kalib9

វីធីថែរក្សាសម្រស់ទាំង ៩ នឹងធ្វើឱ្យអ្នកស្រស់ស្អាតឡើងវិញ

នៅពេលដែលអ្នកទទួលបានការអញ្ជើញពីមិត្តរបស់អ្នកទៅកម្មវិធីជប់លាងឬការជួបជុំគ្នាភា្លមៗនោះអ្នកប្រហែលជាប្រកែកមិនព្រមទៅនោះទេព្រោះតែអ្នករៀបចំមុខរបស់អ្នកមិនទាន់។ ប៉ុន្តែអ្នកសំណាងហើយដែលក្រុមស្នេហ៍៩យើងបាននាំវិធីធ្វើឱ្យមុខរបស់អ្នកស្អាតដូចតារា។

១. បំបាត់មុនក្បាលខ្មៅលើច្រមុះត្រឹមតែ១០នាទី

ប្រសិនបើអ្នកត្រូវសម្អាតមុនក្បាលខ្មៅអ្នកអាចប្រើម៉ាសដែលយើងធ្វើខ្លួនឯង។ យកទឹកឃ្មុំនិងឈើអែមរហូតទាល់តែខាប់។ ដាក់វានៅក្នុងស្រទាប់ស្គមស្គាំងលើមុនក្បាលខ្មៅហើយ យកដាក់សំឡីជ្រលក់ល្បាយដែលយើងបានលាយ រួចយកមកលាបលើកន្លែងដែលមានមុនក្បាលខ្មៅ។ បន្ទាប់មកលាងសម្អាតវាបន្ទាប់ពី ៥នាទីរួចលាងមុខជាមួយទឹកស្អាត។

២. ធ្វើម៉ាសងាយៗខ្លួនឯង

អ្នកអាចប្រើម៉ាសខ្លួនឯងដើម្បីធ្វើឱ្យស្បែកមុខតឹង ព្រោះថាក្នុងផ្ទះរបស់យើងក៏មានធាតុផ្សំទាំងអស់នោះដែរ។

  • សម្រាប់ស្បែកមុខជ្រួញ៖ យកទឹកផ្លែប៉ោមមកលាយជាមួយទឹកឃ្មុំ។ យកល្បាយនោះមកលាបលើមុខឱ្យស្តើងនៅលើមុខរបស់អ្នកនិងទុកវារយៈពេល ៥ នាទី។
  • ជម្រះភាពខ្មៅនៅក្នុងរង្វង់ភ្មែក៖ អ្នកត្រូវយកដំឡូងបារាំងស្ងោរហើយកិនឱ្យម៉ដ្ឋ ហើយយកវាមកលាបក្រោមភ្នែករួចទៅវារយៈ ពេល១៥នាទីី។
  • ស្បែកមុខមានកន្តួល៖ អ្នកអាចយកប៊ឺលាយជាមួយទឹកដោះគោមកលាបថ្មមៗលើស្បែកមុខរបស់អ្នក ហើយទុកវារយៈពេល ១៥នាទី។

៣. បិតម៉ាសផ្សេងគ្នាក្នុងពេលតែមួយ

មិនថាអ្នកមានស្បែកមុខចម្រុះឬអ្នកចង់ព្យាបាលបញ្ហាច្រើនក្នុងពេលតែមួយនោះការប្រើម៉ាស់ជាច្រើនដំណាលគ្នាគឺជាដំណោះស្រាយដ៏អស្ចារ្យ។

៤. ធ្វើឱ្យស្បែករបស់អ្នកមានសំណើម

ដើម្បីឱ្យមុខរបស់អ្នកមើលទៅស្រស់ថ្លាពេញមួយថ្ងៃអ្នកគួរតែធ្វើឱ្យវាមានសំណើម។ ចំពោះបញ្ហានេះអ្នកត្រូវជ្រើសប្រភេទផលិតផលឱ្យបានត្រឹមត្រូវ។

  • ចំពោះស្បែកស្ងួត៖ ក្រែមដែលមានជាតិទឹកឃ្មុំគឺជាជម្រើសដ៏ល្អបំផុត។
  • ជ្រើសរើសគ្រេមឱ្យត្រូវជាមួយស្បែកមុខរបស់អ្នកទើបអាចជួយបាន។

៥. វិធីធ្វើឱ្យសក់ពោះវៀនជ្រូកយ៉ាងលឿង

វិធីនេះដើម្បីធ្វើសក់ទៅជារួញពោះវៀន។ គ្រាន់តែមូលសក់របស់អ្នកបន្ទាប់មកយកប្រដាប់គៀបសក់មកគៀបរួចហើយប្រលែងវាមកវិញ។

៦. ធ្វើឱ្យមានក្រចកចាំងដូចកញ្ចក់ត្រឹម១០នាទី

ប្រសិនបើអ្នកមិនមានពេលវេលាទៅហាងធ្វើក្រចកនោះទេ តែយើងមានដំណោះស្រាយទាំងនេះ។ ហើយដំណោះស្រាយនោះគឺជាក្រចកកញ្ចក់។

សម្រាប់ធ្វើក្រចកកញ្ចក់ អ្នកមិនចាំបាច់ប្រើថ្នាំក្រចកនោះទេ អ្នកគ្រាន់តែយកម្សៅផ្លឹកៗ ទៅលើក្រចករបស់អ្នក។ ត្រឹមតែមួយភ្លែតរួចបាត់ទៅហើយមិនចាំបាច់ទៅរងចាំនោះទេ។

៧. រោមចញ្ចើម

ដើម្បីទទួលបានរោមចិញ្ចើមដែលស្អាតនោះគឺ មាន៣របៀប ១. កុំធ្វើឱ្យវាធំពេក ២. គូរចញ្ចើមដោយខ្មៅដៃរបស់អ្នកឱ្យបានត្រឹមត្រូវ ៣. ហើយកុំធ្វើឱ្យវាកោងខ្លាំងពេក។

៨. បំបាត់បបូមាត់ស្ងួត

ដើម្បីធ្វើឱ្យបបូរមាត់របស់អ្នកមើលទៅគួរឱ្យស្រឡាញ់អ្នកអាចយកច្រាសដុសធ្មេញ ស្ករ និងប្រេងអូលីវ។ ដាក់ស្ករទៅច្រាសដុសធ្មេញបន្ទាប់មកដុះលាងសម្អាតបបូរមាត់។ បន្ទាប់មកយកប្រេងអូលីវមកលាបលើបបូរមាត់របស់អ្នក។

៩. លាបវ៉ាសាលីនលើដើមទ្រូងរបស់អ្នក

ប្រសិនបើអ្នកចង់រក្សាទម្រង់សុដន់របស់អ្នក សូមប្រើវ៉ាសាលីនលើដើមទ្រូងជារៀងរាល់យប់មុនពេលចូលគេង។ បន្ទាប់ពីរយៈពេល 2 សប្តាហ៍អ្នកនឹងកត់សម្គាល់ឃើញថាដើមទ្រូងរបស់អ្នកកាន់តែមានភាពតឹងណែន។

 

ប្រែសម្រួលដោយ៖ Kalib9