kalib9

ក្មេងប្រុសវង្វេងផ្ទះ! 25 ឆ្នាំក្រោយមកគាត់បានប្រើ Google Earth ហើយបានរកឃើញម្ដាយរបស់គាត់

នៅឆ្នាំ 1986 Saroo ក្មេងប្រុសអាយុ 5 ឆ្នាំដែលមិនចេះអក្សរបានមកពីតំបន់ក្រីក្រនៅតាមជនបទភាគកណ្តាលប្រទេសឥណ្ឌា បានចុះពីចំណតរថភ្លើងដោយចៃដន្យហើយបានចាប់ផ្តើមដំណើរជីវិតដែលគាត់មិនដែលសុបិន។

នៅថ្ងៃនោះ Saroo បានបែកពីបងប្រុសរបស់គាត់នៅស្ថានីយ៍រថភ្លើងនៅ Burhanpur ប្រទេសឥណ្ឌា។

Saroo បានប្រាប់ BBC ថា “វាជិតយប់ទៅហើយ យើងបានចេញពីរថភ្លើងហើយខ្ញុំអស់កម្លាំងខ្លាំងណាស់ ខ្ញុំក៏អង្គុយនៅលើបង់នៅស្ថានីយរថភ្លើងហើយខ្ញុំបានដេកលក់។”

បន្ទាប់មកក្មេងប្រុសនេះបាននៅតែម្នាក់ឯងលើរថភ្លើងហើយបានធ្វើដំណើររាប់ពាន់គីឡូម៉ែត្រទៅកាន់ Kolkatta ។

Photo illustration (Credit: Allstar/Screen Australia)

“ខ្ញុំគិតថាបងប្រុសរបស់ខ្ញុំនឹងត្រលប់មកវិញហើយដាស់ខ្ញុំឡើងប៉ុន្តែនៅពេលខ្ញុំភ្ញាក់ឡើងខ្ញុំមិនបានឃើញគាត់ទេ។ ខ្ញុំបានឃើញរថភ្លើងមួយនៅពីមុខខ្ញុំហើយគិតថាគាត់ប្រហែលជានៅលើរថភ្លើងនោះ។ ដូច្នេះខ្ញុំក៏សម្រេចចិត្តចូលហើយសង្ឃឹមថាខ្ញុំនឹងជួបងប្រុសរបស់ខ្ញុំ “។

ក្មេងប្រុសនេះចង់វិលត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញភ្លាមៗនៅពេលគាត់ទៅដល់ Kolkatta ប៉ុន្តែដោយសារគាត់មិនចេះនិយាយភាសា Bengali ហើយមិនស្គាល់ឈ្មោះស្រុកកំណើតទៀតគាត់មិនអាចស្វែងរកជំនួយ។

“ខ្ញុំពិតជាភ័យខ្លាចណាស់។ ខ្ញុំមិនដឹងថាខ្ញុំនៅទីណាទេ។ ខ្ញុំចាប់ផ្តើមសួរទៅកាន់មនុស្សជាច្រើន។ ”

ក្រោយមក Saroo រស់នៅតាមដងផ្លូវហើយចិញ្ចឹមជីវិតការរកសំណល់អាហារ។

បន្ទាប់មកគាត់ត្រូវបានគេនាំទៅមណ្ឌលកុមារកំព្រាមួយកន្លែងដែលក្រោយមកគាត់ត្រូវបានចិញ្ចឹមដោយប្តីប្រពន្ធគឺ Sue និង John Brierley។

Credit: Teen Vogue

ការសុំកូនចិញ្ចឹមមានន័យថា Saroo នឹងរស់នៅក្នុងជីវិតថ្មីនៅ Tasmania ប្រទេសអូស្ត្រាលីដែលឆ្ងាយពីស្រុកកំណើតរបស់គាត់។ បុរសនោះបាននិយាយថា “ខ្ញុំទទួលស្គាល់ថាខ្ញុំបានបាត់បង់គ្រប់យ៉ាងហើយខ្ញុំមិនអាចរកផ្លូវត្រឡប់មកផ្ទះវិញបានទេ ដូច្នេះខ្ញុំគិតថាវាអស្ចារ្យណាស់សម្រាប់ខ្ញុំដែលនឹងទៅរស់នៅប្រទេសអូស្ត្រាលី” ។

