kalib9

ជួយក្មេងប្រុសអនាថាម្នាក់នៅរដូវរងារ ២០ ឆ្នាំក្រោយ គេបានត្រលប់មកវិញ និងធ្វើរឿងមួយមិននឹកស្មានដល់!

ខ្ញុំបានរៀបការនៅអាយុ 22 ឆ្នាំជាមួយបុរសម្នាក់ដែលខ្ញុំមិនសូវស្គាល់ព្រោះឪពុកម្ដាយខ្ញុំជាអ្នករៀបចំ។ ខ្ញុំបានបង្កើតកូនស្រីបីនាក់ប៉ុន្តែប្តីខ្ញុំតែងតែចង់បានកូនប្រុសម្នាក់។

នេះហើយជាហេតុផលដែលក្រុមគ្រួសារនិងសាច់ញាតិរបស់គាត់មានការខឹងនិងការអាក់អន់ចិត្តមកលើខ្ញុំ។ ខ្ញុំរស់នៅក្នុងផ្ទះរបស់ពួកគេ ហើយត្រូវបានគេចាត់ទុកដូចជាអ្នកបំរើ ហាក់ដូចជាមិនមែនជាកូនប្រសាររបស់ពួកគេ។

ខ្ញុំបានទទួលយកជោគវាសនារបស់ខ្ញុំដោយភាពស្ងប់ស្ងាត់ ដែលឆ្លងកាត់លំបាកបំផុត។ ខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យញ៉ាំបាយនៅលើតុរួមគ្នាជាមួយគ្រួសារទេ។

ពួកគេនឹងចាប់ផ្ដើមញ៉ាំនៅពេលខ្ញុំរវល់នៅក្នុងផ្ទះបាយហើយបន្ទាប់មកខ្ញុំត្រូវរង់ចាំរហូតដល់ពួកគេញ៉ាំរួចរាល់ទើបខ្ញុំអាចញ៉ាំ។ វាគ្រាន់តែជាម្ហូបសល់ ប៉ុន្តែខ្ញុំបានញ៉ាំអស់រាល់អាហារដែលសល់នៅលើចាន។

នៅរាត្រីនៃរដូវរងារត្រជាក់មួយនៅពេលដែលសាច់ថ្លៃរបស់ខ្ញុំប្តីនិងកូនស្រីបានចេញទៅក្រៅ ខ្ញុំឮសំឡេងគោះទ្វារនៅខាងមុខផ្ទះ។ ខ្ញុំគិតថាពួកគេមិនត្រលប់មកវិញឆាប់យ៉ាងនេះ ទៅដល់មុខផ្ទះខ្ញុំពិតជាភ្ញាក់ផ្អើលពេលឃើញក្មេងប្រុសតូចម្នាក់។ ក្មេងប្រុសម្នាក់នេះមើលទៅស្គម ហើយពាក់ស្បែកជើងផ្ទាត់ ក្មេងតូចនេះមើលទៅគេពិតជារងារខ្លាំងណាស់។

Photo illustration (Credit: Unsplash/@simonmigaj)

ក្មេងប្រុសតូចម្នាក់នេះបានអង្វរសុំឱ្យខ្ញុំជួយ គេមិនចង់មានជំងឺផ្តាសាយហើយ ក្មេងតូចនេះនិយាយថាគេឃ្លានខ្លាំងណាស់ បើខ្ញុំមិនជួយទេ ក្មេងនេះប្រាកដជានឹងអត់ឃ្លានស្លាប់ ហើយនៅខាងក្រៅត្រជាក់ខ្លាំងទៀត។

ខ្ញុំបាននាំក្មេងនេះចូលទៅក្នុងផ្ទះហើយឱ្យបាយគេញ៉ាំ ក្មេងនេះបានអរគុណខ្ញុំសម្រាប់ម្ហូបអាហារ។ វាច្បាស់ណាស់ថាក្មេងនេះមិនបានញ៉ាំអីយូរមកហើយ។

ខ្ញុំចង់ជួយក្មេងនេះណាស់ប៉ុន្តែនៅក្នុងគ្រួសារនេះខ្ញុំប្រៀបដូចជាអ្នកបំរើ ប្តីរបស់ខ្ញុំនិងគ្រួសារគាត់ច្បាស់ជាមិនយល់ព្រមទេ។ ក្រៅពីនេះខ្ញុំមានកូនស្រី 3 នាក់ដើម្បីថែរក្សាហើយការយកក្មេងនេះចិញ្ចឹមមិនមែនជាជំរើសល្អទេ ។

