kalib9

ហេតុអ្វីបានជាការនិយាយទូរស័ព្ទ មិនពន្លត់ម៉ាស៊ីនរថយន្ត ឬការចាក់ប្រេងហៀរ មិនត្រូវបានអនុញ្ញាតនៅស្ថានីយ៍ប្រេងឥន្ធនៈ?

ដំណើរការនៃការចាក់សាំងនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈគឺអាចមានគ្រោះថ្នាក់ប្រសិនបើម្ចាស់ឡានមិនប្រុងប្រយ័ត្ន។ ខាងក្រោមនេះជាកំណត់សម្គាល់សម្រាប់អ្នកបើកបរគួរយល់ដឹង។

ឆ្លើយឆ្លងការហៅទូរស័ព្ទខណៈពេលកំពុងចាក់ប្រេង

នេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់ព្រោះរលកទូរស័ព្ទរបស់ទូរស័ព្ទអាចប៉ះពាល់ដល់សៀគ្វីអេឡិចត្រូនិចដែលបង្កើតបានជាផ្កាភ្លើងបាន។

ផ្កាភ្លើងនេះមានលក្ខណៈតូចខ្លាំងណាស់ប៉ុន្តែដោយសារចំហាយឧស្ម័នហើរនិងរីករាលដាលនៅបរិយាកាសជុំវិញកន្លែងចាក់សាំងនោះ វាពិតជាមានហានិភ័យនៃអគ្គីភ័យមានកំរិតខ្ពស់។ ដូច្នេះដើម្បីធានាសុវត្ថិភាពអ្នកគួរឈរនៅអោយឆ្ងាយពីស្ថានីយ៍ប្រេងឥន្ធនៈដើម្បីនិយាយទូរស័ព្ទរបស់អ្នកឬបិទវា។

ការចាក់បំពេញលើសចំណុះ

នេះនឹងធ្វើឱ្យប្រេងឬឧស្ម័នហៀរចាក់លើផ្ទៃរបស់រថយន្តប៉ះពាល់ដល់ស្រទាប់ទឹកថ្នាំរបស់រថយន្ត។ សម្រាប់រយៈពេលដ៏យូរវានឹងធ្វើឱ្យខូចស្រទាប់ទឹកថ្នាំនៅក្រោមធុងប្រេងដូច្នេះតម្លៃរបស់រថយន្តអាចនឹងថយចុះ។ ដូច្នេះអ្នកគួរប៉ាន់ស្មានប្រេងដែលផ្ទុកទៅក្នុងធុងសាំង។

 

ចាក់ប្រេងឥន្ធនៈខុស

ដូច្នេះអ្នកត្រូវដឹងថាតើរថយន្តរបស់អ្នកប្រើប្រេងម៉ាស៊ូត ឬប្រើប្រេងសាំងដើម្បីការពារវានៅពេលដែលមិត្តភក្តិឬអ្នកដទៃខ្ចីឡានរបស់អ្នកហើយចាក់ប្រេងខុស។ ប្រសិនជាអ្នកចាក់ខុស នោះនិងធ្វើឲ្យម៉ាស៊ីនរថយន្តរបស់អ្នកខូច ហើយនឹងត្រូវចំណាយថវិការយ៉ាងច្រើនដើម្បីជួសជុល។

 

មិនបានពន្លត់ម៉ាស៊ីនក្នុងពេលកំពុងចាក់ប្រេង

មនុស្សជាច្រើនមិនបានពន្លត់ម៉ាស៊ីននៅពេលកំពុងចាក់ប្រេងនោះទេ។ វាមានគ្រោះថ្នាក់យ៉ាងខ្លាំងក្នុងដំណើរការនៃចំហាយឥន្ធនៈពីបំពង់បូមប្រេងនឹងរត់ចញយ៉ាងឆាប់រហ័ស។ ប្រសិនបើរថយន្តនៅតែបញ្ឆេះដំណើរការនៅពេលកំពុងចាក់ប្រេងវានឹងបន្តបង្កើតកំដៅដោយសារដំណើរការប្រេងឥន្ធនៈខ្យល់មានភាពងាយស្រួលក្នុងការបង្កឱ្យមានអគ្គីភ័យ។ ដូច្នេះអ្នកគួរប្រយ័ត្ន សូមពន្លត់ម៉ាស៊ីនរថយន្តរបស់អ្នកមុននិងចាក់ប្រេងឥន្ធនៈ។​

 

ដោយ៖ វីរៈ | ប្រភព៖ Feedy