kalib9

បុុរសគ្មានផ្ទះម្នាក់ រើសបានកាបូបដែលមានលុយជាច្រើនដោយចៃដន្យ ប៉ុន្តែគាត់សម្រេចចិត្ត ប្រគល់កាបូបជូនម្ចាស់វិញ ភាពស្មោះត្រង់ បានធ្វើឲ្យគាត់ក្លាយជា…!

តើអ្នកនឹងធ្វើអ្វីនៅពេលអ្នករើសបានកាបូបលុយដែលលុយពេញកាបូប? ចំពោះបុរសម្នាក់នេះមកពីប្រទេសថៃ វាជារឿងតែមួយគត់ដែលត្រូវធ្វើគឺការប្រគល់កាបូបដែលគាត់បានរើសបានប្រគល់ជូនទៅម្ចាស់របស់គេវិញជាមួយនឹងលុយពេញកាបូបទោះបីជានៅពេលនេះគាត់ជាមនុស្សគ្មានផ្ទះសម្បែងក៏ដោយ។

លោក Worthop ដែលមានអាយុ 45 ឆ្នាំនៅពេលនោះបានជំពប់ជើងដួល ហើយបានឃើញពាណិជ្ជករម្នាក់បានជ្រុះកាបូបលុយរបស់គាត់ធ្លាក់នៅលើឥដ្ឋ។

នៅពេលគាត់បានរើសវាគាត់ពិតជាភ្ញាក់ផ្អើលណាស់។ កាបូបនេះមានប្រាក់សរុបចំនួន 20.000 បាត (577 ដុល្លារ) ។ គាត់មិនដែលធ្លាប់បានឃើញលុយច្រើនបែបនេះទេក្នុងជីវិតរបស់គាត់។

ជាមនុស្សដែលគ្មានផ្ទះសម្បែងក៏ពិតមែនប៉ុន្តែ Worthop មិនបានធ្វើសកម្មភាពអ្វីទៅលើសាច់ប្រាក់នៅក្នុងកាបូបនេះទេ។

Credit: Facebook/ Tarika Patty

ទោះជាយ៉ាងណាក៏ដោយគាត់បានធ្វើដំណើរឆ្ងាយហើយសម្រេចចិត្តប្រគល់កាបូបទៅឱ្យម្ចាស់ដើមវិញ។

គាត់បានព្យាយាមស្វែងរកផ្ទះរបស់បុរសដែលបានជ្រុះកាបូបនេះប៉ុន្តែគាត់មិនអាចស្វែងរកឃើញនោះទេ ដូច្នេះគាត់មានតែទៅកាន់ស្ថានីយ៍ប៉ូលីសដើម្បីប្រគល់កាបូបនេះជូនដល់ប៉ូលិសដើម្បីប្រគល់ជូនម្ចាស់ដើមវិញ។

Credit: Facebook/ Tarika Patty

រឿងនេះមិនបានបញ្ចប់នៅទីនោះទេ។ ម្ចាស់កាបូបដែលឈ្មោះថា Nitty Pongkriangyos បានសម្រេចចិត្តជួប Worthop ដើម្បីអរគុណ។

លោក Nitty ជាម្ចាស់រោងចក្រដែកមួយកន្លែង និងនៅពេលបានជួប Worthop គាត់ក៏បានដឹងថា Worthop គ្មានផ្ទះសម្បែងគាត់សម្រេចចិត្តផ្តល់ការងារមួយនៅក្នុងរោងចក្រឲ្យ Worthop ធ្វើការ។

Credit: Facebook/ Tarika Patty

យោងតាមលោក Nitty ភាពថ្លៃថ្នូររបស់ Worthop និងគុណតម្លៃល្អរបស់គាត់គឺជាអ្វីដែលទាក់ទាញចិត្តគាត់ផ្តល់ការឲ្យបុរសនោះ។ វាពិតប្រាកដណាស់អ្វីដែលគាត់ស្វែងរកនោះគឺជាបុគ្គលិកដែលមានភាពស្មោះត្រង់ដូចជា Worthop ។

“កុំខ្មាសអៀនក្នុងការធ្វើអំពើល្អ នៅក្នុងពេលណាមួយអំពើល្អនោះនឹងហុចផលដល់អ្នកវិញ។”

Nitty បានប្រាប់ Coconuts នៅក្នុងបទសម្ភាសន៍មួយថា៖

“ខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់នៅពេលដែលខ្ញុំបានជួយបុរសនោះ ច្រើនជាងពេលដែលខ្ញុំយកកាបូបរបស់ខ្ញុំត្រឡប់មកវិញ” ។

ឥឡូវនេះ Worthop មិនមែនជាមនុស្សគ្មានផ្ទះសម្បែងទៀតទេ។ ដោយសារតែទង្វើសប្បុរសធម៌ដ៏និងភាពស្មោះត្រង់របស់គាត់ឥឡូវនេះគាត់មានការងារធ្វើនិងរស់នៅប្រកបដោយភាពកក់ក្តៅនៅក្នុងអគារស្នាក់នៅរបស់បុគ្គលិក។

Credit: Facebook/ Tarika Patty

រឿងដែលគួរឱ្យចាប់អារម្មណ៍រវាង Worthop និងនិយោជករបស់គាត់លោក Nitty បានក្លាយជារឿងរ៉ាវល្បីមួយបន្ទាប់ពីមិត្តស្រីរបស់លោក Nitty ឈ្មោះ Tarika Patty បានបង្ហោះរឿងនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក។

Tarika បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់នាងថា៖

“នៅពេលដែលអ្នកមានចិត្តសប្បុរសចំពោះអ្នកដទៃ អ្នកនឹងទទួលបានភាពស្មោះត្រង់មកកាន់អ្នកវិញ។ គ្រប់គ្នាអាចធ្វើបាន “។

Credit: Facebook/ Tarika Patty

ដោយសារតែភាពស្មោះត្រង់របស់ Worthop នាងបានទិញសម្លៀកបំពាក់ជូន Worthop ផងដែរ។

លោក Worthop ពិតជាមានសេចក្តីសោមនស្សរីករាយចំពោះឱកាសនេះហើយគាត់សង្ឃឹមថារឿងនេះអាចជួយលើកទឹកចិត្តដល់មនុស្សជាច្រើនឱ្យរស់នៅដោយមានភាពស្មោះត្រង់និងធ្វើតែអំពើល្អ៕