kalib9

ច្បាស់ការហើយ! ផេកផ្លូវការរបស់សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន​ សែន ត្រូវបានជនអនាមិកលួច Hacked

ទំព័រ​ហ្វេសប៊ុកផេកផ្លូវការ​បស់​សម្ដេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន ត្រូវ​បាន​ជនអណាមិក​លួច Hacked នៅ​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ។ ដោយក្រោយពេលដែល hacked ជនអនាមិកនោះបានលុបទិន្នន័យ និងព័ត៌មានអស់ជាច្រើន។

យ៉ាងណាមិញក្រោយពីហ្វេសប៊ុកផេករបស់សម្តេចត្រូវបានយកមកវិញ សម្តេចតេជោ ក៏បានបង្ហោះថា៖

“នៅមុននេះបន្តិច មានក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច Account Facebook ខ្ញុំ ហើយបានលួចលុបទិន្នន័យព័ត៌មានអស់មួយចំនួនធំ។ ពេលនេះ ខាងក្រុមហ៊ុន Facebook កំពុងស៊ើបអង្កេតជនអគតិដែលមានចេតនាអាក្រក់បំពុល និងបំផ្លាញព័ត៌មាននៅក្នុងសង្គមជាតិយើង”៕