kalib9

កីឡាករកាយវប្បកម្មម្នាក់ដែលទទួលបានមេដាយមាស បានដង្ហើយសុំឲ្យសម្តេចជួយ ដោយសារតែក្រសួង បើកប្រាក់រង្វាន់មិនគ្រប់ ១២០លានរៀល បានតែ ២០លានរៀល

នៅប៉ុន្មានម៉ោងមុននេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានគណនីហ្វេសប៊ុកម្នាក់ឈ្មោះ Suphorn Sombo ដែលជាកីឡាករ កាយវប្បកម្មកម្ពុជា បានបង្ហោះប្រកាសសុំឲ្យ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយរកយុត្តិធម៌ ក្រោយពេលដែលខ្លួនបានចេញទៅប្រកួតកាយវប្បកម្មអន្តរជាតិ នៅប្រទេសថៃជាម្ចាស់ផ្ទះ មានការចូលរួមរហូតទៅដល់៥១ប្រទេស និងបានយកឈ្នះមេដាយមាស និងត្រូវទទួលបានប្រាក់រង្វាន់ចំនួន ១២០លានរៀល ប៉ុន្តែក្រសួង បែជាប្រគល់ទឹកប្រាក់ឲ្យគាត់បានត្រឹមតែ ២០លានរៀលតែប៉ុណ្ណោះ។

កីឡាកររូបនេះបានសរសេរបង្ហោះក្នុងគណនីផ្លូវការបស់លោកផ្ញើជូនទៅសម្តេចតេជោដោយបានរៀបរាប់ថា៖

“ខ្ញុំបាទសូមជំរាបសួរនិងគោរពសម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ខ្ញុំបាទជាកីឡាករកាយវប្បកម្មកម្ពុជាដែលទើបនឹងប្រកួតបានមេដាយមាសលំដាប់ថ្នាក់ពិភពលោក កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នៅប្រទេសថៃដែលប្រទេសចូលរួមប្រមាណ៥១ប្រទេស។ ថ្ងៃនេះខ្ញុំបាទមានបញ្ហាដែលទាក់ទងជាមួយនឹងប្រាក់រង្វាន់លើកទឹកចិត្តដោយក្រសួងអប់រំបានទំលាក់ប្រាក់រង្វាន់លើកទឹកចិត្តពី 120.000.000រៀល ដោយនៅត្រឹមតែ 20.000.000រៀល ដោយមិនបានបញ្ជាក់ពីមូលហេតុនិងមិនបានប្រាប់អ្នកកីឡាមុនថ្ងៃប្រកួតនោះទេ។ លុះដល់ពេលដែលខ្ញុំបាទប្រកួតរួចទទួលបានមេដាយហើយទើបក្រសួងបានប្រកាសថាទំលាក់ប្រាក់រង្វាន់លើកទឹកចិត្តទៅវិញ។ ខ្ញុំសូមអោយសម្តេចជួយដោះស្រាយបញ្ហានេះអោយខ្ញុំបាទផង ពីព្រោះខ្ញុំមិនដឹងថាត្រូវដោះស្រាយបញ្ហានេះដោយវិធីណាទេ។ សូមអោយសម្តេចជួយដោះស្រាយបញ្ហានេះអោយខ្ញុំបាទដោយក្តីអនុគ្រោះខ្ញុំបាទសូមអរគុណសម្តេចនិងជូនពរអោយសម្តេចមានសុខភាពល្អ”៕

 

រូបភាពនៅពេលដែលលោកចូលរួមប្រកួត

 

 

រូបភាពនៅពេលដែលលោកទទួលបានមេដាយមាស

 

Loading...