kalib9

កំហុសឆ្គងទាំង ១៨ ដែលអ្នកតែងធ្វើខុសដោយមិនដឹងខ្លួន ជារៀងរាល់ថ្ងៃ!

មនុស្សគ្រប់រូបតែងមានទម្លាប់ប្រចាំថ្ងៃរៀងៗខ្លួន។ ដោយសារតែការមិនធ្លាប់ដឹង ឬដោយសារតែទម្លាប់តៗគ្នា មនុស្សច្រើនបានខ្ជះខ្ជាយពេលវេលារបស់ពួកគេប្រព្រឹត្តខុសទៅលើរឿងរ៉ាវសាមញ្ញប្រចាំថ្ងៃមួយចំនួនក្នុងជីវិត។ យ៉ាងណាមិញ ក្នុងនោះអ្នកប្រហែលជាមិនបានដឹងទេថា ទម្លាប់មួយចំនួនមានការខ្វះខាតអនាម័យ រហូតអាចបង្កជាគ្រោះថ្នាក់មិននឹកស្មាន។ ខាងក្រោមនេះ ជាទម្លាប់អាក្រក់ប្រចាំថ្ងៃដែលអ្នកគួរតែចៀសវាង៖

១. ការកាន់ចង្កូតឡាន

វាជារឿងសំខាន់ណាស់ដែលត្រូវដឹងពីវិធីត្រឹមត្រូវក្នុងការកាន់ចង្កូតឡានពីព្រោះវាអាចជួយឱ្យអ្នកជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។ កន្លែងដែលមានសុវត្ថិភាពបំផុតដើម្បីដាក់ដៃរបស់អ្នកគឺនៅលើបន្ទាត់កណ្តាលរបស់ចង្កូត (ដូចនៅក្នុងរូបភាពខាងលើ) ។ ទីតាំងនេះរារាំងពោងខ្យល់មិនឱ្យបើកទៅចំដៃរបស់អ្នកដូច្នេះវាអាចការពារក្បាលនិងរាងកាយរបស់អ្នក។

 

២. របៀបចាក់ទឹកបង្គន់

អ្នកគួរតែចុចទឹកបង្គន់ហើយមិនដាក់គម្របវាចុះប្រសិន បើអ្នកមិនចង់ឱ្យមេរោគមាននៅក្នុងបន្ទប់ទឹករបស់អ្នក (កន្សែង, ច្រាសដុសធ្មេញជាដើម) ។ រាល់ពេលដែលអ្នកចុចទឹកបង្គន់ញអ្នកគួរតែបិទវាមុនសិនដើម្បីកុំឱ្យមានមេរោគ។

 

៣. របៀបបត់ខោអាវ

មធ្យោបាយដ៏ល្អបំផុតក្នុងការប្រើកន្លែងដាក់ខោអាវកុំឱ្យមានភ្លីដែលធ្វើឱ្យរំខាន។ វិធីដែលធ្វើឱ្យងាយស្រួលក្នុងការដាក់សំលៀកបំពាក់ដ៏ល្អឥតខ្ចោះគឺការរុំខោអាវរបស់អ្នក។

 

៤. របៀបក្អក

យើងតែងតែត្រូវបានគេប្រាប់ឱ្យប្រើដៃរបស់យើងដើម្បីខ្ទប់មាត់និងច្រមុះរបស់យើងនៅពេលយើងក្អកឬកណ្តាស់ប៉ុន្តែនេះគឺខុសទាំងស្រុង។ វីរុសអាចរាលដាលបានយ៉ាងងាយស្រួលតាមរយៈការប៉ះ – បន្ទាប់ពីអ្នកកណ្តាស់ឬក្អកអ្នកប្រើដៃរបស់អ្នកដើម្បីបើកទ្វារប៉ះសំបុត្រនិងលុយឬក៏កាន់ដៃចង្កូតឡាន វានឹងធ្វើឱ្យឆ្លងដល់អ្នកដទៃ។

 

៥. វិធីលាងម៉ាសីុនទឹកក្រឡុក

កុំខ្ជះខ្ជាយពេលលាងសម្អាតម៉ាស៊ីនទឹកក្រឡុកអី នៅពេលវាអាចសម្អាតបានត្រីមតែពីរទៅបីវិនាទី។ គ្រាន់តែចាក់ទឹកនិងសាប៊ូហើយបើកម៉ាសីុនក៏ហើយភ្លាម។

