kalib9

មុនពេលចេញពីផ្ទះទៅដើរកម្សាន្តទីជិត ឬឆ្ងាយ ត្រូវធ្វើរឿងទាំងនេះជាចាំបាច់ បើមិនចង់ស្តាយក្រោយ!

នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បងប្អូនយើងដែលរស់នៅទីក្រុងភ្នំពេញ ឬមកពីតាមបណ្តាខេត្តដែលបានមកធ្វើការនៅភ្នំពេញ​ តែងតែទៅដើរលេងកម្សាន្តនៅតាមបណ្តាខេត្ត និងត្រលប់ទៅកាន់ស្រុកកំណើតដើម្បីជួបជុំគ្រួសារ។

ដូច្នេះដើម្បីសុវត្ថិភាពគេហដ្ឋានរបស់បងប្អូនទាំងអស់គ្នា Sne9 សូមរំលឹកដាស់តឿនដល់បងប្អូនយើងគ្រប់គ្នាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាអគ្គិសនី និងធុងហ្គាស់នៅក្នុងគេហដ្ឋានមុនពេលចេញដំណើរដើរលេងកម្សាន្តទៅកាន់ទីជិតឬឆ្ងាយ។

មុនពេលចេញពីផ្ទះ៖

១. សូមបិទទឹក បិទចរន្តអគ្គិសនី បិទហ្គាស និងពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយមុនពេលចេញដំណើររបស់បងប្អូនទាំងអស់គ្នា។

២. ភ្លើងធូបទៀននៅកន្លែងកុងម៉ា ត្រូវប្រាកដចិត្តថាបានឆេះអស់ហើយឬនៅ?

៣. សោរទ្វារផ្ទះទាំងលើទក្រោម មុខក្រោយ បានចាក់អស់ហើយឬនៅ?

៤. មុនពេលចេញពីផ្ទះត្រូវផ្ទៀងផ្ទាត់ ឆែកមើលម្តងទៀត និងជាការប្រសើរបើសិនជាទុកលេខទូរស័ព្ទមួយខ្សែឲ្យអ្នកជិតខាងរបស់លោកអ្នក ដើម្បីផ្តល់ដំណឹង។

មុនពេលជិះរថយន្តធ្វើដំណើរផ្លូវឆ្ងាយ៖

១. ឆែកកម្រិតប្រេង ឆែកទឹកក្នុងធុងស្អប់ម៉ាស៊ីន សម្ពាធខ្យល់របស់កង់រថយន្ត គុណភាពរបស់កង់រថយន្ត ឆែកអាគុយ ភ្លើងមុខក្រោមយ ស៊ីញ៉ូ ជាការប្រសើរបើសិនជាអ្នកយករថយន្តនៅពិនិត្យនៅការ៉ាសមុនពេលចេញដំណើរ។

២. សូមបើកបរគោរពច្បាប់ចរាចរណ៍ មានចិត្តត្រជាក់ មានការអធ្យាស្រ័យគ្នាទៅវិញទៅមក និងមិនត្រូវបើកបរលឿនពេក។

Sne9 សូមជូនពរឲ្យការធ្វើដំណើររបស់អស់លោកអ្នកប្រកបដោយសុវត្ថិភាព៕