kalib9

សម្តីរបស់ជនជាតិជប៉ុនម្នាក់ដែលបានផ្តល់ជំនួយដល់កម្ពុជាយើង “ពួកយេីងផ្តល់ជំនួយដល់ប្រទេសរបស់អ្នកគឺមិនដែលសម្លឹង…”

😭🇯🇵សម្តីរបស់ជនជាតិជប៉ុនម្នាក់ដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជា ៖​ ពួកយេីងផ្តល់ជំនួយដល់ប្រទេសរបស់អ្នកគឺមិនដែលសម្លឹងប្រយោជន៏ណាមួយពីប្រទេសរបស់អ្នកទេ តែព្រោះពួកយេីងស្គាល់រសជាតិនៃការលំបាកវេទនា ដោយសារប្រទេសរបស់ពួកយេីងធ្លាប់ឆ្លងកាត់សង្រ្គាមនុយក្លេអ៊ែ ស្លាប់នឹងរបួសរាប់មុឺននាក់ ហេីយស្ថានភាពភូមិសាស្រ្តមិនអំណោយផលដូចប្រទេសរបស់អ្នកទេ។

ប្រទេសជប៉ុនជួបតែគ្រោះធម្មជាតិស្លាប់ស្ទេីច្រេីនជាងសង្រ្គាមទៅទៀត ការលំបាកអស់ទាំងនេះវាមិនបានធ្វេីអោយយេីងចុះចាញ់ឡេីយ តែវាជាហេតុបង្រៀនអោយពួកយេីងកាន់តែរឹងមាំរហូតអោយប្រទេសជប៉ុនអាចក្លាយជាទីពឹងសំរាប់បណ្ដាប្រទេសក្រីក្រដទៃទៀតបាន។

ដោយសារតែមូលហេតុនេះហេីយបានជាពួកយេីងស្គាល់អារម្មណ៍នៃការលំបាកវេទនានឹងការអត់ឃ្លាន ទេីបកេីតចិត្តចេះចង់ជួយប្រទេសដែលខ្វះខាតដោយគ្មានចង់បានអ្វីពីប្រទេសទាំងនោះឡេីយ ។

🇰🇭តែអ្នកកុំចេះតែត្រេកអរនឹងការជួយរបស់អ្នកដទៃពេក ព្រោះវាធ្វេីអោយអ្នកមិនអាចជួយខ្លួនឯងបាន….🇰🇭) ៕

Loading...