kalib9

“ពួកខ្ញុំត្រូវការសំភារៈសិក្សា និងអគារសិក្សា” ពីសាលារៀនដាច់ស្រយ៉ាលមួយកន្លែង ជួយស៊ែរស្វែងរកជំនួយផង!

មូលនិធិក្ដីសង្ឃឹមវាសនាកុមារជាយដែន សូមប្រកាសស្វែងរកជំនួយជួយដល់សិស្សានុសិស្ស និងជួសជុលអគារសិក្សា និងបន្ទប់ទឹកក្នុងសាលាបឋមសិក្សាតាភន ក្នុងនោះមានសិស្សានុសិស្ស២០០នាក់ ពីថ្នាក់ទី១ដល់ទី៦ដែលដែលស្ថិតនៅភូមិតាឱស ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយសារតែសាលារៀននៅដាច់ស្រយ៉ាល អគារសិក្សាមានភាពទ្រុតទ្រោម និងសិស្សានុសិស្សមានការខ្វះខាតសំភារៈសិក្សា។

ដូច្នេះហើយ មូលនិធិក្ដីសង្ឃឹមវាសនាកុមារជាយដែន សូមអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេសទាំងអស់មេត្តាជួយជាថវិកា និងសំភារៈសិក្សាដើម្បីជួសជុលអគារសិក្សា និងសង់បន្ទប់ទឺកជូនដល់សិស្សដោយក្តីអនុគ្រោះផង។

សម្រាប់ពត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 092 780 998 /​ 015 917 995
#មូលនិធិក្ដីសង្ឃឹមវាសនាកុមារជាយដែន