kalib9

កូនក៏ស្លាប់ ហើយម៉ូតូក៏ពិបាកយកមកវិញទៀត គួរឲ្យអាណិតលោកពូណាស់ លោកពូបានសម្រេចចិត្តមិនទៅយកម៉ូតូ ទុកពេលវេលាអូសរទេះដឹកទឹកលក់យកលុយចឹញ្ចឹមក្រពះ!

នាពេលបច្ចុប្បន្ននេះព័ត៌មានគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ។ ដោយសារតែបច្ចេកវិទ្យាមានភាពជឿនលឿនធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវព័ត៌មានរហ័ស និងអាចមើលឃើញទិដ្ឋភាពជាក់ស្តែងដែលកើតមាននៅក្នុងសង្គម។

ដោយឡែងយើងទៅតាមគណនីហ្វេសប៊ុកឈ្មោះ  ជា ហ៊ាន បានបង្ហោះពីទុក្ខសោកដែលកូនរបស់លោកពូបានស្លាប់ ហើយពិបាកក្នុងការស្នើសុំយកម៉ូតូពីសមត្ថកិច្ចវិញ ហើយលោកពូបានសម្រេចចិត្តមិនទៅយកម៉ូតូ ទុកពេលវេលាអូសរទេះដឹកទឹកលក់យកលុយចឹញ្ចឹមជីវិត។

ខាងក្រោមនេះជាការបង្ហោះរបស់គាត់៖

“ខ្ញុំពឹតជាអសមត្ថិភាពណាស់គេបុកកូនស្លាប់ហើយម៉ូតូដែលតុលាការសំរេចអោយហើយយកមកវិញមិន បានទៅជួបសមត្ថកិច្ចម្តងៗដូចទៅសុំទានគេចឹង ខ្ញុំសុខចឹត្តចោលម៉ូតូ០១៨និងចុះ កំអោយសមត្ថកិច្ចលំបាកដោយសារយើង យកពេលវេលាអូសរទេះដឹកទឹកលក់យកលុយចឹញ្ចឹមក្រពះវិញ”។

ការបង្ហោះរបស់គាត់បានក្លាយទៅជាប្រធានបទល្បីមួយនៅលើបណ្តាញសង្គម ដោយមានអ្នកស៊ែររហូតដល់ 12k និង 3.1 likes។ មហារជនមានការអាណិតអាសូរលោកពូណាស់ ដោយមានអ្នកផ្តល់មតិជាច្រើន បង្ហាញពីក្តីអាណិតទៅកាន់លោកពូ៕