kalib9

គួរឲ្យអាណិតណាស់! ក្មេងប្រុសម្នាក់ តស៊ូធ្វើកិច្ចការសាលា នៅក្រោមពន្លឺភ្លើងចិញ្ចើមផ្លូវ ដោយសារតែគ្រួសារក្រីក្រ (មានវីដេអូ)

ប៉េរូ ៖ ការអប់រំគឺជាកត្តាសំខាន់ក្នុងការកសាងសង្គមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែមិនមានមនុស្សច្រើនទេដែលមានឱកាស ដោយសារតែទីតាំងមិនអំណោយផល ដូចជា Víctor Martín អាយុ 12 ឆ្នាំជាក្មេងប្រុសជនជាតិប៉េរូដែលស្ថិននៅក្នុងគ្រួសារក្រីក្រ​ មិនមានលុយគ្រប់គ្រាន់ដើម្បីដំឡើងបរិក្ខាអគ្គិសនីទេ។ ដូច្នេះក្មេងប្រុសនេះបានមកពឹងផ្អែកលើពន្លឺអំពូលដងគោមនៅតាមផ្លូវដើម្បីធ្វើកិច្ចការសាលា។

រឿងរ៉ាវនេះត្រូវបានចេញផ្សាយដោយនាយកដ្ឋានប៉ូលីស Moche នៅក្នុងប្រទេសប៉េរូ នៅពេលដែលមន្រ្តីប៉ូលីសបានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពស៊ីស៊ីធីវីដែលបំពាក់នៅតាមដងផ្លូវ។ ហើយបានកត់សម្គាល់ឃើញថា មានក្មេងប្រុសម្នាក់ អង្គុយនៅលើចិញ្ចើមផ្លូវធ្វើអ្វីម្យ៉ាង អំឡុងពេលយប់ ហើយនៅពេលដែល ប៉ូលីសបានពង្រីកកាមេរ៉ា ទើបបានដឹងថាក្មេងប្រុសនេះកំពុងអង្គុយធ្វើលំហាត់ដោយប្រើពន្លឺភ្លើងនៅតាមផ្លូវនេះ។

នាយកដ្ឋានប៉ូលីសបានចែករំលែកវីដេអូនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយវាបានក្លាយជាវីដេអូដែលល្បីយ៉ាងខ្លាំងមួយក្នុងរយៈពេលខ្លី ជាមួយនឹងអ្នកចូលទស្សនាជាង 5 លាននាក់ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានសម្រេចចិត្តស្នើសុំគ្រួសាររបស់ក្មេងប្រុសនេះ ហេតុអ្វីកូនប្រុសរបស់ពួកគេចេញទៅធ្វើកិច្ចការសាលានៅខាងក្រៅផ្ទះដោយពឹងផ្អែកលើភ្លើងបំភ្លឺផ្លូវ? ដូច្នេះទើបពួកគេដឹងថា គ្រួសារគឺក្រីក្រ មិនមានថវិការគ្រប់គ្រាន់ដើម្បីដំឡើងបរិក្ខាអគ្គិសនីទេ។

ម្ដាយរបស់ក្មេងនេះក៏បាននិយាយផងដែរថា Víctor ជាធម្មតាមិនបានបញ្ចប់កិច្ចការសាលារបស់គាត់ដោយប្រើភ្លើងអគ្គីសនីក្នុងផ្ទះទេ។ ដើម្បីឱ្យភ្លឺងាយមើលអក្សរ ដូច្នេះគាត់បានសំរេចចិត្តចេញទៅក្រៅដោយប្រើពន្លឺភ្លើងបំភ្លឺផ្លូវដើម្បីបញ្ចប់ការធ្វើលំហាត់របស់គាត់។

លើសពីនេះទៀតម្តាយរបស់គាត់បាននិយាយថា កូនប្រុសរបស់គាត់គឺជាក្មេងល្អម្នាក់ ហើយជារឿយៗជួយការងារផ្ទះ​ និងមើលថែចៀមរបស់គ្រួសារជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដែលបោះបង់ការរៀនសូត្រ ហើយគាត់តែងតែទទួលបានចំណាត់ថ្នាក់ល្អ។

បន្ទាប់ពីរឿងនេះត្រូវបានបង្ហោះផ្សាយរហូតដល់ល្បីទូទាំងប្រទេស ចៅហ្វាយក្រុង បានធ្វើដំណើរទៅលេងដល់ផ្ទះរបស់ក្មេងប្រុស Víctor។ ហើយបានសន្យាថានឹងតំឡើងបរិក្ខារ និង ចេញថ្លៃចំណាយសម្រាប់អគ្គិសនីសម្រាប់គ្រួសាររបស់ Victor។

Vitor បាននិយាយថា​៖

“ខ្ញុំសង្ឃឹមថាពួកគាត់អាចជួយខ្ញុំបាន។ ខ្ញុំនឹងមានអគ្គិសនីប្រើដើម្បីមិនចាំបាច់ចេញទៅធ្វើកិច្ចការសាលានៅក្រៅផ្ទះម្ដងទៀត។ ហើយខ្ញុំចង់ក្លាយជាមន្រ្តីប៉ូលីសម្នាក់ និងបង្ក្រាបអំពើពុករលួយ ដើម្បីចិញ្ចឹមគ្រួសារនៅពេលខ្ញុំធំឡើង”។

នៅប្រទេសប៉េរូ, គ្រួសាររបស់ Victor គឺជាផ្នែកមួយនៃចំនួនប្រជាជនប្រហែល 5% នៅក្នុងទីក្រុង Moche ដែលគ្មានអគ្គិសនី ដោយសារតែគ្មានលទ្ធភាពក្នុងការបង់ថ្លៃអគ្គិសនី៕