kalib9

ជិតដល់ថ្ងៃសម្រាលកូន ម៉ារីម៉ា និងគ្រួសារ បានទៅថតរូបអនុស្សាវរីយ៍ កូនក្នុងផ្ទៃ យ៉ាងមានសុភមង្គល (មានវីដេអូ)

ហ្វីលីពីន ៖ បើនិយាយពីតារាសម្តែងជួរមុខនៃប្រទេសហ្វីលីពីនវិញ អ្នកនាង Marian Rivera ដែលប្រិយមិត្តភាគច្រើនស្គាល់នាងថា ម៉ារីម៉ា នោះនៅពេលនេះនាងកំពុងពរពោះកូនទីពីរបស់នាង ហើយក៏ជិតគ្រប់ខែសម្រាលផងដែរ។

ខណៈពេលដែលនាងកំពុងតែពរពោះកូនទី ២ ស្វាមីជាទីស្រឡាញ់របស់នាងតែងតែតាមមើលថែ និងផ្តល់ភាពកក់ក្តៅដល់នាង និងកូនស្រីច្បងគ្រប់ពេលជានិច្ច ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបស្រស់ ម៉ារីម៉ា និងស្វាមី បានទៅថតរូបអនុស្សាវរីយ៍ជាលក្ខណៈគ្រួសារ ដោយបញ្ចេញក្បាលពោះ ខណៈកូនក្នុងផ្ទៃ ជិតសម្រាលក្នុងពេលឆាប់ៗនេះ។

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