kalib9

មកជួបកុមារព្រៃទាំង១៤នាក់ ដែលត្រូវបានចិញ្ចឹមដោយសត្វព្រៃ

អ្នកអ្នកប្រាកដជាធ្លាប់លឹអំពីកូនៗ ដែលត្រូវបានចិញ្ចឹមដោយសត្វ។ អ្នកស្រី Julia Fullerton-Batten អ្នកថតរូបដែលមានមូលដ្ឋាននៅទីក្រុងឡុងបានធ្វើការលើគំរោង “Feral Children” ដែលនាងបានបង្កើតឡើងវិញ នូវរូបភាពប្រវត្តិសាស្ត្ររបស់កុមារដែលធ្លាប់ត្រូវបានចិញ្ចឹមដោយសត្វនៅទូទាំងពិភពលោក។ នាងបានចងក្រងឯកសារអំពីជីវិតរបស់មនុស្សដែលត្រូវបានគេបោះបង់ចោល ឬចាប់ជំរិតនៅក្នុងរូបថតរបស់នាង។ រូបភាពទាំងនេះបង្ហាញពីជីវិតរបស់កូនក្មេងៗដែលនៅក្នុងព្រៃ។

1. Lobo Wolf Girl, Mexico, 1845-1852

នៅឆ្នាំ1845 ប្រជាជននៅម៉ិកស៊ិកបានឃើញក្មេងស្រីម្នាក់រត់ជាមួយសត្វចចក ក្រោយមកនាងត្រូវបានគេមើលឃើញថាកំពុងស៊ីពពែជាមួយឆ្កែចចក។ នៅឆ្នាំ 1852 នាងត្រូវបានគេឃើញជាថ្មីជាមួយនឹងសត្វចចក2 ក្បាល ប៉ុន្តែនៅពេលដែលមនុស្សព្យាយាមមករកនាង នាងរត់ចូលទៅក្នុងព្រៃហើយមិនដែលឃើញម្តងទៀត។

1 18

2. អ័កណាម៉ាឡាយ៉ា អ៊ុយក្រែនឆ្នាំ 1991

ក្មេងស្រីនេះត្រូវបានចិញ្ចឹមដោយសត្វឆ្កែនៅក្នុងខេត្ត kennel។ ប្រសិនបើរឿងរ៉ាវត្រូវបានគេជឿថាឪពុកម្តាយដែលញៀនស្រា បានបោះបង់នាងចោលតាំងពីនាងអាយុ 3ឆ្នាំ ចាប់តាំងពីពេលនោះនាងរស់នៅជាមួយសត្វឆ្កែអស់រយៈពេល 6ឆ្នាំ។ ឥឡូវនេះនាងមានអាយុ 30ឆ្នាំហើយ នៅជាមួយសត្វកសិដ្ឋាននៅក្នុងគ្លីនិកមួយ។

2 17

3. Shamdeo ប្រទេសឥណ្ឌាឆ្នាំ 1972 

ក្នុងឆ្នាំ 1972 Shamdeo ដែលជាមនុស្សព្រៃម្នាក់ត្រូវបានរកឃើញនៅជាមួយសត្វចចកនៅឥណ្ឌា។ គាត់ត្រូវបានគេនាំត្រឡប់ទៅកាន់ពិភពធម្មតាប៉ុន្តែគាត់មិនដែលចេះនិយាយទេ។ ទោះជាយ៉ាងណាក៏ដោយក្មេងប្រុសនេះមិនបានរស់នៅយូរទេ ហើយបានស្លាប់នៅឆ្នាំ 1985 ។

3 14

4. មនុស្សបក្សីប្រទេសរុស្ស៊ីឆ្នាំ 2008 

ក្មេងស្រីអាយុ 7ឆ្នាំម្នាក់ដែលត្រូវបានគេស្គាល់ថាជាមនុស្សបក្សី នោះត្រូវបានរកឃើញនៅក្នុងផ្ទះល្វែង ដែលមានបន្ទប់គេងពីរ រស់នៅជាមួយសត្វស្លាបរាប់សិបក្បាល និងម្តាយរបស់នាង។ ម្តាយរបស់នាងបានចាត់ទុកនាងជាសត្វចិញ្ចឹ។ អ្នកនឹងភ្ញាក់ផ្អើលបើបានដឹងថាម្ដាយនាងមិនដែលនិយាយជាមួយនាងទេ។ ជាលទ្ធផលក្មេងស្រីនេះមិនចេះភាសានោះទេ។ បច្ចុប្បន្ននេះនាងកំពុងស្ថិតនៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់ការថែទាំផ្លូវចិត្ត។

4 13

5. Marina Chapman ប្រទេសកូឡុំប៊ីឆ្នាំ 1959 

ក្មេងស្រីនេះត្រូវបានគេចាប់ពង្រត់នៅអាយុ 5ឆ្នាំ ប៉ុន្តែអ្នកដែលចាប់នាងបានទុកនាងនៅក្នុងព្រៃជាមួយនឹងសត្វស្វា។ នាងរស់នៅទីនោះអស់រយៈពេលពីរបីឆ្នាំ ប៉ុន្តែក្រោយមកនាងត្រូវបានជួយសង្គ្រោះដោយអ្នកបរបាញ់ តែពួកគេបានលក់នាងឱ្យទៅផ្ទះបន។

