kalib9

រកបានហើយបងប្អូន! ឱសថធម្មជាតិពូកែសក្តិសិទ្ធ ព្យាបាលខ្សោយតម្រងនោម និងជំងឺតម្រងនោមរ៉ាំរ៉ៃ!

ដំណឹងល្អសម្រាប់អ្នកខ្សោយតម្រងនោម និងជំងឺតម្រងនោមរ៉ាំរៃព្យាបាលដោយឱសថនេះ បើលេបថ្នាំអស់លទ្ធភាពហើយ ជួយ share ចែករំលែកបន្តផងដូចជាការធ្វើបុណ្យផងដែរ!

ជំងឺខ្សោយតម្រងនោម វាធ្វើឲ្យអ្នកជំងឺពិសាបាយមិនបាន ធុំក្លិនមាត់ ក្អួតចង្អោរ ស្រកទម្ងន់ កើតទឹកនោមផ្អែម ហើមសាច់ និងការលើសសម្ពាធឈាមធ្ងន់ធ្ងរ និងហើមសួតដែលជាសញ្ញាត្រូវព្យាបាលបន្ទាន់។

រូបមន្តឱសថធម្មជាតិព្យាបាលខ្សោយតម្រងនោម និងជំងឺតម្រងនោមរ៉ាំរ៉ៃ គឺ៖

រុក្ខជាតិឱសថ៖ ស្លឹកញ ៨សន្លឹក (យកស្លឹកខ្ចីល្មម) និងទឹកស្អាត១លីត្រ

វិធីធ្វើ និងប្រើប្រាស់៖

–​ យកស្លឹកញទៅហាលនឹងខ្យល់ឱ្យស្ងួតបន្តិច ព្រោះវាធ្វើឱ្យមានប្រសិទ្ធភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត កុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គិសនី ព្រោះកំដៅខ្លាំងពេកធ្វើឲ្យបាត់បង់មេថ្នាំ និងប្រសិទ្ធភាពរបស់វា។

– ដាំទឹក១លីត្រឲ្យពុះ រួចដាក់ស្លឹកញចូល និងបន្ថយភ្លើង រួចរំងាស់រយៈពេល១០ឬ១៥នាទី –ទុកឲ្យត្រជាក់សិនចាំផឹក តែនេះមានប្រសិទ្ធភាពត្រឹមរយៈពេល៧-៨ម៉ោង ហើយអាចក្លាសេបានសម្រាប់ផឹកបានតែមួយថ្ងៃទេ។

– ត្រូវផឹកទឹកនេះ ៣ដងក្នុងមួយថ្ងៃ ម្តង ១កែវមុនពេលបាយ រយៈពេល៣ខែ មិនត្រូវខកខាននោះទេ តែនេះងាយស្រូបយកនៅពេលក្រពះទទេ។

– ក្រោយផឹកបាន៣០ថ្ងៃ ត្រូវទៅឱ្យ គ្រូពេទ្យពិនិត្យថាតើជំងឺបានធូរស្រាល ឬអត់ ហើយប្រសិនបើរោគសញ្ញានៅមានត្រូវនៅបន្តផឹកដដែលរហូតបាន៣ខែ ត្រូវទៅពិនិត្យម្តងទៀត និងត្រូវបន្តផឹកដើម្បីឲ្យប្រាកដថាគ្មានរោគសញ្ញាណាមួយនៅសល់។

សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។ អត្ថបទ៖ អ៊ាង សុផល្លែត