kalib9

ម្តាយក្មេកបានយល់ពីមេរៀន បន្ទាប់ពីបានបង្កើតកំហុសមួយ បិះធ្វើឲ្យកូនប្រសារដ៏ល្អរបស់គាត់ស្លាប់!

នៅក្នុងបណ្តាប្រទេសនៅអាស៊ីជាច្រើន, ស្ត្រីតែងតែត្រូវបានរំពឹងថាមានសុខភាពល្អ និងអាចធ្វើការងារផ្ទះភ្លាមៗនៅពេលពួកគេសម្រាលកូន។

ក្រោយមកម្ដាយក្មេកម្នាក់បានដឹងថាការរំពឹងនេះមិនសមហេតុសមផលទេ ស្ទើរតែធ្វើឱ្យនាងបាត់បង់កូនប្រសាររបស់នាង។

Cecilia មានផ្ទៃពោះកូនទី 2 របស់នាងនៅពេលដែលកូនស្រីតូចរបស់នាងបានចូលរៀននៅថ្នាក់មត្តេយ្យ។ ពេលនេះនាងបានសង្ឃឹមថាកូនក្នុងផ្ទៃជាកូនប្រុសម្នាក់។

ទោះជាយ៉ាងណាក៏ដោយក្រោយមកនាងបានដឹងថាអ្វីដែលនាងបានរំពឹងនឹងមានកូនច្រើនជាងមួយនៅពេលនាងទៅពិនិត្យនៅមន្ទីរពេទ្យ។

វេជ្ជបណ្ឌិតបានប្រាប់នាងថានាងមានកូនភ្លោះបី ហើយគ្រូពេទ្យបានប្រាប់នាងឲ្យសំរាកឲ្យបានច្រើន និងមិនត្រូវធ្វើការងារច្រើនទេអំឡុងពេលមានផ្ទៃពោះ។

ជាសំណាងមិនល្អ, វាហាក់ដូចជាមិនអាចទៅរួចទេនៅពេលដែលនាងត្រូវមើលថែកូនស្រីតូចរបស់នាង, ការងារផ្ទះ និងការចម្អិនអាហារសម្រាប់ស្វាមីនិងម្តាយក្មេករបស់នាង។

ជាស្រ្តីមេផ្ទះម្នាក់ Cecilia ម្តាយក្មេករបស់នាងមិនចាំបាច់ជួយនាងជាមួយការងារផ្ទះទេដោយគិតថានេះជាកាតព្វកិច្ចរបស់នាងចាប់តាំងពីនាងឈប់ធ្វើការមក។ រឿងនេះបានបន្តបើទោះបីជា Cecilia បានសម្រាលកូនបីដងរួចហើយក៏ដោយ។

ក្រោយពីបានសម្រាលកូនភ្លោះបីរួចមក Cecilia បានត្រលប់មកបំពេញតួនាទីរបស់នាងជាមេផ្ទះ ភរិយានិងម្ដាយឱ្យកូនបួននាក់របស់នាង។

ទោះជាយ៉ាងណាក៏ដោយ, ក្រោយមកវាបានប៉ះពាល់ដល់សុខភាពរបស់នាងនៅពេលនាងគ្មានពេលសំរាកឱ្យបានគ្រប់គ្រាន់។

Credit: MaxPixel

ថ្ងៃមួយ Cecilia ចង់ងូតទឹកឲ្យកូនភ្លោះទាំង ៣ របស់នាង ប៉ុន្តែក្រោយមកនាងក៏ការឈឺចាប់ក្នុងពោះធ្ងន់ធ្ងរ។ បន្ទាប់មកនាងបានសុំឲ្យម្តាយក្មេករបស់នាងងូតទឹកឱ្យកូនរបស់នាង។

ម្ដាយក្មេកបានជួយនាងដោយស្ទាក់ស្ទើរ ហើយភ្លាមៗនោះប្តីរបស់ Cecilia បានវិលត្រលប់មកធ្វើការវិញហើយម្តាយក្មេងបានត្អូញត្អែរប្រាប់កូនប្រុសរបស់គាត់។ បន្ទាប់មកប្តីបានទៅសុំការពន្យល់ពី Cecilia តែបន្ទាប់គាត់បានឃើញពីភាពស្លេកស្លាំងរបស់ Cecilia ។

នៅពេលនោះដៃរបស់ Cecilia មានសភាពត្រជាក់ខ្លាំងហើយនាងមើលទៅដូចជាជិតផុតៗ ពេលនោះស្វាមីដឹងថានាងមិនសូវស្រួលខ្លួន។

បន្ទាប់មកគាត់បានបញ្ជូននាងទៅមន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថា Cecilia អស់កម្លាំងខ្លាំងហើយត្រូវការសម្រាកនៅមន្ទីរពេទ្យ។

ក្រោយមកម្ដាយក្មេកបានដឹងអំពីស្ថានភាពរបស់ Cecilia ហើយគាត់បានដឹងថាគាត់បានធ្វើខុសខ្លាំងយ៉ាងណាចំពោះកូនប្រសាររបស់គាត់។

នៅមន្ទីរពេទ្យម្តាយក្មេកនិយាយសុំទោស Cecilia និងបានប្រាប់នាងថាគាត់បានយល់ខុសចំពោះកូនប្រសារដោយសារតែគាត់មើលរំលងសុខភាពរបស់កូនប្រសាររបស់គាត់។

ពាក្យសំដីរបស់ម្ដាយក្មេកបានធ្វើឱ្យនាងស្រក់ទឹកភ្នែក។ ឥឡូវនេះនាងដឹងថាម្ដាយក្មេករបស់នាងមិនចង់បានអ្វីក្រៅនាងនិងគ្រួសារទាំងមូល៕