kalib9

រូបភាពសត្វទាំង ៥០ប្រភេទ ដែលត្រូវធ្វើចេញដោយដៃពីប៉េងប៉ោង ដោយវិចិត្រករជប៉ុន វាពិតជាស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់!

មនុស្សគ្រប់គ្នានឹងស្រឡាញ់ចូលចិត្តសិល្បករជប៉ុន Masayoshi Matsumoto នៅពិធីខួបកំណើតរបស់ពួកគេ។ សិល្បករប៉េងប៉ោងដ៏គួរឱ្យចាប់អារម្មណ៍ម្នាក់នេះបានបង្កើតឈ្មោះសម្រាប់ខ្លួនគាត់ផ្ទាល់ Incredibly Detailed Balloon Animals By Japanese Artist ប៉ុន្តែឥឡូវនេះគាត់បានត្រឡប់មកវិញជាមួយនឹងរូបសត្វនិងសត្វល្អិតដែលមិនគួរឱ្យជឿថែមទៀតដែលគាត់បានធ្វើពួកវាដោយប្រើប៉េងប៉ោង។

លោក Matsumoto បានប្រាប់សាព័ត៌មាន Metro ថា “ខ្ញុំបានចាប់ផ្តើមធ្វើវា 7 ឆ្នាំមកហើយខ្ញុំពិតជាចូលចិត្តគំនិតក្នុងការបង្កើតរូបភាពសត្វព្រៃហើយខ្ញុំចង់ដឹងថាតើខ្ញុំអាចបង្កើតសត្វពិតប្រាកដរបស់ខ្ញុំបានដែរឬទេ។” គាត់បានរៀបឲ្យចេញជារូបសត្វដោយខ្លួនឯងយ៉ាងហោចណាស់ពីរម៉ោងដើម្បីបញ្ចប់ហើយគម្រោងស្មុគ្រស្មាញកាន់តែច្រើនឡើងរហូតដល់៦ម៉ោងក៏មានដើម្បីបញ្ចប់រូបសត្វដោយការផ្ចិតផ្ចង់របស់គាត់។

ការងារទាំងអស់របស់គាត់កាន់តែអស្ចារ្យនៅពេលដែលអ្នកដឹងថា Matsumoto មិនបានប្រើសញ្ញាសម្គាល់, ផ្ទាំងគំរូ ឬសម្ភារៈបន្ថែមផ្សេងទៀត។ រូបពណ៌នៃសត្វទាំងអស់ត្រូវបានធ្វើឡើងបញ្ចូលគ្នាដោយការបូមផ្លុំ។

ព័ត៌មានបន្ថែម: Tumblr | Twitter

 

ដោយ៖ វីរៈ | ប្រភព៖ Boredpanda

Loading...