kalib9

ផ្លែប៉ោមពណ៌ខ្មៅដ៏កម្រលក់បានជាង 20 ដុល្លារក្នុងមួយផ្លែ ប៉ុន្តែម្ចាស់ចំការមិនព្រមដាំវាទេ ដោយសារតែ…!

តើអ្នកដឹងទេថាផ្លែប៉ោមមានប្រភេទខុសគ្នាទំហំនិងសូម្បីតែពណ៌? ជាការពិតណាស់វាធម្មតាទេដែលអ្នកមានឃើញផ្លែប៉ោមក្រហមនិងបៃតងលក់នៅផ្សារ។ ផ្លែប៉ោមប្រភេទថ្មីគឺមានពណ៌ខ្មៅ ថ្មីៗនេះទើបតែមានប្រជាប្រិយភាពខ្ពស់។

ផ្លែប៉ោមខ្មៅត្រូវបានគេចាត់ទុកថាជាប្រភេទផ្លែឈើកម្រពីព្រោះវាត្រូវបានគេដាំនៅតំបន់ខ្ពង់រាបនៅកម្ពស់ 3500 ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ ដូចជាផ្លែប៉ោមដទៃទៀតដែរវាសម្បូរទៅដោយសារធាតុរ៉ែនិងអតិសុខុមប្រាណប៉ុន្តែផ្លែប៉ោមពណ៌ខ្មៅមានច្រើនជាផ្លែប៉មធម្មតា។

ផ្លែប៉ោមនេះក៏ត្រូវបានគេស្គាល់ផងដែរថា នៅពេលបង្កាត់រហូតដល់ធំគឺវាអាចធន់នឹងជំងឺពីធម្មជាតិ ប្រឆាំងនឹងប៉ារ៉ាស៊ីតនិងសត្វល្អិត។

វាមានដើមកំណើតនៅប្រទេសនូវែលសេឡង់ហើយត្រូវបានគេយកទៅដាំនៅប្រទេសចិនក្នុងតំបន់ខ្ពង់រាបទីបេ Nyingchi ។

ផ្លែប៉ោមខ្មៅត្រូវបានគេចូលចិត្តញ៉ាំដោយសារតែពេលខាំទៅស្រួយនិងរសជាតិផ្អែមឆ្ងាញ់។

វាមានជាតិគ្លុយកូសខ្ពស់ជាងផ្លែប៉ោមផ្សេងៗទៀតដែលធ្វើឱ្យវាមានប្រូតេអ៊ីនច្រើន។ ទោះជាយ៉ាងណាក៏ដោយដោយសារនៅក្នុងសីតុណ្ហភាពទាបទើបវាអាចលូតលាស់បានល្អ ដូច្នេះវាពិបាកក្នុងដាំវាណាស់ទើបវាក្លាយជាផ្លែឈើកម្រ។

ផ្លែប៉ោមនេះជាមធ្យមរយៈពេលតែ 2 ទៅ 3 ឆ្នាំទើបវាធំល្មមអាចមានផ្លែ ឬរយៈពេលវែងបំផុតគឺ 5 ឆ្នាំ។ លើសពីនេះទៀតមានតែ 30% នៃផ្លែប៉ោមពណ៌ខ្មៅដែលអាចប្រមូលផលបាន។ ហេតុដូច្នេះទិន្នផលផ្លែប៉ោមខ្មៅនៅមានកំរិតទាប។

ដោយសារតែភាពពិសេស និងតម្លៃខ្ពស់វាមិនមែនជាជម្រើសដំបូងសម្រាប់សាធារណជនទូទៅទិញញ៉ាំនោះទេ។ ម្ចាស់ចំការដែលដាំផ្លែឈើដឹងអំពីបញ្ហានិងការប្រមូលផលបានតិច ទើបពួកគេត្រូវដាំផ្លែឈើដទៃទៀតដែលមានតម្រូវការខ្ពស់។

ដោយសារតែការប្រមូលផលរបស់ផ្លែប៉ោមខ្មៅនៅមានកម្រិតទាប ក្រុមហ៊ុនផលិតរបស់ចិនបានសម្រេចប្តូរយុទ្ធសាស្រ្តដោយធ្វើការខ្ចប់ផ្លែប៉ោមខ្មៅទៅដាក់ក្នុងប្រអប់សម្រាប់ធ្វើជាអំណោយផ្តាច់មុខនៅក្នុងទីផ្សារ។ ដូច្នេះអតិថិជនដែលមានបំណងចង់ទិញផ្លែប៉មខ្មៅនេះ គឺត្រូវធ្វើការបញ្ជាទិញជាមុនសិន៕

 

ដោយ៖ វីរៈ | ប្រភព៖ Chinaposts