បន្ទាប់មកនាងបានរត់ចេញពីទីនោះហើយឥឡូវនេះនាងបានរៀបការយ៉ាងរីករាយ។ នាងកំពុងដឹកនាំជីវិតសប្បាយរីករាយឥឡូវនេះនាងថែមទាំងជាអ្នកនិពន្ធសៀវភៅមួយ ជាមួយកូនស្រីរបស់នាងអំពីបទពិសោធន៍ជីវិតដ៏ជូរចត់របស់នាងដែលមានឈ្មោះថា ក្មេងស្រីគ្មានឈ្មោះ

5 11

6. ម៉ាឌីណា ប្រទេសរុស្ស៊ីឆ្នាំ 2013

ម៉ាឌីណាគឺជាក្មេងព្រៃម្នាក់ដែលបានរួចជីវិតពីសត្វ។ ឪពុកម្តាយរបស់នាងបានបោះបង់នាងនៅអាយុ 3 ឆ្នាំ តាំងពីពេលនោះមកនាងរស់នៅជាមួយសត្វឆ្កែ។ នៅឆ្នាំ 2013 នាងត្រូវបានជួយសង្គ្រោះដោយក្រុមសង្គមកិច្ច។ ឥឡូវនេះគ្រូពេទ្យកំពុងថែរក្សានាង។

6 13

7. Genie សហរដ្ឋអាមេរិក 1970 

រឿងរបស់ជីនីគឺឈឺចាប់ខ្លាំងណាស់ ឪពុករបស់នាងមានអារម្មណ៍ថានាងមានបញ្ហាស្មារតី ដូច្នេះគាត់បានចាក់សោនាងនៅក្នុងបន្ទប់អស់រយៈពេល 10 ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយម្ដាយរបស់នាងបានប្រឆាំងនឹងការឃុំខ្លួនរបស់នាង ហើយបានយកនាងចេញពីការឃុំឃាំងតែម្នាក់ឯង។ ម្តាយនាងបានយកនាងទៅសេវាថែទាំកុមារដែលជាកន្លែងដែលពួកគេបានរកឃើញថា ចេនីមិនដឹងពីរបៀបដើរ ឬនិយាយ។ នាងជាក្មេងស្រីធម្មតាមែន ប៉ុន្តែនាងមិនទាន់ចេះនិយាយទេ។

7 12

8. ក្មេងប្រុសខ្លារខិន ឥណ្ឌាឆ្នាំ 1912 

ក្មេងប្រុសនេះត្រូវបានគេបោះបងចោលនៅក្នុងព្រៃមួយ  វាជារឿងដែលមិនគួឲ្យជឿទេដែលខ្លារខិនបានចិញ្ចឹមក្មេងប្រុសនេះ ។ សត្វខ្លារខិនបានស្លាប់នៅពេលដែលក្មេងប្រុសនេះមានអាយុ 5ឆ្នាំ។ ក្រោយមកគាត់ក៏ត្រូវបានជួយសង្គ្រោះដោយមនុស្ស។

គាត់ដើរតួយ៉ាងសកម្មដូចជាខ្លា គាត់រត់ដោយជើងទាំងបួន ហើយគាត់មិនចូលចិត្តឱ្យនរណាម្នាក់មកជិតគាត់ទេ។ ទោះជាយ៉ាងណាគាត់បានក្លាយជាមនុស្សធម្មតាវិញបន្ទាប់ពីប៉ុន្មានឆ្នាំក្រោយមក។ ក្រោយមកក្មេងប្រុសនេះបានក្លាយជាមនុស្សខ្វាក់ដោយសារជំងឺភ្នែកឡើងបាយ។

8 10

9. Sujit Kumar, ហ្វីជីឆ្នាំ 1978 

Sujit កើតមកមានភាពមិនប្រក្រតីនៅក្នុងគ្រួសារក្រីក្របំផុត។ ម្តាយរបស់គាត់បានធ្វើអត្តឃាត ហើយឪពុករបស់គាត់ត្រូវបានសម្លាប់។ ដូច្នេះជីដូនជីតារបស់គាត់បានចាក់សោរគាត់នៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ ដែលគាត់ត្រូវបានចិញ្ចឹមដោយសត្វមាន់។

ក្រោយមកនៅអាយុ 11 ឆ្នាំពេលដែលជីដូនជីតារបស់គាត់បានស្លាប់ គាត់ត្រូវបានគេនាំទៅផ្ទះមនុស្សចាស់។ ដោយសារតែចរិត និងកាយវិការដូចសត្វមាន់ ដូច្នេះពួកគេបានចងគាត់ជាមួយនឹងគ្រែអស់រយៈពេល 20 ឆ្នាំ។ មកដល់ពេលនេះគាត់មានអាយុ 30ឆ្នាំហើយរស់នៅជាមួយអ្នកស្រីអេលីសាបិតក្លេតុនដែលបានជួយសង្គ្រោះគាត់។

