kalib9

នេះជាគំនូរ ប៉ុន្តែនៅពេលដែលសម្លឹងមើលដោយកែវពង្រីក នឹងឃើញព័ត៌មានលម្អិតមិនគួរឱ្យជឿ

ការងារសិល្បៈគឺនៅជាមួយមនុស្សអស់រយៈពេលជាយូរយាណាស់មកហើយ។ ដែលមានទាំងគំនូរឬចម្លាក់ រហូតមកទល់នឹងថ្ងៃនេះស្នាដៃសិល្បៈដែលជាកម្មសិទ្ធិរបស់មនុស្សទូទាំងពិភពលោកកំពុងកើនឡើង (រូបគំនូរជាច្រើនមានតម្លៃរាប់លានដុល្លារ)។

សម្រាប់ថ្ងៃនេះ Sne9 និងបង្ហាញពីរូបភាពសិល្បៈរបស់លោក Leng Jun ដែលមិនគួរឱ្យជឿ ដោយសារតែពេលដែលដាក់កែវពង្រីកមើលព័ត៌មានលម្អិតដែលមិនគួរឱ្យជឿវាជារូបគំនូរនោះទេ។

រូបភាពក្មេងស្រីនេះ ប្រសិនបើអ្នកសម្លឹងមើលទៅដោយភ្នែកទទេអ្នកនឹងមានអារម្មណ៍ថាវាគ្រាន់តែជាគំនូរធម្មតា។

ប៉ុន្តែប្រសិនបើយកកញ្ចក់កែវពង្រីកដើម្បីព្យាយាមមើលលំអិតនៅក្នុងរូបភាពនេះ

អ្នកនឹងចាប់ផ្តើមមើលឃើញព័ត៌មានលម្អិតមិនគួរឱ្យជឿ។

ស្បែករបស់ក្មេងស្រីនៅក្នុងរូបភាពនេះមានស្នាមមុនដូចជាមនុស្សពិតប្រាកដ។

សម្លឹងមើលទៅដូចជាមនុស្សពិតខ្លាំងណាស់

ព័ត៌មានលំអិតអំពីសំលៀកបំពាក់

នៅពេលមើលដោយកញ្ចក់កែវពង្រីកយើងនឹងឃើញសរសៃអំបោះរបស់អាវ។

នៅជ្រុងម្ខាងទៀត

ពន្លឺនៅលើស្បែកនៅចន្លោះអាវនេះនៅតែល្អ។

 

ហើយនេះគឺជាលោកឡេងជុននិងស្នាដៃរបស់គាត់