kalib9

ការរុករកភ្លុកដំរីរោមក្រាស់ ដែលបានដាច់ពូជជិត ៤០ម៉ឺនឆ្នាំ នៅស៊ីបេរី ដែលមានតំលៃរហូតដល់ 34k ដុល្លារ

នៅក្នុងតំបន់ដាច់ស្រយាលនៃតំបន់ស៊ីបេរីមានការរីកចំរើនសេដ្ឋកិច្ចនៅរុករកជីក្រោមដី។ អ្នកថតរូបរបស់ Radio Free Eaurope គឺលោក Amos Chapple ដែលបានត្រឡប់មកវិញនៅឆ្នាំ 2016 បានចូលទៅក្នុងពិភពងងឹតជាមួយបុរសជនជាតិរុស្ស៊ីដែលរកបំណែកផ្លុក និងឆ្អឹកសត្វដែលសេសសល់នៃសត្វដំរីដ៏ធំសម្បើមដែលបានផុតពូជដោយសង្ឃឹមថានឹងលក់បានលុយយ៉ាងច្រើនពីក្នុងទីផ្សារងងឹត។ រូបភាពដែលគាត់បានថតបានបង្ហាញនូវវដ្តនៃការប្រឹងប្រែង និងផលវិបាកនៃផ្នែកបរិស្ថាននៅក្នុងតំបន់នោះ។

សត្វដំរីរោមក្រាសដែលបានដាច់ពូជពីសត្វដំរីសម័យទំនើបត្រូវបានគេគិតថាបានរស់នៅក្នុងស៊ីបេរីប្រហែលកាលពី 400.000 ឆ្នាំមុន។ បច្ចុប្បន្ននេះតំបន់នេះមានវត្តមាននៅតំបន់ដែលមានទឹកកកក្រាស់និងក្រោមដីយ៉ាងជ្រៅដែលបានជួយថែរក្សាគ្រោងឆ្អឹងដ៏ធំលិចក្នុងទឹកអស់រាប់ពាន់ឆ្នាំ។

ដើម្បីសម្រេចបាននូវភោគទ្រព្យដែលបានកប់នៅក្នុងដីភក់នេះបុរសដែលស្វែងរកវាត្រូវតែបំផ្ទុះភក់និងទឹកកកដែលពោរពេញទៅដោយទឹកដែលហូរចេញពីទន្លេក្បែរគ្នាដែលអាចចំណាយពេលជាច្រើនខែ។ វាជាការងារដែលមានគ្រោះថ្នាក់ និងខុសច្បាប់ ប៉ុន្តែផ្លុករបស់ដំរីរោមក្រាស់នេះវាមានតម្លៃរហូតដល់ទៅ 35k ដុល្លារ ដែលអ្នកទិញជាជនជាតិចិន ថ្វីត្បិតតែវាជាហានិភ័យ ប៉ុន្តែវាមានតម្លៃចំពោះបុរសមកពីទីក្រុងដែលប្រាក់ឈ្នួលប្រចាំខែជាមធ្យមស្ថិតក្រោម 500 ដុល្លារតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយវាមិនមែនជាពេជ្រនោះទេ។ បុរសដែលបានចាកចេញពីគ្រួសារដើម្បីស្វែរកផ្លុក និងឆ្អឹងដំរី ពួកគេត្រូវប្រឈមក្នុងការនៅក្រោមដី ប្រឈមនឹងមូស និងការភ័យខ្លាចពីការតាមចាប់របស់ប៉ូលីសដែលអាចបណ្តាលអោយមានការពិន័យឬជាប់គុក។

ប្រហែលជារឿងអាក្រក់បំផុតដែលធ្វើឱ្យការងាររបស់ពួកគេចំណាយពេលវេលាយូរក្នុងការរុករកគឺដោយសារកត្តាបរិស្ថានក្នុងតំបន់នោះ។ ទឹកដែលហូរចេញពីដីដែលកកបានរលាយពួកគេត្រលប់ទៅស្ទឹងដែលព័ទ្ធជុំវិញដោយបំពង់បង្ហូរទឹកនិងបង្កើនកម្រិតស្រូប។

 

ដោយ៖ វីរៈ | ប្រភព៖ Bored Panda