kalib9

ដោយសារតែស្រវឹងស្រា និងភ្លើងប្រចណ្ឌ ទាញពូថៅកាប់ប្រពន្ធស្លាប់ និងកូនរបួសធ្ងន់

កំពង់ឆ្នាំង ៖ ដោយសារតែស្រវឹងស្រា និងភ្លើងប្រចណ្ឌ បណ្តាលឲ្យបុរស ជាប្តី មានឈ្មោះ តូច ញ៉ន អាយុ ៤១ ឆ្នាំ បានទាញពូថៅ កាប់ទៅលើប្រពន្ធ មានឈ្មោះ សូរ ធីម អាយុ ៤៦​ ឆ្នាំ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម និងកូនប្រុស មានឈ្មោះ ញិប សុគុណ អាយុ ០៩ ឆ្នាំ រងរបួសធ្ងន់ កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិអណ្តូងរវៀង ឃុំអញ្ចាងរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

ក្រោយកេីតហេតុកម្លាំងនគរបាលប៉ុស្តិ៍អញ្ចាញរូង​ បានឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៍ ដេីម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