kalib9

កុលសម្ព័ន្ធជនជាតិភាគតិច បានឈ្នះក្តីជាលើកដំបូងរបស់ពួកគេ ដែលប្រឆាំងនឹងក្រុមហ៊ុនប្រេងក្នុងតំបន់អាម៉ាហ្សូន!

កុលសម្ព័ន្ធជនជាតិភាគតិចរបស់ប្រទេសអេក្វាឌ័របានទទួលជ័យជម្នះជាលើកដំបូងប្រឆាំងនឹងក្រុមហ៊ុនប្រេងធំៗ នៅក្នុងសេចក្តីសម្រេចមួយដែលហាមឃាត់ការចូលរុករករបស់ក្រុមហ៊ុនលើដែនដីអាម៉ាហ្សីនក្នុងសកម្មភាពរុករកប្រេងនៅក្នុងតំបន់នោះ។

បន្ទាប់ពីការពិភាក្សាពីរសប្តាហ៍តុលាការព្រហ្មទណ្ឌនៅ Puyo ប្រទេសអេក្វាឌ័របានទទួលយកសំណើររបស់កុលសម្ព័ន្ធ សម្រាប់ការការពារពីតុលាការនៅក្នុងខេត្តប៉ាតាហ្សា ដើម្បីរារាំងដំណើរការដេញថ្លៃក្នុងការរុករកប្រេង បន្ទាប់ពីរដ្ឋាភិបាលបានផ្លាស់ប្តូរដើម្បីផ្តល់ដីសម្បទានប្រហែល 180.000 ហិកតាសម្រាប់ការរុករកនេះ។

ដីនេះត្រូវបានការពារក្រោមរដ្ឋធម្មនុញ្ញអេក្វាឌ័រដែលបង្កើតឱ្យមានសិទ្ធិ “​ មិនអាចរំលោភលើកម្មសិទ្ធ, មិនអាចដណ្តើមយក និងមិនអាចពុះបែងចែកបានឡើយ” ជាកម្មសិទ្ធរបស់ជនជាតិដើមភាគតិច “ដើម្បីរក្សាកម្មសិទ្ធិដីដូនតារបស់ពួកគេនិងទទួលបានការការពារដោយឥតបង់ថ្លៃពីច្បាប់។ ” តែតាមធម្មតាទ្រព្យសម្បត្តិនៅឋិតនៅក្រោមដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ។

រដ្ឋធម្មនុញ្ញចែងអំពីតម្រូវការចាំបាច់សម្រាប់ការពិគ្រោះយោបល់ជាមុនលើផែនការណាមួយដើម្បីធ្វើអាជីវកម្មធនធានក្រោមដីផងដែរ ដោយសារផលប៉ះពាល់ខាងវប្បធម៌ និងបរិស្ថានទៅនឹងសហគមន៍កុលសម្ព័ន្ធ។

ទោះបីជារដ្ឋបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយកុលសម្ព័ន្ធ Waorani លើការរុករកប្រេងតាំងពីឆ្នាំ 2012 ក៏ដោយ ប៉ុន្តែមេដឹកនាំកុលសម្ព័ន្ធនេះបាននិយាយថាពួកគេត្រូវបានគេបោកបញ្ឆោត។

ចៅក្រមបានបញ្ជាឱ្យរដ្ឋាភិបាលធ្វើការពិគ្រោះយោបល់ថ្មីមួយដែលអនុវត្តតាមស្តង់ដារដែលត្រូវបានកំណត់ដោយតុលាការសិទ្ធិមនុស្សអន្តរជាតិអាមេរិចដែលមានមូលដ្ឋាននៅទីក្រុង San Jose។

លោកស្រី Lina Maria Espinosa មេធាវីដើមបណ្តឹងជនជាប់ចោទនៅខាងក្រៅតុលាការបាននិយាយថា “សេចក្តីសម្រេច” បានបង្កើតគំរូដ៏សំខាន់មួយសម្រាប់តំបន់ Amazon ។

“វាត្រូវបានគេបង្ហាញថាមិនមានការពិគ្រោះយោបល់ទេហើយថារដ្ឋបានរំលោភបំពានសិទ្ធិរបស់កុលសម្ព័ន្ធជនជាតិដើមភាគតិចនេះហើយដូចេ្នះនៃប្រជាជនដទៃទៀត។ ” ក្រុមកុលសម្ព័ន្ធ Waorani ដែលមានចំនួនប្រហែល 4.800 នាក់ក៏រស់នៅតាមតំបន់អាម៉ាហ្សូនផ្សេងទៀតដែរ៕