25 ឆ្នាំក្រោយមក Saroo បានធំឡើងយ៉ាងល្អទៅនឹងវប្បធម៌អូស្ត្រាលីប៉ុន្តែគាត់មិនដែលភ្លេចពីស្រុកកំណើតរបស់គាត់នៅប្រទេសឥណ្ឌាទេ។

Credit: Stephen McLaren/The Guardian

បំណងប្រាថ្នាចង់រកគ្រួសារកំណើតរបស់គាត់កាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ។ ថ្ងៃមួយគាត់មានគំនិតមួយដែលវាបានផុសចេញមក។

ដោយប្រើប្រាស់ Google Earth ហើយ Saroo បាននឹកឃើញថ្ងៃដែលគាត់បានបែកចេញពីបងប្រុសរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយដំណើរការនេះគឺមិនងាយស្រួលទេ។

“ខ្ញុំបានចំណាយពេលវេលាដែលខ្ញុំមាននៅលើរថភ្លើងប្រហែល 14 ម៉ោងជាមួយនឹងល្បឿនរថភ្លើងរបស់ឥណ្ឌាហើយខ្ញុំបានជិះរថភ្លើងប្រហែលចម្ងាយ 1.200 គីឡូម៉ែត្រ។ នៅពេលដែលខ្ញុំបានរកឃើញកន្លែងមួយ ខ្ញុំបានស្វែងរកគ្រប់ទីកន្លែងពីទឹកជ្រោះដែលខ្ញុំធ្លាប់លេង​”។

មិនយូរប៉ុន្មានគាត់បានរកឃើញ Khandwa ។ ក្រោយមកគាត់បានធ្វើដំណើរទៅកាន់ Khandwa នៅខែកុម្ភៈឆ្នាំ 2012 ជាកន្លែងដែលគាត់បានជួបម្ដាយបង្កើតរបស់គាត់ Fatima Munshi ។ “ម្តាយរបស់ខ្ញុំបានឃើញមុខរបស់ខ្ញុំបន្ទាប់ពីខ្ញុំបានបាត់ខ្លួន “។

“គាត់នឹងមិនភ្លេចនូវរូបរាងមួយរបស់កូនៗទេ។ គាត់ស្គាល់ថាខ្ញុំជានរណាហើយខ្ញុំស្គាល់ថាគាត់ជានរណា។ ការចងចាំមុខរបស់គាត់ត្រូវបានចងចាំនៅក្នុងចិត្តរបស់ខ្ញុំអស់រយៈពេលជាយូរមកហើយ “។

Credit: People

បន្ទាប់ពីបែកគ្នាអស់ជាច្រើនឆ្នាំ Saroo នៅទីបំផុតបានជួបជុំគ្នាឡើងវិញជាមួយគ្រួសារដែលគាត់បានបែកគ្នាអស់ជាង២៥ឆ្នាំ។ ឥឡូវនេះគាត់បានជួបជុំគ្រួសារ គាត់ពិតជាមានអំណរគុណខ្លាំងណាស់ហើយបន្តរក្សាទំនាក់ទំនង និងគាំទ្រខាងផ្នែកហិរញ្ញវត្ថុដល់គ្រួសាររបស់គាត់។

“វាប្រៀបបានយកទម្ងន់ចេញពីស្មារបស់ខ្ញុំ។ ឥឡូវខ្ញុំអាចគេងបានលក់ស្រួលហើយ “។

Saroo បានប្រាប់វាទាំងអស់នៅក្នុងជីវប្រវត្តិរបស់គាត់ “A Long Way Home” ដែលត្រូវបានចង់ក្រងទៅជាខ្សែភាពយន្ត “​Lion” ដែលសម្ដែងដោយ Nicole Kidman និង Dev Patel ។

លោកបានប្រាប់ទៅ The Guardian ថា “វាគឺជាសៀវភៅមួយសម្រាប់មនុស្សផ្សេងទៀតដែលមានរឿងរ៉ាវដូចជាខ្ញុំដោយសង្ឃឹមថាពួកគេនឹងត្រូវបានផ្តល់សិទ្ធិ និងការអប់រំ” ។

ប្រភព: The Guardian | BBC