kalib9

ថៅកែអនុញ្ញាតឱ្យបុគ្គលិកចូលនិវត្តន៍ជ្រើសរើសយក ដំបូន្មានទាំង 3 ឬប្រាក់ខែ 20 ឆ្នាំ? បុគ្គលិកបានធ្វើការសម្រេចចិត្តដែលទីបំផុតបាននាំគាត់ទៅផ្ទះដោយសុវត្ថិភាព

បុរសម្នាក់ដែលបានធ្វើការអស់រយៈពេល 20 ឆ្នាំចុងក្រោយបានសម្រេចចិត្ដចូលនិវត្តន៍ហើយត្រឡប់ទៅស្រុកកំណើតវិញ។ នៅពេលគាត់ហៀបនឹងចាកចេញចៅហ្វាយរបស់គាត់បានសួរគាត់ថា “តើអ្នកចង់បានប្រាក់ខែឬក៏ដំបូន្មានចំនួន៣ឃ្លា?”

បុរសនោះបានឆ្លើយថា«តើខ្ញុំអាចផ្ដល់ចម្លើយឲ្យមេនៅថ្ងៃស្អែកមុនពេលខ្ញុំចាកចេញបានទេ? »ចៅហ្វាយយល់ស្រប។ យប់នោះខណៈដែលគាត់គេងនៅលើគ្រែ គាត់បានគិតពីសំណួររបស់ចៅហ្វាយគាត់។

នៅព្រឹកបន្ទាប់គាត់បានជួបចៅហ្វាយរបស់គាត់ហើយបាននិយាយទៅមេគាត់ថាៈ គាត់បានសម្រេចចិត្តទទួលយកដំបូន្មានទាំង៣។

Credit: Unsplash/@aleksdahlberg

ដូច្នេះថៅកែបានឱ្យគាត់នូវដំបូន្មានបីយ៉ាងហើយប្រាប់គាត់ឱ្យចងចាំជានិច្ច។

Credit: Pixabay

“ទី១ កុំព្យាយាមរកផ្លូវកាត់ដើម្បីជោគជ័យ។ មនុស្សច្រើនណាស់ដែលពួកគេច្រើនតែចង់ទទួលភាពជោគជ័យមួយដោយប្រើវីធីផ្លូវកាត់ដើម្បីគេចវេសពីឧបសគ្គ។ តាមពិតផ្លូវកាត់នឹងនាំអ្នកទៅរកការខកចិត្ត។”

“ទី២ កុំចាប់អារម្មណ៍លើអ្វីមួយដែលអ្នកដឹងថានឹងមិនផ្តល់ផលប្រយោជន៍ដល់អ្នក” ។

ទី៣ កុំធ្វើការសម្រេចចិត្តណាមួយភ្លាមដោយឆេវឆាវ។ យកពេលវេលារបស់អ្នកគិតទៅលើវា។ បើមិនដូច្នោះទេអ្នកនឹងសោកស្តាយវាសម្រាប់ជីវិតនៅសល់របស់អ្នក។ “

បន្ទាប់ពីចៅហ្វាយបានផ្តល់ឱ្យបុរសម្នាក់នូវពាក្យ៣ឃ្លាដ៏មានន័យ បន្ទាប់មកចៅហ្វាយក៏បានប្រគល់នំបុ័ង៣ដុំដែលមានទំហំផ្សេងគ្នា ទំហំតូច កណ្តាល និងធំ។

Credit: Pixabay

សូមចងចាំ ចូរញ៉ាំនំបុ័ងដែលមានទំហំធំ នៅពេលដែលឯងទៅដល់ផ្ទះដោយសុវត្ថិភាព។

បុរសនោះបានចាកចេញហើយចាប់ផ្ដើមធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញ។

បន្ទាប់ពីបានដើរអស់មួយរយៈរួចបុរសនោះបានញ៉ាំនំបុ័ងតូចមួយ។

បន្ទាប់មកគាត់បានបន្តដំណើររបស់គាត់ហើយបានឆ្លងកាត់ផ្លូវប្រសព្វមួយ។ ដោយខ្លាចច្រលំផ្លូវគាត់បានសួរអ្នកស្រុកពីរនាក់ដែលបានឆ្លងកាត់។

