kalib9

ទាហានជប៉ុនក្នុងសម័យសង្គ្រាមលោកលើកទី 2 បានលាក់ខ្លួនក្រោមដីរយៈពេល 28 ឆ្នាំដោយសារមិនបានដឹងថាសង្គ្រាមត្រូវបានបញ្ចប់ហើយ!

រឿងរ៉ាវរបស់លោក Yokoi Shoichi ដែលជាទាហានជប៉ុនម្នាក់ដែលបានរស់រានមានជីវិតនៅលើកោះហ្គាមរយៈពេល 28 ឆ្នាំក្នុងកំឡុងពេលសង្គ្រាមលោកលើកទី 2 ដោយមិនដឹងថាសង្គ្រាមបានបញ្ចប់។

ប្រតិបត្ដិការរបស់ជប៉ុននៅក្នុងសង្គ្រាមលោកលើកទី 2 មានឆន្ទៈស្លាប់ប្រសើរជាងការចាប់ខ្លួន ដែលសព្វថ្ងៃនេះយើងបានឃើញនៅក្នុងរឿងភាពយន្ត។ ប៉ុន្តែចំពោះទាហ៊ានម្នាក់នេះគាត់មិនបានដឹងថាសង្រ្គាមបានបញ្ចប់អស់រយៈពេលជាង 28 ឆ្នាំមកហើយបន្ទាប់ពីត្រូវបានបញ្ជូនទៅប្រយុទ្ធនៅក្នុងសមរភូមិ។

រឿងទាំងមូលចាប់ផ្តើមជាមួយនឹង …..

អ្នកផលិតសំលៀកបំពាក់គឹលោក Yokoi Shoichi ត្រូវបានចូលបម្រើក្នុងជួរកងទ័ពជប៉ុននៅឆ្នាំ 1941 ដែលទទួលបានឋានៈជាពលបាលត្រី។

បណ្ដាលឱ្យក្រុម Yokoi និងមិត្តរ 10 នាក់ផ្សេងទៀតចូលទៅក្នុងព្រៃជ្រៅដើម្បីលាក់ខ្លួន។ មិនយូរប៉ុន្មានក្រុមនេះត្រូវបានរកឃើញដោយទាហានអាមេរិក។ ដើម្បីលាក់ខ្លួនពីសត្រូវអាមេរិកលោក Yokoi រួមជាមួយទាហាន 3 នាក់បានលាក់ខ្លួននៅក្នុងតំបន់ដូចគ្នា រស់នៅក្នុងព្រៃអស់រយៈពេលជាច្រើនឆ្នាំ។

រហូតដល់ឆ្នាំ 1952

ពួកគេបានឮដំណឹងថាសង្គ្រាមបានចប់ហើយ។ ប៉ុន្តែពួកគេមានការភ័យខ្លាចថាវាជាព័ត៌មានក្លែងក្លាយ ដូច្នេះពួកគេបន្តគេចខ្លួននិងរស់នៅក្នុងព្រៃ ប៉ុន្មានឆ្នាំក្រោយមកគាត់បានដឹងថាមិត្តភក្តិដែលជាយោធាទាំងបីនាក់បានស្លាប់ ហើយធ្វើឱ្យគាត់រស់នៅម្នាក់ឯង។

មនុស្សជាច្រើនឆ្ងល់ពីរបៀបដែលទាហានជប៉ុននេះបានរួចរស់ជីវិតមែនទេ?

Yokoi បានចំណាយពេលច្រើនជាង 3 ខែដើម្បីជីករូងដីជ្រៅមួយដែលមានជម្រៅប្រហែល 7 ហ្វីតដែលមានច្រកតូចមួយ។ ដោយប្រើឫស្សីដើម្បីបិទច្រកចូល ជីករន្ធតូចមួយដើម្បីឱ្យមានខ្យល់ចេញចូល គាត់បានរស់នៅក្នុងរូងដីនោះជានិច្ច ដោយពឹងផ្អែកលើការចាប់ត្រី កង្កែប និងសត្វព្រៃដើម្បីទ្រទ្រង់ជីវិត។

រហូតដល់ឆ្នាំ 1972

អ្នកនេសាទក្នុងស្រុកពីរនាក់បានរកឃើញទាហ៊ានជប៉ុននេះនៅលើច្រាំងទន្លេតាហ្វីហ្វូហ្វ។ ទាហានជប៉ុននេះភ័យខ្លាចថា នឹងនាំដំណឹងនេះទៅកាន់យោធាអាមេរិក ដូច្នេះទាហ៊ាននេះបានសូមអង្វរអ្នកនេសាទឱ្យសម្លាប់គាត់ ប៉ុន្តែផ្ទុយទៅវិញអ្នកនេសាទបានជួយគាត់ហើយនាំគាត់ទៅផ្ទះជំនួសវិញ។

ពីរសប្តាហ៍ក្រោយមក Yokoi ត្រូវបានជួយសង្គ្រោះត្រឡប់ទៅប្រទេសជប៉ុនវិញ ហើយត្រូវបានក្លាយជាវីរបុរសសង្រ្គាម។ និងរស់រហូតដល់អាយុ 82 ទើបលោកទទួលមរណៈភាព។

លានដ្ឋានរូងដីនេះបានក្លាយជាបូជនីយដ្ឋានប្រវត្តិសាស្ត្រ

លានដ្ឋានដើមត្រូវបានការពារជាវិមានប្រវត្តិសាស្ត្រ។ ទោះបីជាវាមានការខូចខាតក៏ដោយ រូងដីដែលជាលានដ្ឋាននេះគឺត្រូវបានរក្សាទុកជាការរំលឹកដល់លោក Yokoi Shoichi។ ទាហានជប៉ុនទាំង 3 នាក់ស្ថិតនៅក្នុងសារមន្ទីរ Talofofo Falls Resort Park ដែលបើកទ្វារដល់ភ្ញៀវចូលទស្សនា។