kalib9

រឿងរ៉ាវជីវិតពិត នៅពីក្រោយស្នាមថើបលើកចុងក្រោយ នៃស្នេហាពិតដែលគ្មានថ្ងៃសាបសូន្យ

ពេលខ្លះយើងទទួលយកការពិតដែលថាជីវិតគឺមិនអាចទាយទុកជាមុនបាន យើងអាចនៅទីនេះមួយនាទីហើយក៏អាចអាចចាកចេញជារៀងរហូតនៅពេលបន្ទាប់។ រូបថតដែលជាក្តីស្រលាញ់នៃស្នាមថើបលើកចុងក្រោយ និងដែលមានសាច់រឿងនៅពីក្រោយ។

អ្នកថតរូបជនជាតិចិនឈ្មោះ Xu Yingwei បានយកឈ្នះជាលើកដំបូងនៅមហោស្រពភាពយន្តហុងកុង ជាមួយនឹងរូបថតនេះដែលមានចំណងជើងថា “ស្នាមថើបលើកចុងក្រោយ” ។ គូស្នេហ៍វ័យចំណាស់ដែលបានបង្ហាញនៅក្នុងរូបថតនេះពិតណាស់ជាឪពុកម្តាយរបស់អ្នកថតរូប។ ឪពុករបស់គាត់មានជម្ងឺធ្ងន់ធ្ងរអស់រយៈពេលជាច្រើនខែហើយគាត់និងជិតចាកចេញទៅជារៀងរហូត។

គាត់បានភ្ជាក់ពីសន្លប់អស់មួយសន្ទុះហើយបាននិយាយទៅកាន់ប្រពន្ធរបស់គាត់ថា “ថើប ថើប … ” ហើយប្រពន្ធរបស់គាត់ស្រក់ទឹកភ្នែក។

រូបថតនេះបានចាប់យកពេលដែលលោកយាយអោនចុះហើយឱ្យប្តីរបស់គាត់ថើបមាត់របស់គាត់។

ឪពុកម្តាយរបស់លោក Xu Yingwei បានជួបគ្នានៅពេលដែលពួកគាត់មានកូនម្នាក់អាយុប្រហែល 7 ឆ្នាំប៉ុណ្ណោះ។

ម្តាយរបស់ Xu Yingwei គឺជាក្មេងស្រីនៅខាងឆ្វេងជួរខាងក្រោយហើយឪពុករបស់ ​Xu Yingwei ឈរនៅខាងស្ដាំក្នុងសម្លៀកបំពាក់ខ្មៅ។

ពួកគេទាំងពីរបានធំឡើងជាមួយគ្នាហើយនៅពេលពួកគេឈានដល់វ័យកំលោះក្រមុំពួកគេបានសម្រេចចិត្តរៀបការហើយចាប់ផ្តើមគ្រួសារ។ ពេលវេលាបានទៅមុខជានិច្ច ហើយពួកគេបានស្រឡាញ់គ្នាជាច្រើនទសវត្សមកហើយ។

រូបថតរបស់គូស្នេហ៍នេះនៅពេលដែលពួកគេគ្រាន់តែជាក្មេងជំទង់ប៉ុណ្ណោះ។ ម្តាយរបស់ Xu Yingwei មានអាយុ 18 ឆ្នាំហើយឪពុករបស់គាត់មានអាយុ 19 ឆ្នាំនៅពេលដែលរូបថតនេះត្រូវបានថត។

ពួកគេទាំងពីរនាក់រស់នៅយ៉ាងមានសុភមង្គលជាមួយចៅនិងចៅទួតរបស់ពួកគេពេញមួយជីវិតរបស់ពួកគេ។

ពួកគេបានប្រារព្ធពិធីខួបកំណើតជាច្រើនរាប់មិនអស់ហើយរាល់ពេលដែលពួកគេកាត់នំពួកគេកាន់តែចាស់បន្តិចម្តងៗ ហើយការចង់ចាំក៏ខ្សោយបន្តិចម្តងៗ។