Credit: Unsplash/@garri

បុគ្គល ក: យកផ្លូវជិត។ អ្នកនឹងទៅដល់ស្រុកកំណើតរបស់អ្នកនៅក្នុងពេលដ៏ខ្លី។

បុគ្គល ខ: យកផ្លូវឆ្ងាយ។ វាមានសុវត្ថិភាពជាង។

បន្ទាប់ពីបានស្ដាប់យោបល់របស់អ្នកស្រុកនោះ គាត់បានសម្រេចចិត្តយកផ្លូវជិត។ គាត់មិនបានជួបប្រពន្ធគាត់ជាយូរមកហើយ ដូច្នេះហើយគាត់ចង់ឆាប់បានជួបប្រពន្ធរបស់គាត់។

ទោះជាយ៉ាងណាបុរសនោះបានចងចាំអំពីដំបូន្មានរបស់ចៅហ្វាយរបស់គាត់អំពីការជៀសវាងជ្រើសយកផ្លូវកាត់។ ក្រោយមកបុរសនេះបានផ្លាស់ប្តូរគំនិតរបស់គាត់ហើយសម្រេចចិត្តធ្វើដំណើរតាមផ្លូវឆ្ងាយវិញ។ មិនយូរប៉ុន្មានគាត់បានឮបុរសម្នាក់និយាយថាមានបុរសម្នាក់ត្រូវចោរប្លន់នៅពេលកំពុងធ្វើដំណើរតាមផ្លូវជិត។

បន្ដិចក្រោយមកគាត់បានញ៉ាំនំប៉័ងមួយទៀតដែលជានំប៉័ងកណ្តាល ហើយបានបន្ដដំណើររបស់គាត់ទៅមុខទៀត។

គាត់បានដើរអស់រយៈពេលពីរបីម៉ោងហើយមេឃក៏ចាប់ផ្តើមងងឹត។ បន្ទាប់មកបុរសនោះសម្រេចចិត្តស្នាក់នៅផ្ទះសំណាក់មួយយប់។

Credit: Pixabay

នៅពេលដែលគាត់កំពុងគេងគាត់បានឮសម្លេងយំរបស់ស្ត្រីម្នាក់។ ដោយមានអារម្មណ៍ចង់ដឹងចង់ឃើញបុរសនោះបានសម្រេចចិត្តមើលប៉ុន្តែបន្ទាប់មកគាត់បានចងចាំអំពីអ្វីដែលចៅហ្វាយរបស់គាត់បានប្រាប់គាត់ពីមុន។

កុំភ្ញាក់ផ្អើលនឹងអ្វីដែលអ្នកដឹងថាអ្នកនឹងមិនទទួលបានប្រយោជន៍ ។ ដូច្នេះបុរសនោះបានចូលដេកលើគ្រែហើយដេកលក់ទៅ។

ព្រឹកឡើងបុរសនោះចង់ទៅពិនិត្យមើលហើយបានជួបម្ចាស់ផ្ទះសំណាក់។ ម្ចាស់ផ្ទះសំណាក់មានការភ្ញាក់ផ្អើលជាខ្លាំងពេលឃើញគាត់ហើយនិយាយថា “ខ្ញុំមិនបានដឹងថាមាននរណាម្នាក់បានរួចជីវិតទេ! តើអ្នកមិនដឹងទេថាកាលពីយប់ម៉ិញមានស្ត្រីឆ្គួតម្នាក់សម្លាប់មនុស្សគ្រប់គ្នាដែលបានឃើញនាង? ”

ជាក់ស្តែងគាត់គឺជាមនុស្សតែម្នាក់គត់ដែលបានរស់រានមានជីវិតពីហេតុការណ៍នេះ។

បន្ទាប់មកគាត់ក៏បានបន្តដំណើររបស់គាត់ទៅមុខទៀត។ គាត់ជិតទៅដល់ស្រុកកំណើតរបស់គាត់ហើយ នៅពេលគាត់ទៅដល់ផ្ទះ គាត់មានអារម្មណ៍រំភើប។

