kalib9

ឱកាសមាសសម្រាប់និស្សិតកម្ពុជាមកដល់ហើយ! ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌ “ក” ចំនួន ៥០ រូប សម្រាប់ឆ្នាំ២០១៩

នេះជាឱកាសមាសសម្រាប់​និស្សិត​កម្ពុជាបញ្ចេញសមត្ថភាព​ដែលមានបំណង​ និង​ក្ដី​ប្រាថ្នាចង់​ធ្វើការ​នៅ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ​ថ្មីៗនេះ​ ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកំពុង​ជ្រើសរើស​មន្ត្រីក្របខណ្ឌចំនួន ៥០ រូប​។​ ​

យោងទៅតាម​សេចក្ដីជូនដំណឹង​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ បាន​ប្រកាសប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌ “ក” ចំនួន ៥០ រូប សម្រាប់ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។

ពាក្យប្រឡងអាចទាញយកបានតាមរយៈ Link ខាងក្រោម៖

https://www.mfaic.gov.kh/wp-content/uploads/2019/03/Ministry-of-Foreign-Affairs-and-International-Cooperation-201903-2389.pdf