9 11

10. កាម៉ាឡានិងអាម៉ាឡា ឥណ្ឌា 1920 

Kamala និង Amala គឺជាស្រី្តពីរនាក់ដែលរស់នៅជាមួយសត្វនៅក្នុងប្រទេសឥណ្ឌា។ ទោះយ៉ាងណាពួកគេត្រូវបានជួយសង្គ្រោះដោយព្រះមហាក្សត្រ។ ទ្រង់បាននាំពួកគេទៅផ្ទះដែលពួកគេប្រព្រឹត្តដូចជាសត្វ។ ពួកគេបានធំឡើងជាមួយគ្នា ពួកគេញ៉ាំសាច់ឆៅ។ ពួកគេទាំងពីរមិនអាចរស់នៅបានយូរឡើយអាម៉ាឡាបានស្លាប់នៅឆ្នាំដដែល នៅពេលដែលនាងត្រូវគេជួយសង្គ្រោះ ហើយកាម៉ាឡាបានស្លាប់នៅអាយុ 17 ឆ្នាំ។

10 10

11. Ivan Mishukov, ប្រទេសរុស្ស៊ីឆ្នាំ 1998

Ivan ដែលជាកុមារម្នាក់ក្នុងចំណោមក្មេងៗទាំងនោះត្រូវបានគេរំលោភបំពានខាងផ្លូវកាយ និងផ្លូវចិត្ត ដោយគ្រួសាររបស់គាត់ ដូច្នេះគាត់បានសម្រេចចិត្តរត់ចេញពីផ្ទះនៅអាយុ 4ឆ្នាំ។ បន្ទាប់មកគាត់រស់នៅជាមួយសត្វឆ្កែ។

គាត់ធ្លាប់សុំអាហារនៅតាមដងផ្លូវ និងចែករំលែកជាមួយសត្វឆ្កែ។ បន្តិចម្ដងៗឆ្កែនិងអ៊ីវ៉ានក្លាយជាមិត្ដល្អរបស់គាត់។ ប៉ុន្មានឆ្នាំក្រោយមកក្មេងប្រុសនេះត្រូវបានគេជួយសង្គ្រោះ និងបានយកគាត់ទៅមជ្ឈមណ្ឌលថែទាំកុមារ។ ឥឡូវនេះគាត់ជីវិតសាមញ្ញជាមនុស្សធម្មតា។

11 8

12. Marie Angelique Memmie Le Blanc (The Wild Girl ), ប្រទេសបារាំង, 1731

ក្មេងស្រីនេះរស់នៅក្នុងព្រៃនៃប្រទេសបារាំងអស់រយៈពេល 10ឆ្នាំ។ នាងបរិភោគសត្វស្លាប កង្កែប និងស្លឺកឈើហើយច្បាំងជាមួយសត្វព្រៃ។ ក្រោយមកនាងត្រូវបានក្រុមសាសានាជួយសង្គ្រោះនៅអាយុ 19ឆ្នាំ ។ ក្រោយមកនាងបានក្លាយជាដូនជីម្នាក់ហើយបានស្លាប់នៅអាយុ 63ឆ្នាំ។

12 9

13. ចនសសេប៊ុយណា  អ៊ូហ្គង់ដាឆ្នាំ 1991

ចនដែលជាកូនមនុស្សព្រៃម្នាក់បានភៀសខ្លួនទៅព្រៃនៅពេលនាងឃើញឪពុកសម្លាប់ម្ដាយនាង។ នាងត្រូវបានចិញ្ចឹមដោយសត្វស្វា។ បន្ទាប់ពីបីឆ្នាំក្រោយមកគាត់ត្រូវបានចាប់ខ្លួននិងនាំយកទៅក្នុងចំណោមមនុស្ស។ ក្រោយមកគាត់បានរៀនភាសា ហើយបានរកឃើញថាគាត់មានសម្លេងល្អ។ ឥឡូវនេះគាត់មានប្រជាប្រិយភាពសម្រាប់សំលេងរបស់គាត់។

13 8

14. Victor (ក្មេងប្រុសព្រៃ Aveyron), ប្រទេសបារាំង, 1797

ក្នុងឆ្នាំ 1800 ក្មេងប្រុសនេះត្រូវបានរកឃើញនៅក្នុងព្រៃនៅភាគខាងត្បូងនៃប្រទេសបារាំង។ គាត់មិនដឹងអ្វីអំពីមនុស្សនិងជីវិតរបស់ពួកគេទេ។ គាត់ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលថែទាំប៉ុន្តែគាត់មិនដែលចេះនិយាយទេ។ គាត់បានស្លាប់នៅអាយុ 40ឆ្នាំ។

14 5

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល

Loading...