kalib9

រូបភាពដ៏សង្វេកបំផុត! បុរសចំណាស់ម្នាក់រស់នៅក្នុងខ្ទម​ដ៏សែនតូចចង្អៀត បានធ្វើឲ្យមនុស្សគ្រប់គ្នាស្រក់ទឹកភ្នែក!

ហ្វីលីពីន៖ អ៊ិនធឺណិតនិងប្រព័ន្ធផ្សព្វផ្សាយសង្គមមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងពិភពលោកយើងនាពេលសព្វថ្ងៃនេះ។ ទោះបីជាអ្វីៗទាំងអស់សុទ្ធតែមានគុណសម្បត្តិ​ និងគុណវិបត្តិរបស់វាក៏ដោយក៏អ៊ីនធឺណេតនិងបណ្តាញសង្គមត្រូវតែមាន។ អ៊ីនធឺណិតមានផលប្រយោជន៍របស់វា ហើយក៏អាចមានផលប៉ះពាល់អាក្រក់ជាច្រើនផងដែរ វាអាស្រ័យទៅលើការប្រើប្រាស់របស់មនុស្ស។

ប៉ុន្តែអ្វីដែលល្អប្រសើរនៅទីនេះ គឺបុរសចំណាស់ដែលគ្មានទីផ្ទះសំបែនទទួលបានកន្លែងរស់នៅមួយ។ ហើយយើងកំពុងនិយាយអំពីបុរសម្នាក់ដែលរស់នៅក្នុងខ្ទមឈើតូចមួយដែលគាត់មិនអាចសូប្បីតែអង្គុយឬគេងឱ្យបានត្រឹមត្រូវ។ ប៉ុន្តែពេលនេះគាត់បានទទួលបានផ្ទះដោយសារតែមនុស្សជាច្រើនបានដឹងអំពីរឿងរ៉ាវកំសត់របស់គាត់បន្ទាប់ពីរូបថតរបស់គាត់បានរីករាលដាលតាមអ៊ីនធឺណិត។

ដឹងពីរឿងរបស់គាត់ប្រសិនបើអ្នកមិនបានមើលការបង្ហោះពីមុនអំពីគាត់: រូបភាពដែលល្បីពេញអ៊ិនធឺណេតពីបុរសចំណាស់រស់នៅក្នុងខ្ទមដ៏តូចមួយ!

 

Xylenejoy Siarot បានបង្ហោះចែករំលែករូបថតរបស់បុរសចំណាស់នេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកំពុងរស់នៅក្នុងខ្ទមឈើដ៏តូចមួយ។ រូបភាពនេះពិតជាគួរឱ្យសោកសង្រេងណាស់។ រូបភាពនេះបានរីករាលដាលនៅលើអ៊ីនធឺណេតហើយមនុស្សជាច្រើនមានការអាណិតអាសូរបុរសចំណាស់នេះណាស់។ ហើយអ្វីដែលល្អជាងនេះទៀតនឹងកើតឡើងជាងនេះទៅទៀតដែលគាត់បានរស់នៅកន្លែងថ្មីដែលគាត់អាចហៅផ្ទះរបស់គាត់។

មនុស្សជាច្រើនបានទៅជួបគាត់ផ្ទាល់ហើយបានជួយគាត់និងផ្តល់ឱ្យគាត់នូវម្ហូបអាហារនិងទីជំរកថ្មីដែលគាត់អាចរស់នៅត្រឹមត្រូវនិងមានសុខភាពល្អ។ វាជារឿងដែលគួរឱ្យខឹងណាសដែលថាប្រសិនបើគាត់មានគ្រួសារ ប៉ុន្តែពួកគេបែជាមិនបានយកចិត្តទុកដាក់ចំពោះគាត់ បែជាអ្នកដែលមិនស្គាល់គាត់ មិនជាប់សាច់ឈាមនិងគាត់ គ្រាន់តែដឹងពីស្ថានភាពរបស់គាត់បាននាំគ្នាជួយជាផ្ទះ អាហារ និងសំភារៈផ្សេងៗជូនគាត់។

 

ទោះបីលោក Xylenejoy Siarot ត្រូវបានគេរិះគន់ដោយមនុស្សមួយចំនួនដែលគាត់បានចែករំលែករូបភាពរបស់បុរសចំណាស់នេះ ប៉ុន្តែមិនបានជួយគាត់។ ទោះបីជានេះជាមូលហេតុដែលគាត់មិនអាចជួយមែន ប៉ុន្តែគាត់បានជួយដោយប្រយោល បើសិនជាគ្មានរូបភាពដែលបានបង្ហោះទេ នឹងគ្មាននរណាម្នាក់បានឃើញពីភាពលំបាកវេទនារបស់បុរសចំណាស់នេះទេ។

ការជម្រុញដែលលោកបានចែករំលែករឿងរ៉ាវរបស់បុរសចំណាស់បានទទួលផ្លែផ្កា ហើយបុរសចំណាស់បានទទួលនូវកន្លែងល្អប្រសើរជាងមុនដើម្បីរស់នៅ។