 

៦. ទីតាំងសម្រាប់គេង

អ្នកអាចរីករាយនឹងការដេកផ្កាប់មុខរបស់អ្នកប៉ុន្តែវាធ្វើឱ្យអ្នកឈឺឆ្អឹងខ្នង។ ភាពតានតឹងនៅលើឆ្អឹងខ្នងអាចបង្កឱ្យមានការឈឺចាប់នៅផ្នែកជាច្រើនផ្សេងទៀតនៃរាងកាយនិងធ្វើឱ្យអ្នកគេងមិនស្កប់និងមានអារម្មណ៍អស់កម្លាំងខ្លាំងពេញមួយថ្ងៃ។

 

៧. ជើងក្ដាចុច

នៅពេលអ្នករៀនវាយអក្សរអ្នកត្រូវបានគេប្រាប់ឱ្យលើកជើងរបស់ក្ដាចុចនៅខាងក្រោមដើម្បីមើលគ្រាប់ចុចប្រសើរជាងមុន។ ការធ្វើបែបនេះអ្នកអាចវាយស្រួលជាងមុនហើយមិនធ្វើឱ្យឈឺកដៃ។

 

៨. ហាលខោអាវ 

នៅពេលអ្នកយឺតយ៉ាវសម្រាប់ការងាររឿងចុងក្រោយដែលអ្នកត្រូវព្រួយបារម្ភគឺជាសញ្ញាសម្គាល់ដេលមិនសមរម្យលើខោរបស់អ្នក។ គ្រាន់តែកាត់បំពង់ក្រដាសធ្វើជាក្រដាសប្រវែង, រុំវានៅជុំវិញស្មាអាវរបស់អ្នកហើយបិទវាឱ្យជាប់។

 

៩. ពេលវេលាដែលល្អបំផុត សម្រាប់ប្រើរ៉ូលអនលាបក្លៀក

ការប្រើប្រាស់ថ្នាំការពារកុំឲ្យចេញញើសច្រើន និងកម្ចាត់ក្លិនខ្លួនអាក្រក់ គឺមានប្រសិទ្ធភាពតិចតួចបំផុត ប្រសិនបើប្រើប្រាស់ភ្លាមបន្ទាប់ពីងូតទឹកនៅពេលព្រឹករួច ក៏ព្រោះតែកំរិតនៃញើសរបស់អ្នកនៅពេលព្រឹកជាទូទៅមានការកើនឡើងខ្ពស់។

ពេលវេលាត្រឹមត្រូវបំផុតដែលអ្នកគួរប្រើប្រាស់វា គឺនៅពេលយប់មុនចូលគេង។ វាជាពេលដែលស្បែករបស់អ្នកស្ងួត ហើយក្រពេញញើសមិនមានសកម្មភាព។ ជាធម្មតា រ៉ូលអនលាបក្លៀក ឬផលិតផលប្រើសម្រាប់កម្ចាត់ក្លិនខ្លួនអាក្រក់ និងការពារកុំឲ្យចេញញើសច្រើន គឺមានប្រសិទ្ធដល់ទៅ ២៤ ម៉ោង ដែលនេះមានន័យថា រន្ធញើសរបស់អ្នកនឹងត្រូវបានបិទជិត ទោះបីជាក្រោយពេលដែលអ្នកងូតទឹករួចនៅពេលព្រឹកក៏ដោយ។

 

១០. ខ្សែស្បែកជើង

ដាក់ខ្សែស្បែកជើងតាមរយៈរន្ធដែលនៅលើគេ (ដូចបានបង្ហាញក្នុងរូបភាព) ដើម្បីបង្កើតអ្វីមួយដែលមើលទៅដូចជាត្រចៀកទន្សាយ។ បន្ទាប់មកបត់ ហើយទាញវាចូល។ ការចងខ្សែស្បែកជើងរបៀបនេះនឹងជួយការពារកុំឲ្យខ្សែស្បែករបស់អ្នករបូត នៅខណៈពេលមិនសមរម្យបំផុតណាមួយ។

