kalib9

បើកបង្ហាញ គម្រោងក្នុងការសាងសង់សំនង់ធំៗបំផុតចំនួន 33 នៅក្នុងប្រទេសចិន ជាមួយនឹងតម្លៃទឹកប្រាក់វិនិយោគដ៏មហាសាល

ចិន៖ ប្រទេសចិនមានគម្រោងក្លាយទៅជាមហាអំណាចមួយក្នុងវិស័យជាច្រើន។ ចាប់ផ្តើមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលគ្មាននរណាម្នាក់អាចបដិសេធពីភាពអស្ចារ្យនៃអគារទាំងនេះ។

ក្នុងរយៈពេលមិនលើសពី 10 ឆ្នាំប្រទេសចិនមានគម្រោងផ្លាស់ប្តូរមនុស្សជាង 250 លាននាក់ទៅក្នុងសហគមន៍ទីក្រុងដែលបង្កើតឡើងដើម្បីត្រៀមខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចនិងឧស្សាហកម្មនាពេលអនាគត។ ចាប់ផ្តើមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំ ៗ រួមទាំងផ្លូវនិងសំណង់ដូចជា 33 កន្លែងដូចខាងក្រោមនេះ:

1. កែវយឹតវិទ្យុធំបំផុតទី 2 លើពិភពលោកមានទំហំ 1,640 ហ្វីតដែលមានតម្លៃជាង 121 លានដុល្លារ។

2. មន្ទីរពិសោធន៍កាំរស្មីវិទ្យុសកម្ម Synchrotron នៅសៀងហៃដែលជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តដែលមានតម្លៃ 192 លានដុល្លារ។

3. រោងមហោស្រពក្វាងចូវ (រោងកុនល្ខោនក្វាងចូវ) ដែលជារោងមហោស្រពធំបំផុតនៅក្នុងប្រទេស រចនាដោយស្ថាបត្យករដ៏ល្បី Zaha Hadid មានតម្លៃជាង 220 លានដុល្លារ។

4. ផ្លូវរូងភ្នំ Qinling ដែលជាផ្លូវហាយវេវែងបំផុតនៅក្នុងប្រទេសចិនបានឆ្លងកាត់ភ្នំ Zhongnan ដែលមានតម្លៃជាង 512 លានដុល្លារ។

5. បណ្តាញប្រព័ន្ធនៅលើកោះហៃណានមានតម្លៃជាង 576 លានដុល្លារ។

6. ផ្លូវរថភ្លើង Kashgar-Hotan មានតម្លៃជាង 768 លានដុល្លារ។

7. ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន China Central TV មានកម្ពស់ 1,551,837 ហ្វីតមានតម្លៃជាង 832 លានដុល្លារ។

8. រោងចក្រថាមពលវារីអគ្គីសនីធំជាងគេនៅអាស៊ី Tianhuangping មានតម្លៃជាង 992 លានដុល្លារ។

9. គម្រោងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកសៀងហៃជាសណ្ឋាគារលំដាប់ទី 2 នៅលើពិភពលោកដែលមានតម្លៃជាង 1216 លានដុល្លារ។

10. គម្រោង Baltic Pearl មានតម្លៃជាង 1440 លានដុល្លារ

11. ស្ពាន Wuhan Tianxingzhou Yangtze Bridge ឬស្ពានឆ្លងទន្លេយ៉ង់ស្សេមានតម្លៃជាង​ 1800 លានដុល្លា។

12. ស្ថានីយ៍រថភ្លើងក្រោមដីរបស់ក្រុមហ៊ុន Nanjing មានតម្លៃ 1800​ លានដុល្លារ។

13. ផ្លូវរូងក្រោមដី Yangtze នៅទីក្រុងសៀងហៃផ្លូវរូងក្រោមដីនិងស្ពានលើទន្លេយ៉ង់ស្សេមានតម្លៃ 1980 លានដុល្លារ។

14. ព្រលានយន្តហោះអន្តរជាតិ Chengdu Shuangliu មានតម្លៃ 2079 លានដុល្លារ។

15. ស្ថានីយ៍រថភ្លើង Wuhan មានតម្លៃ 2335 លានដុលា្លរ។

16. រោងចក្រនុយក្លេអ៊ែរ Qinshan មានតម្លៃ 2431 លានដុល្លារ។

17. អគារ Shanghai Tower ដែលជាអគារខ្ពស់ជាងគេនៅប្រទេសចិននិងខ្ពស់បំផុតលំដាប់ទី 2 នៅលើពិភពលោកមានតម្លៃ 2655 លានដុល្លារ។

18. អាកាសយានដ្ឋានអន្តរជាតិប៉េកាំងមានតម្លៃ 3870 លានដុល្លារ។

19. អាកាសយានដ្ឋានអន្ដរជាតិគុនមីងសានឈីមានតម្លៃ 3966 លានដុល្លារ។

20. Nanhui New City ដែលជាទីក្រុងថ្មីមួយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ 2020 ដែលមានតម្លៃ 4990 លានដុល្លារ។

21. រោងចក្រទំនប់ Xiangjiaba និងរោងចក្រថាមពលវារីអគ្គិសនីតម្លៃ 6973 លានដុល្លារ។

22. ស្ថានីយ៍រថភ្លើងក្រុងប៉េកាំងខាងត្បូងដែលមានតម្លៃប្រហែល 6973 លានដុល្លារ។

23.ការស្ថាបនាផ្លូវសូត្រតាមបណ្តោយផ្លូវប្រពៃណីមានតម្លៃប្រហែល 7197 លានដុល្លារ។

24. ទំនប់ Xiluodu និងរោងចក្រថាមពលមានតម្លៃជាង 7489 លានដុល្លារ។

25. ស្ពាន Su-Tong ឆ្លងកាត់ទន្លេរ Yangtze មានតម្លៃជាង 8735 លានដុល្លារ។

26. ស្ពាន Hong Kong-Zhuhai-Macau មានតម្លៃជាង 11743 លានដុល្លារ។

27. មជ្ឈមណ្ឌលអវកាស Hainan Wenchang Space Center មានតម្លៃជាង 13320 លានដុល្លារ។

28. គម្រោងកំពង់ផែទឹកជ្រៅ Yangshan នៅទីក្រុងស៊ាងហៃមានតម្លៃ 13320 លានដុល្លារ។

29. ហាប៊ីន – រថភ្លើងល្បឿនលឿនដែលមានតម្លៃ 15524 លានដុល្លារ។

30. ស្ពាន Jiaozhou Bay តម្លៃ 17732 លានដុល្លារ។

31. ផ្លូវរថភ្លើងល្បឿនលឿន ផ្លូវហាយវ៉េសៀងហៃល្បឿនលឿន តម្លៃ 38388 លានដុល្លារ។

32. បណ្តាញផ្លូវហាយវេ Asian Highways Network មានតម្លៃជាង 44791 លានដុល្លារ។

33. គម្រោងការធ្វើចំណាកស្រុកទៅកាន់ទីក្រុងធំនៅតំបន់ដីសណ្ដទន្លេភៀលនៅឆ្នាំ 2030 ដែលមានតម្លៃជាង 351932 លានដុល្លារ។

Loading...