ទោះជាយ៉ាងណាក៏ដោយគ្រាលំបាកបានកើតមានឡើងដោយសារតែឪពុករបស់លោក Xu Yingxi មានបញ្ហាសុខភាព។ ជាមួយនឹងការទៅមន្ទីរពេទ្យជាញឹកញាប់ និងការថែរក្សាជានិច្ចពីប្រពន្ធរបស់គាត់ ហើយគាត់ក៏បានធូរស្បើយឡើងវិញ។

លោកយាយបានថែទាំគាត់ទាំងយប់ទាំងថ្ងៃព្រោះលោកយាយមិនអាចចាកចេញពីគាត់រហូតដល់គាត់បានជាសះស្បើយ។

សុខភាពរបស់គាត់បានប្រែទៅជាខ្សោយទៅៗ ហើយមិនយូរប៉ុន្មានគាត់ត្រូវបានគេដាក់នៅក្នុងកៅអីរុញមួយចាប់តាំងពីគាត់មិនមានកម្លាំងដើម្បីធ្វើដំណើរដោយខ្លួនឯង។ ប៉ុន្តែនោះមិនបានបញ្ឈប់ប្រពន្ធរបស់គាត់ពីការយកចិត្តទុកដាក់ឡើយ ខណៈពេលដែលលោកយាយអាចជូនប្តីរបស់គាត់ដើរផ្សារជាមួយគ្នាដោយរុញកៅអីរុញរបស់គាត់។

ពួកគាត់មិនអាចបែកគ្នាបានទេនៅពេលលោកយាយមិនព្រមចាកចេញពីប្តីរបស់គាត់រហូតដល់គាត់បានជាសះស្បើយពេញលេញ។

ពួកគាត់ថែមទាំងលេងអុកម្តងម្កាលដើម្បីជួយឲ្យអាចបត់បែនសមត្ថភាពផ្នែកស្មារតីរបស់ពួកគាត់និងព្យាយាមធ្វើឱ្យសុខភាពរបស់គាត់ទាំងពីរកាន់តែប្រសើរឡើង។

សុខភាពរបស់លោកតាកាន់តែធ្ងន់ធ្ងរទៅ ៗ ហើយមិនយូរប៉ុន្មានលោកយាយត្រូវនៅក្នុងបន្ទប់ថែទាំសុខភាពជាមួយលោកតា។ លោកយាយបាននៅក្បែរគាត់គ្រប់ពេលហើយនៅទីនោះលោកយាយបានចាប់ដៃគាត់នៅពេលដែលគាត់បានស្លាប់នៅអាយុ 84 ឆ្នាំ។

លោកយាយនៅតែតាំងរូបថតរបស់ពួកគាត់ជាមួយគ្នាពេញមួយឆ្នាំហើយលោកយាយស្ទើរតែមិនជឿថាលោកតាពិតជាបានស្លាប់នោះទេ។

នៅពេលលោកយាយបានបាត់បង់ប្តីរបស់គាត់ គាត់មានអារម្មណ៍ថាគាត់បានបាត់បង់ជីវិតពាក់កណ្តាលរបស់គាត់ទៅហើយ ប៉ុន្តែគាត់ដឹងថាជីវិតស្នេហារបស់គាត់ពិតជាល្អប្រសើរជាងគេនៅពេលនេះ។

ចូរពេញចិត្តពេលវេលារស់នៅជាមួយឪពុកម្តាយរបស់អ្នក, ពួកគាត់ផ្តល់ឱ្យពួកយើងនូវអ្វីដែលល្អបំផុតដើម្បីមើលឃើញយើងធំឡើងដោយក្តីសុខ ហើយឥឡូវនេះយើងគួរតែផ្តល់ឱ្យពួកគាត់វិញនូវអ្វីដែលល្អបំផុតដើម្បីសងគុណដល់ឪពុកម្តាយយើងវិញ៕