 

១១.ត្រាំចានក្នុងឡាបូទុកចោល

ឡាបូលាងចាន ជាកន្លែងដែលប្រមូលផ្តុំនៃមេរោគផ្សេងៗ។ ហេតុនេះ ការត្រាំចានចោលក្នុងឡាបូ អាចធ្វើឲ្យមេរោគនានាតោងជាប់នឹងចាន ហើយអាចបង្ករជារោគផ្សេងៗក្នុងខ្លួនយើង។ វិធីល្អគួរលាងចានភ្លាមៗ រឺឧស្សាហ៍លាងសម្អាតឡាបូ។

 

១២.លាងដៃជាមួយទឹកក្ដៅ

ទឹកក្ដៅមិនអាចសម្លាប់មេរោគទាំងអស់បានទេ តែទម្លាប់លាងដៃជាមួយនឹងទឹកក្ដៅ នឹងអាចធ្វើឲ្យប្រព័ន្ធការពារផ្សេងលើស្បែកចុះខ្សោយផងដែរ។

 

១៣.ហាត់ប្រាណទាំងមានគ្រឿងសម្អាងជាប់មុខ

កំឡុងពេលហាត់ប្រាណ ស្បែកគឺត្រូវការដកដង្ហើម។ ការប្រើគ្រឿងសម្អាងនឹងធ្វើឲ្យជិតរន្ធញើស ធ្វើឲ្យជាតិពុលមិនអាចបញ្ចេញមកក្រៅបាន និងបង្ករជាជម្ងឺស្បែកផ្សេងៗ ទៀតផង។

 

១៤.ប្រើម៉ាស៊ីនសម្ងួតដៃ

ម៉ាស៊ីនសម្ងួតគឺជាកន្លែងប្រមូលផ្ដុំមេរោគ ដែលអាចឲ្យមេរោគតោងជាប់ដៃរបស់អ្នកចូលទៅក្នុងសួត និងខ្លួនរបស់អ្នកតាមរយៈការបញ្ចេញខ្យល់របស់វា។

 

១៥. ប្រើប្លាស្ទិកខ្ចប់អាហារលើសពី​ ១ ​លើក

ប្លាស្ទិកដែលខ្ចប់សាច់ឆៅគឺបង្ករមេរោគជាងគេ។ ប្រសិនបើអ្នកយកវាទៅខ្ចប់អាហារបន្ត នោះមេរោគដែលនៅជាប់ស្បោងអាចតោងឡើងបានយ៉ាងងាយ។

 

១៦. ហាន់បន្លែ និងសាច់ លើជ្រុញតែមួយ

ដូចដែលបានដឹងស្រាប់ សាច់ឆៅគឺមានផ្ទុកមេរោគជាច្រើន។ ការយកបន្លែទៅហាន់បន្ត ដោយមិនបានលាងសម្អាតជ្រុញ អាចបង្ករជាតិពុលក្នុងអាហារក៏មាន។

 

១៧.ប្រើម៉ាស៊ីនឆុងកាហ្វេនៅការិយាល័យ

របស់ដែលមានអ្នកប្រើប្រាស់ច្រើនតែងផ្ទុកមេរោគច្រើនជាងធម្មតា។ យល់ល្អអ្នកគួរតែឧស្សាហ៍លាងក្បាលឆុង និងដៃឆុងកាហ្វេឲ្យបានស្អាត មុននឹងប្រើប្រាស់។

 

១៨.ទុកទូរស័ព្ទក្នុងកាបូបលុយ

កាបូបលុយក៏ជាបណ្តុំមេរោគមួយផងដែរ។ ហេតុនេះការយកទូរស័ព្ទទៅដាក់ក្នុងកាបូបពិតជានាំមេរោគឲ្យតោងទូរស័ព្ទជាច្រើន។ យ៉ាងណាមិញ ជាវិធីល្អអ្នកក៏គួរតែឧស្សាហ៍សម្អាតទូរស័ព្ទរបស់អ្នកដោយកន្សែងសើម ជាមួយនឹងទឹកសម្លាប់មេរោគជាប្រចាំ៕

 

ប្រែសម្រួលដោយ៖ Kalib9