kalib9

ព្រះសង្ឃល្មោភកាម អាយុ ៧៩ឆ្នាំ រំលោភក្មេងស្រីអាយុ ៩ឆ្នាំ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន

កោះកុង : សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ព្រះសង្ឃមួយអង្គគង់នៅវត្តសមុទ្រធារាម ហៅវត្តប៉ាក់ខ្លង ស្ថិតក្នុងភូមិ ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ការឃាត់ខ្លួននេះធ្វើឡើងនាថ្ងៃទី ១១ ខែមេសាឆ្នាំ ២០១៩ ម្សិលមិញពីបទរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ ៩ឆ្នាំ (អនិតិជន) ។

សមត្ថកិច្ចបានដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ រស់ សារ៉ាន់ ភេទប្រុស អាយុ ៧៩ឆ្នាំ មានមុខរបរជាព្រះសង្ឃ ស្នាក់នៅវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង ។

សមត្ថកិច្ចបានអោយដឹងទៀតថាការឃាត់ខ្លួននេះធ្វើឡើងដោយសារតែជនសង្ស័យខាងលើបានបង្កសកម្មភាពរំលោភសេពសន្ទវៈបានសម្រេចចំនួន៣ដង ទៅលើក្មេងស្រីឈ្មោះ ណ.ស.ឌ ភេទស្រី អាយុ ៩ឆ្នាំ កាលពីវេលាម៉ោង ៩.០០នាទីព្រឹក នាថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង ។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