kalib9

គម្រោងសំងាត់របស់ណាហ្ស៊ី ជាប្រភេទថ្នាំ D-IX បានផ្លាស់ប្តូរទាហានសាមញ្ញឱ្យមានអំណាចខ្លាំងក្លា!

បើសិនជាគេនិយាយអំពីយោធាដ៏អស្ចារ្យពួកអ្នកចម្បាំងជាច្រើននឹងគិត “Captain America” គឺពិតជាបុរសដែលត្រូវបានគេស្គាល់ថាជាលទ្ធផលនៃការពិសោធន៍ដែលប្រែក្លាយមនុស្សសាមញ្ញទៅជាវីរបុរសរបស់អាមេរិក។ ហើយប្រសិនបើរឿងនោះ មិនមែនគ្រាន់តែនៅក្នុងខ្សែភាពយន្ដ? ប៉ុន្តែវាគឺជាការពិតដែលក្នុងពេលតែមួយណាហ្ស៊ីអាឡឺម៉ង់បានបង្កើតថ្នាំញៀនមួយចំនួនដើម្បីផ្តល់ឱ្ទាហានប្រើប្រាស់មុនពេលនៃការឆ្លងកាត់ព្រំដែនដើម្បីធ្វើសង្គ្រាម។ តើវានឹងទៅជាយ៉ាងណាទៅ? តោះអូសចុះក្រោមដើម្បីអានទាំងអស់គ្នា៖

ត្រឡប់ទៅកាន់ឆ្នាំ 1938

ជនជាតិអាឡឺម៉ង់បានដឹងថាឱសថដែលមានឈ្មោះថា “Pervitin” គឺជាឱសថដែលជួយឱ្យរាងកាយរឹងមាំ។ ពង្រឹងទំនុកចិត្តលើខ្លួនឯង ការឈឺចាប់ ការស្រេកឃ្លាន ភាពងងុយគេង ដែលត្រូវបានផលិតនិងលក់ទៅឱ្យជនស៊ីវិលហើយត្រូវបានគេប្រើយ៉ាងទូលំទូលាយជាមួយទាហានណាស៊ីអាល្លឺម៉ង់។ ជាមួយនឹងសមាសភាគដ៏សំខាន់ “ថ្នាំញៀនមេតំហ្វេតាមីន” ដែលជាភ្នាក់ងាររំញោចសរសៃប្រសាទកណ្តាល ឬគេស្គាល់ថាជា “យ៉ាបា”។

Pervitin

ត្រូវបានទិញដោយកងទ័ពណាស៊ីអាល្លឺម៉ង់ជាច្រើនដើម្បីចែកទៅឱ្យពួកទាហាន Wehrmacht នៅក្នុងសង្គ្រាមជាមួយប៉ូឡូញ លទ្ធផលគឺថាទាហានទាំងនេះមានភាពអត់ធ្មត់និងបង្កើនសមត្ថភាពនៃទាហានទាំងនេះទៅកម្រិតដល់កំរិតមួយដែលក្លាយជាជាទាហានដ៏ខ្លាំងក្លា។ រហូតដល់អាចនាំជ័យជម្នះដល់កងទ័ពណាស៊ីច្រើនដង។

ទិន្នន័យមួយចំនួនបង្ហាញថា “Adolf Hitler” ប្រើថ្នាំនេះផងដែរ។ យ៉ាងណាក៏ដោយកំឡុងសង្គ្រាមលោកលើកទី 2 ការបង្ខិតបង្ខំពីសង្គ្រាមពីកន្លែងជាច្រើនដែលណាស៊ីអាល្លឺម៉ង់ត្រូវប្រយុទ្ធ ការអំពាវនាវឱ្យបង្កើតឱសថថ្មីមួយដែលមានរយៈពេលយូរ និងបង្កើតថាមពលយូរអង្វែងជំនួសឲ្យឱសថបុរាណ។

D-IX ត្រូវបានបង្កើតឡើង

អ្នកវិទ្យាសាស្ត្រផ្នែកយោធាបានអភិវឌ្ឍឱសថថ្មីមួយឈ្មោះថា D-IX ដែលមានផ្ទុកកូកាអ៊ីនថ្នាំ morphine និងមេតំហ្វេតាមីន។

ឱសថថ្មីនេះត្រូវបានធ្វើតេស្តដោយផ្តល់ឲ្យទៅអ្នកទោសសង្គ្រាមដើម្បីបរិភោគបន្ទាប់មករង់ចាំដើម្បីវាស់ពីលទ្ធផល។ ជាលទ្ធផលនៃការថ្នាំនេះវាបានអនុញ្ញាតឱ្យមនុស្សដើរបានចំងាយជាង 90 គីឡូម៉ែត្រដោយមិនឈប់សម្រាក ឬអស់កម្លាំង បើទោះបីជាមានឥវ៉ាន់ 20 គីឡូក្រាមក្នុងការធ្វើដំណើរក៏ដោយ។

ប្រសិនបើការប្រើប្រាស់ថ្នាំនេះលើសដែនកំណត់ វានិងធ្វើឲ្យរាងកាយរបស់ទាហានណាស៊ីមិនខុសពី zombies ទេ។

D-IX គឺជាអាវុធអាថ៌កំបាំងមួយដែលកងទ័ពណាស៊ីមានន័យថាអនុញ្ញាតឱ្យទាហានយកឈ្នះលើសត្រូវទាំងអស់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយសារតែថ្នាំ D-IX ត្រូវបានផលិតអំឡុងពេលកងទ័ពណាហ្សីចាញ់សង្គ្រាម ដូច្នេះគម្រោងនេះក៏ត្រូវបានបិទ។

អ្នកប្រវត្តិសាស្រ្តនៃសង្រ្គាមម្នាក់បាននិយាយថា

ថ្នាំញៀនណាស៊ីពីរប្រភេទនៅក្នុងប្រទេសអាឡឺម៉ង់មិនបានជួយទាហានរបស់ពួកគេពូកែក្នុងសមរភូមិដូចដែលពួកគេបានគិតនោះទេ។ វាបណ្តាលឱ្យទាហានរបស់គេក្លាយជាទាហ៊ានញៀនថ្នាំ និងញៀនស្រា។ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពយោធារបស់ពួកគេយ៉ាងខ្លាំងដែលធ្វើឲ្យពួកគេចាញ់សង្គ្រាម។

 

ដោយ៖ វីរៈ