kalib9

ស្នេហាពិត! ខិតខំធ្វើការ ដើ់ម្បីផ្គត់ផ្គងថ្លៃសិក្សាមហាវិទ្យាល័យរបស់មិត្តស្រី រហូតនាងរៀនចប់!

បុរសជនជាតិហ្វីលីពីនម្នាក់បានបង្ហាញដល់មនុស្សគ្រប់គ្នាថាគ្មានអ្វីអាចបញ្ឈប់គាត់ពីការគាំទ្រដល់មិត្តស្រីរបស់គាត់សូម្បីតែពេលគាត់ត្រូវរៀនភាសាថ្មីមួយទៀតក៏ដោយដើម្បីឱ្យពួកគេអាចមានអនាគតភ្លឺស្វាង។

Ador Adrian Gabrieles មកពីខេត្ត Bulacan ប្រទេសហ្វីលីពីនបានរំឭកថាពេលដែលមិត្តស្រីរបស់គាត់ឈ្មោះ Aira Arcamo យំនៅពេលនាងមិនអាចមានលទ្ធភាពបន្តការសិក្សារបស់នាងបាន។

បន្ទាប់មក Ador បានសួរនាងថាតើនាងចង់បន្តការសិក្សារបស់នាងហើយ Aira និយាយថាមែន។

នោះគឺជាពេលដែល Ador បានតាំងចិត្តជួយឱ្យ Aira ចូលរៀននៅសាលារៀនដោយបង់ថ្លៃសាលាឲ្យនាង។

Credit: Facebook/Ador Adrian Gabrieles

ទោះជាយ៉ាងណាក៏ដោយនៅគ្រានោះ Ador ទើបតែមានអាយុ 18 ឆ្នាំគ្មានការងារធ្វើ។ ដើម្បីបំពេញតាមការសន្យារបស់គាត់ទៅនឹងសង្សាររបស់គាត់ Aira។ Ador បានធ្វើការជាអ្នកនាំសំបុត្រនៅក្រុមហ៊ុនក្នុងស្រុកមួយ។ វាគឺជាការងារតែមួយគត់ដែលគាត់អាចធ្វើបានចាប់តាំងពីគាត់មិនមានបទពិសោធន៍ការងារនិងមិនចេះនិយាយភាសាអង់គ្លេស។

គាត់មានអំណរគុណចំពោះការងារប៉ុន្តែជាញឹកញាប់គាត់ទទួលរងការស្តីបន្ទោសពីអតិថិជន។ យ៉ាងណាក៏ដោយគាត់បានស៊ូទ្រាំដោយសារតែ Aira។

Credit: Facebook/Ador Adrian Gabrieles

ក្រោយមកគាត់បានរកឃើញការងារមួយ គឺធ្វើការជាភ្នាក់ងារមជ្ឈមណ្ឌលទូរស័ព្ទអាចរកលុយបានច្រើនប៉ុន្តែមានបញ្ហាមួយគឺគាត់ត្រូវចេះស្ទាត់ជំនាញភាសាអង់គ្លេស។

ដូច្នេះគាត់បានធ្វើអ្វីដែលគាត់អាច គឺរៀនភាសាអង់គ្លេសផង និងបានដាក់ពាក្យសុំការងារ។

Credit: Facebook/Ador Adrian Gabrieles

ជាសំណាងល្អ Ador បានជាប់ក្នុងការសំភាសន៍ហើយគាត់បានចាប់ផ្តើមធ្វើការជា Call center agent។ គាត់បានធ្វើការយ៉ាងលំបាកក្នុងការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់សង្សារគាត់ដែលកំពុងសិក្សាបរិញ្ញាបត្រផ្នែកភាសាអង់គ្លេស។

សូមអរគុណចំពោះការផ្គត់ផ្គង់យ៉ាងធំធេងពី Ador ហើយ Aira នឹងបញ្ចប់ការសិក្សាពីមហាវិទ្យាល័យនៅខែមេសានេះ។

Credit: Facebook/Ador Adrian Gabrieles

នៅពេលរឿងរ៉ាវរបស់ពួកគេត្រូវបានបង្ហោះនៅលើបណ្តាញសង្គម មានមនុស្សជាច្រើនបានចំអកឱ្យ Ador ដែលបានផ្គត់ផ្គង់ថ្លៃសិក្សាជូនសង្សារ និងបាននិយាយថានាងនឹងចាកចេញពីគាត់ភ្លាមៗនៅពេលនាងបញ្ចប់ការសិក្សា។

ទោះជាយ៉ាងណាក៏ដោយ Ador មិនបានខ្វល់ពីការនិយាយបែបនេះទេព្រោះនេះបង្ហាញថាគាត់អាចផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គ្រួសារនាពេលអនាគតរបស់គាត់ហើយវាបង្ហាញពីបំណងល្អរបស់គាត់ចំពោះសង្សារគាត់។

ចំណែកឯ Aira នាងបាននិយាយថានាងនិងខិតខំរៀនសូត្ររហូតចប់មហាវិទ្យាល័យមិនឲ្យ Ador អស់សង្ឃឹមឡើយ ហើយនាងនឹងផ្គត់ផ្គង Ador វិញនៅពេលគាត់ចូលរៀននៅមហាវិទ្យាល័យនាពេលអនាគតដូចជាអ្វីដែល Ador បានធ្វើសម្រាប់នាងកាលពីមុន។

Credit: Facebook/Ador Adrian Gabrieles