គាត់ហៀបនឹងគោះទ្វារ ប៉ុន្តែភ្លាមនោះគាត់ស្រាប់តែឮសំលេងរបស់បុរសធំពេញវ័យម្នាក់នៅក្នុងផ្ទះគាត់។

Credit: Pixabay

នៅពេលនោះគាត់ស្រាប់តែមានអារម្មណ៍ខឹងយ៉ាងឆាប់រហ័ស។ បន្ទាប់មកគាត់បានឃើញពូថៅនៅជិតទ្វារហើយបានរើសវាឡើង។ គាត់ប្រុងនឹងទំលាយទ្វារចូលទៅក្នុងផ្ទះហើយសំលាប់បុរសម្នាក់ដែលគាត់បានលឺសម្លេងនោះចោល បិះនឹងទំលាយទ្វារចូលទៅហើយ ប៉ុន្តែគាត់បាននឹកឃើញដំបូន្មានទី៣របស់ចៅហ្វាយគាត់។

“កុំធ្វើការសម្រេចចិត្តដោយភ្លាមៗដោយឆេវឆាវ។ ”

បន្ទាប់មកបុរសនោះបានដាក់ពូថៅចុះ ហើយប្រមូលអារម្មណ៍ និងបន្ធូរកំហឹងរបស់គាត់។ បន្ទាប់មកគាត់ក៏បានគោះទ្វារ។

ភរិយារបស់គាត់បានបើកទ្វារហើយសប្បាយរីករាយណាស់នៅពេលបានឃើញគាត់ត្រលប់មកវិញ។ ទោះជាយ៉ាងណាក៏ដោយបុរសនោះមានអារម្មណ៍មិនស្រួល។ បុរសនោះបានសួរប្រពន្ធគាត់ថា: “តើបុរសដែលបងបានឮសម្លេងនេះជានរណា?”

ប្រពន្ធរបស់គាត់ញញឹម ហើយឆ្លើយប្រាប់គាត់ថា “នោះគឺជាកូនប្រុសរបស់យើង។ គេបានធំពេញវ័យហើយដូចបងណាស់”។

បុរសនោះបានឃើញកូនប្រុសរបស់គាត់ជាលើកដំបូងហើយទាំងពីរនាក់បានឱបគ្នាយ៉ាងយូរ។ គាត់សប្បាយចិត្តណាស់ដែលបានជួបជុំគ្រួសាររបស់គាត់ហើយសម្រេចចិត្តអបអរជាមួយនំបុ័ងចុងក្រោយដែលគាត់បាននាំមកជាមួយគាត់។

នៅពេលគាត់កាត់នំបុ័ងគាត់មានការភ្ញាក់ផ្អើលពេលឃើញស្រោមសំបុត្រមួយនៅខាងក្នុង។ ពេលបុរសនោះបើកស្រោមសំបុត្រគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាក់ស្តែងស្រោមសំបុត្រនោះមានប្រាក់ខែ 20 ឆ្នាំរបស់គាត់!

Credit: Pixabay

បន្ទាប់មកបុរសនោះបានយល់ពីហេតុផលបដែលមេរបស់គាត់បានរំលឹកគាត់ឱ្យបរិភោគនំបុ័ងធំនៅពេលគាត់មកដល់ផ្ទះ។

ប្រសិនបើគាត់ជ្រើសរើសមិនស្តាប់ចៅហ្វាយរបស់គាត់ប្រាក់របស់គាត់អាចនឹងបាត់បង់ក្នុងអំឡុងពេលធ្វើដំណើរឬកាន់តែអាក្រក់គាត់ប្រហែលជាត្រូវចោរប្លន់។

ចាប់តាំងពីពេលនោះមកបុរសម្នាក់នេះមិនដែលភ្លេចដំបូន្មានទាំងបីរបស់ចៅហ្វាយនោះទេហើយការធ្វើដំណើរនេះបានបង្រៀនគាត់និងប្រើវាជាវីធីរស់នៅពេញមួយជីវិត។

 

ដោយ៖ វីរៈ