kalib9

#គូជីវិតដែលនារីៗប្រាថ្នាចង់បាន

❤️️​ គេនោះ មិនចាំបាច់ជាអ្នកមានអីពេកទេ សុំត្រឹមតែជាមនុស្សធម្មតាម្នាក់ តែអាចផ្តល់អារម្មណ៏ល្អៗ ពេលវេលាល្អៗឱ្យខ្ញុំ សំខាន់ពេលនៅក្បែរគេខ្ញុំកក់ក្ដៅ នៅក្បែរគេខ្ញុំត្រូវយកខួរក្បាលខ្ញុំទុកសិនក៏បាន​ ព្រោះត្រូវបានគេគិតជំនួសគ្រប់ជ្រុងជ្រោយ ស្ទើរតែមានអារម្មណ៍ថាខ្លួនឯងដូចកូនក្មេងដែលត្រូវគេថ្នាក់ថ្នម

❤️️ ពេលដែលគេហត់នឿយ គឺត្រូវតែជាខ្ញុំដែលជាអ្នកចែករំលែក អុកឡុក​ ឬក៏ថ្នាក់ថ្នមជារឿងរបស់ខ្ញុំ​ សំខាន់គេពេញចិត្តឱ្យខ្ញុំចូលទៅក្នុងពេលវេលាសម្រាករបស់គេ

❤️️ មិនចាំបាច់សង្ហាពេកទេ ត្រឹមតែមេីលទៅCuteល្មមសក្តិសមនឹងខ្ញុំ

❤️️ មិនចាំបាច់ sweet អីដូចគេផ្សេង សុំត្រឹមនិយាយអ្វីដែលចេញពីចិត្តពិត ទោះអាក្រក់ស្ដាប់​ ឬក៏ល្អសើចក៏ស្ដាប់ហើយមានក្ដីសុខ​ ស្ដាប់ហើយធ្វើឱ្យញញឹមបិទមាត់មិនជិត

❤️ ហើយសុំត្រឹមដឹងពីចិត្ត យល់ពីអារម្មណ៏ខ្ញុំច្រេីនជាងអ្នកដទៃ មិនទុកខ្ញុំចេាល មិនទៅចោលខ្ញុំគ្រប់កាលៈទេសៈ

❤️ សំខាន់ឱ្យតម្លៃខ្ញុំ ក្នុងឋានៈជាមនុស្សសំខាន់ក្នុងចិត្ត
គេ

❤️ អាចស្រឡាញ់ខ្ញុំ ដូចថ្ងៃដែលចាប់ផ្តេីម មិនផ្លាស់ប្តូរ​ អាចទ្រាំទ្រ មិនធុញ នឹងចរិតដែលចូលចិត្តប្រចណ្ឌហួងហែង ហេីយយល់ថាគ្រប់យ៉ាងព្រោះតែស្រឡាញ់

❤️ ប្រចណ្ឌខ្ញុំតិចៗបានហើយ សំខាន់គឺយើងទុកចិត្តគ្នាទៅវិញទៅមក

❤️️ ថ្ងៃពិសេសរបស់យើងមិនបាច់ធ្វើអី sweet ដូចគេ តែសុំត្រឹមដឹងថាអ្នកមានទឹកចិត្ត និង ចងចាំវាទៅក៏គ្រប់គ្រាន់ ពេលវេលានៅក្បែរគ្នាវាជាកាដូពិសេសហើយសម្រាប់ខ្ញុំ

❤️️ ខ្ញុំស្រឡាញ់គ្រប់យ៉ាងមិនមែនអ្វីដែលគេមាន តែគឺជាគេខ្លួនគេពិតប្រាកដ

❤️ អ្វីដែលចង់បានត្រឹមភាពស្មោះត្រង់ ស្នាមញញឹម មិនធ្វើឱ្យខ្ញុំខូចម៉ាស់ស្ការា ( តែអាចធ្វើខូចក្រែមនៅលើមាត់ខ្ញុំបាន )

❤️️ មានពេលវេលាល្អៗនៅក្បែរគ្នាឱ្យបានច្រើន មិនយូរទេត្រឹមតែ 30000 ថ្ងៃសំរាប់ខ្ញុំក៏គ្រប់គ្រាន់ហើយ …

😍 នឹកឃើញអ្នកណាដែរ ពេលអានចប់?​ កុំភ្លេច​ Share ឱ្យម្នាក់ហ្នឹងឃើញផងណា​ ❤️

#Online