៖ Boredpanda

Loading...