Photo illustration (Credit: Pexels)

ដោយក្តីអាណិត និងមាននិស្ស័យខ្ញុំបានឱ្យក្មេងនេះស្នាក់នៅក្នុងផ្ទះពីរបីថ្ងៃទៀតតែនៅពេលដែលសាច់ថ្លៃនិងស្វាមីខ្ញុំបានដឹងពួកគេបានបណ្តេញក្មេងនេះចេញពីផ្ទះភ្លាមៗ។

ខ្ញុំបានដាក់ឈ្មោះឲ្យក្មេងនេះថា “នំប៉ាវ” ដោយសារតែក្មេងនេះមានស្នាមញញឹមនៅលើថ្ពាល់នៅពេលវាញញឹម។ ខ្ញុំបានឲ្យអាវរងារមួយទៅ នំប៉ាវ។

មិនយូរប៉ុន្មានចាប់តាំងពីពួកគេបានបណ្តេញនំប៉ាវចេញពីផ្ទះ ខ្ញុំមានអារម្មណ៍ថាវាជាអំពើខុសឆ្គងមួយដែលបណ្តេញនំប៉ាវ។ ខ្ញុំគ្រាន់តែអាចអធិស្ឋានសុំសេចក្តីមេត្តាករុណាពីព្រះជាម្ចាស់ដល់គេតែប៉ណ្ណោះ។

២០ឆ្នាំប្តីរបស់ខ្ញុំនិងសាច់ថ្លៃបានស្លាប់អស់ទៅ ហើយកូនស្រីរបស់ខ្ញុំទាំងអស់បានរៀបការហើយបានទៅនៅផ្ទះរបស់ពួកគេនៅក្នុងទីក្រុងជាមួយគ្រួសារថ្មីរបស់ពួកគេ។

ខ្ញុំរស់នៅម្នាក់ឯងនៅក្នុងផ្ទះដែលធ្វើឱ្យខ្ញុំឈឺចាប់ជាច្រើនឆ្នាំមកហើយនេះ។ រូបកាយរបស់ខ្ញុំកាន់តែចុះខ្សោយទៅ ៗ នៅពេលដែលអាយុកាន់តែច្រើន ។

Photo illustration (Credit: pxhere)

កូនរបស់ខ្ញុំហាក់ដូចជាភ្លេចខ្ញុំដោយសារតែពួកគេបានទៅរស់នៅខាងប្តីរបស់ពួកគេ ខ្ញុំនៅមានសំណាងដែលបានទៅមើលពួកគេម្តងក្នុងមួយឆ្នាំ។

ខ្ញុំបានលឺសម្លេងកន្តឹងនៅមុខផ្ទះ​ ខ្ញុំក៏បានទៅបើកទ្វារ ហើយបានឃើញបុរសវ័យក្មេងម្នាក់នៅមាត់ទ្វារ។ គេញញឹមមកកាន់ខ្ញុំហើយរំលឹកពីពេលវេលាដែលខ្ញុំបានជួយគេ។

Photo illustration (Credit: Pixabay)

ខ្ញុំមានការភ្ញាក់ផ្អើលនៅពេលខ្ញុំដឹងថាបុរសវ័យក្មេងនេះគឺជា “នំប៉ាវ” ក្មេងដែលខ្ញុំបានជួយកាលពីច្រើនឆ្នាំមុន។

បន្ទាប់ពីបានប្រាប់នំប៉ាវពីស្ថានភាពបច្ចុប្បន្នរបស់ខ្ញុំ គេបានក្រោកឈរឡើងហើយនិយាយថា “សូមមករស់នៅជាមួយខ្ញុំនិងប្រពន្ធរបស់ខ្ញុំ។ អ្នកបានជួយខ្ញុំនៅពេលដែលខ្ញុំជិតស្លាប់ អ្នកមានគុណខ្លាំងណាស់មកលើខ្ញុំ។ ឥឡូវនេះខ្ញុំអាចមើលថែអ្នកបាន”។

Photo illustration (Credit: Pixabay)

យ៉ាងណាក៏ដោយខ្ញុំមានសូមអរគុណចំពោះការរៀបចំរបស់ព្រះហើយខ្ញុំនឹងមិននៅឯកកោទៀតឡើយ៕

Loading...