kalib9

មួយថ្ងៃមួយដុំ ឬមួយអាទិត្យមួយដុំព្យាបាល ជម្ងឺទឹកនោមផ្អែម រោគគ្រុនចាញ់ ឈឺសន្លាក់ឆ្អឹងរ៉ាំរ៉ៃ​ ជម្ងឺកាមរោគ(ប្រមេះទឹកបាយ&ស្វាយ) ពិសេសជួយឲ្យមានអាយុវែង! (មានវីដេអូ)

វល្លិ៍បណ្ដូលពេជ្រវាមានប្រយោជន៍ខ្លាំងសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ ជួយព្យាបាលជំងឺតាអក ទឹកនោមផ្អែម ក្តៅក្នុង មិនឃ្លានអាហារ ព្យាបាលឡើងអាស៊ីតក្រពះ​ ជំងឺកាមរោគដូចជាស្វាយ​ ប្រមេះ ជាពិសេសជួយឲ្យមានអាយុវែង ​​ក៍អាចយកទៅធ្វើជាថ្នាំពុលសំលាប់សត្វល្អិតដែលបំផ្លាញដំណាំផងដែរ។

សំរាប់មនុស្ស វាជួយព្យាបាលជំងឺជាច្រើនដូចជា ជម្ងឺទឹកនោមផ្អែម រោគគ្រុនចាញ់ បំបាត់ឈឺសន្លាក់ឆ្អឹងរ៉ាំរ៉ៃ បញ្ចុះកម្តៅឬព្យាបាលគ្រុនក្តៅ ព្យាបាលជម្ងឺកាមរោគ(ប្រមេះទឹកបាយ&ស្វាយ) ព្យាបាលរោគរមាស់ និងតាអក, ព្យាបាលក្រពះដែលមិនឃ្លានអាហារ ចំណុចដ៏សំខាន់ជាងគេ គឺជួយអោយយើងមានអាយុវែង។

– គ្រឿងផ្សំ៖ វល្លិ៍បណ្តូលពេជ្រ ទឹកអង្ករ អំបិល និងទឹកឃ្មុំ។

– របៀបធ្វើ៖

ហាន់វល្លិ៍បណ្តូលពេជ្រជាកង់ៗ លាងទឹកឲ្យបានស្អាតល្អ រួចយកវាទៅត្រាំក្នុងទឹកអង្ករ និងដាក់អំបិល ច្របល់ចូលគ្នាបន្តិចទុករយៈពេល១ម៉ោងឬលើសនេះកាន់តែល្អ។

ស្រង់ចេញហើយលាងជាមួយទឹកស្អាតឲ្យអស់ជាតិជ័រ និងជាតិប្រៃ បន្ទាប់មកយកវល្លិ៍ដែលបានលាងនេះទៅស្ងោឲ្យឆ្អិនល្មម។

ស្រង់វល្លិ៍បណ្តូលពេជ្រចេញពីឆ្នាំហើយលាងជាមួយទឹកស្អាត ទុកវារហូតស្រស់ទឹកអស់ បន្ទាប់មកយកទៅដាក់ក្នុងកែវហាមដាច់ខាតដាក់ក្នុងកែវ ឬដប់ជ័រព្រោះទឹកឃ្មុំអាចមានប្រតិកម្មជាមួយកែវជ័រ។ ដាក់វល្លិ៍បណ្តូលពេជ្រចូលកែវហើយចាក់ទឹកឃ្មុំចូលឲ្យលិចវល្លិ៍បណ្តូលពេជ្ររួចបិទគំរបរក្សាទុកក្នុងម្លប់រយៈពេល៩០ថ្ងៃ ទើបអាចយកមកទទួលទានបាន។ ញ៉ាំមួយថ្ងៃមួយដុំ ឬបីថ្ងៃមួយដុំក៏បានវាជួយឲ្យយើងមានអាយុវែង។