kalib9

អស់ពីថតឱ្យហូលីវូដ អ្នកនាងស្វែង សុជាតា លេចមុខ ថតកុនជាមួយនឹង តារាកំប្លែងល្បីរបស់ហុងកុង លោក ERIC TSANG CHI-WAI ដោយដើរតួរជា….(មានរូបភាព)

អស់ពីថតឱ្យហូលីវូដ ពេលនេះស្រាប់តែលេចវត្តមានតារាសម្តែងឆ្នើម ស្វែង​ សុជាតា ថតរឿងជាមួយកំពូលតារាហុងកុងទៀត!!! ឡូយកប់ហ្មង!!!

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់តារាភាពយន្តកំប្លែងហុងកុង គឺលោក ERIC TSANG CHI-WAI ដែលគ្រប់គ្នាស្គាល់ថាជា អាម៉ាប់តឿ ដែលគាត់តែងតែដើរជាតួរកំប្លែងភាគច្រើននៅក្នុងភាពយន្តហុងកុង។

បច្ចុប្បន្នលោក ERIC TSANG CHI-WAI គឺជាអ្នកដឹងនាំរឿង និងសម្តែងដ៏ល្បី នៅប្រទេសចិន ហើយការមកដល់ទឹកដីខេត្តសៀមរាបស្ងាត់ៗរបស់លោកគឺជាការមកថតកុន ដោយមានទាំងវត្តមានសំដែងដោយតារាភាពយន្តខ្មែរយើង គឺអ្នកនាង ស្វែង សុជាតា ផងដែរ។

អ្នកនាង ស្វែង សុជាតា បានសរសេរបង្ហោះនៅលើគណនី ហ្វេសប៊ុករបស់ខ្លួនថា៖”បងប្អូនឆ្លេីយថាអត់ស្គាល់គាត់មួយមក ហេសហេស អ្នកណាខ្លះ ស្គាល់ស្តេចល្បែងកំប្លែង នេះខ្លះប្រាប់ផង។”