kalib9

បន្ទាប់ពីមីល្ពៅខ្មែរបាត់ដំបង និងមីល្ពៅខេត្តត្បូងឃ្មុំ ថ្មីៗនេះលេចចេញមីល្ពៅខេត្តកោះកុង ដែលមានសមត្ថភាពផលិតបានរាប់រយគីឡូក្រាមក្នុងមួយថ្ងៃ

បន្ទាប់ពីមីល្ពៅបាត់ដំបងមានការផ្ទុះល្បីល្បាញរួចមក ក៏មានយុវជនម្នាក់នៅឯខេត្តត្បូងឃ្មុំក៏អាចមានសមត្ថិភាពផលិតមីល្ពៅបានដែរ ដោយមានរូបមន្តនៃការផលិតផ្សេងៗគ្នា។ ថ្មីៗនេះក៏មានលេចលឺល្បីថានារីរូបស្អាតម្នាក់ក៏អាចផលិតមីល្ពៅបានដែរ ដែលអាចមានលទ្ធភាពផលិតបានរាប់រយគីឡូក្រាមក្នុងមួយថ្ងៃៗ។ មីល្ពៅខេត្តកោះកុងនេះគឺស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ដោយឡែកថ្មីៗនេះស្រាប់តែ គណនីហ្វេសប៊ុកម្នាក់ឈ្មោះ Taing Sonny ដែលគាត់គឺជាអ្នកយកព័ត៌មាននៃស្ថានីយ៍ទូរទស្សន៍ CNC បានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖

“ផ្លែល្ពៅអ្នកស្រុកថ្មបាំង

***នឹកស្មានមិនដល់សោះថាផ្លែល្ពៅធម្មជាតិអ្នកស្រុកថ្មបាំង ត្រូវបានផលិតជាសរសៃរមីលឿងរាប់រយគីឡូក្នុង១ថ្ងៃ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង លោកស្រីម្ចាស់អាជីវកម្មនេះនឹងចូលរួមកម្មវិធីព័ត៌មាន សេដ្ឋកិច្ចកសិកម្មជាមួយទូរទស្សន៍ក្នុងពេលវេលាណាមួយ”។

បើយើងទៅតាមគណនីខាងលើនេះមីល្ពៅខេត្តកោះកុងអាចនឹងត្រូវចូលរួមក្នុងកម្មវីធីព័ត៌មានសេដ្ឋកិច្ចកសិកម្មក្នុងកម្មវិធីទូរទស្សន៍ក្នុងវេលាណាមួយ៕