ទាយសន្លឹកបៀ៖ ពេលណាដល់គូព្រេង? តើគូព្រេងនៅប៉ែកខាងណា ជាអ្នកនៅជិត ឬមកពីឆ្ងាយ?

មនុស្សជាច្រើនច្បាស់ជាចង់ដឹងថា តើយើងមានគូព្រេងឬអត់? បើមាន នឹងមាននៅអាយុប៉ុន្មាន? សូមស្មឹងស្មាតអារម្មណ៍ ហើយជ្រើសរើសសន្លឹកបៀដែលអ្នកចូលចិត្ត ដោយផ្អែកលើសន្លឹកដែលទាក់ទាញអ្នកបំផុត ហើយអានការទស្សន៍ទាយខាងក្រោម។

W1200.jpeg

ពាក្យទស្សន៍ទាយនៅសន្លឹកទី 1

PicsArt_08 21 03.31.25

អ្នកច្បាស់ជាមានគូព្រេង អ្នកប្រហែលជាបានបានជួបគូព្រេងនៅអាយុរាងច្រើនបន្តិច ឬអាចក្ររៀបការបន្តិច ព្រោះអ្នកជាមនុស្សមានពិភពឯកជនខ្ពស់ ហើយផ្តោតលើការរកស៊ី ប្រកបអាជីវកម្មជាធំ មុនចង់រៀបការ ។

អាយុនៅពេលជួបគូព្រេង គឺចាប់ពីវ័យជំទង់ដែលមានអាយុចន្លោះពី ១៨ ទៅ ២៥ ឆ្នាំ អ្នកប្រហែលជាមិនពេញចិត្តនឹងស្នេហានៅពេលអ្នកជួបនោះទេ ប៉ុន្តែអ្នកនឹងសមបំណង ហើយរៀបការជាមួយគូព្រេងនៅអាយុរាងច្រើនបន្តិច ។

ពាក្យទស្សន៍ទាយនៅសន្លឹកទី 2

PicsArt_08 21 03.31.33

អ្នកគឺជាមនុស្សដែលមានគូព្រេង ប៉ុន្តែមនុស្សមួយចំនួនដែលជ្រើសរើសបៀសន្លឹកនេះ នៅទីបញ្ចប់ពួកគេអាចនឹងចូលចិត្តនៅលីវជាង។ អ្នកគឺជាមនុស្សម្នាក់ដែលគិតច្រើន មានមន្តស្នេហ៍ មានមនុស្សចូលចិត្តច្រើន តែអ្នកមានអារម្មណ៍ថា អ្នកអាចរស់នៅដោយខ្លួនឯងបាន ។ មនុស្សដែលជ្រើសរើសបៀមួយ​សន្លឹកនេះ អាចគិតថាចង់នៅលីវ ពីព្រោះពួកគេមានអារម្មណ៍ថា ពួកគេអាចពឹងផ្អែកលើខ្លួនឯងបាន ហើយក៏ចូលចិត្តមានសេរីភាពក្នុងការជ្រើសរើសដែរ ។

អាយុនៅពេលជួបគូព្រេង ចន្លោះពី ២១-៣៥ ឆ្នាំ ចាត់ជាពេលវេលាសមរម្យ ដែលមនុស្សភាគច្រើនចាប់ផ្តើមមានស្នេហា និងរៀបការ។

ពាក្យទស្សន៍ទាយនៅសន្លឹកទី ៣

PicsArt_08 21 03.31.38

អ្នកគឺជាមនុស្សដែលមានគូព្រេង ហើយគូព្រេងរបស់អ្នកអាចមានច្រើនជាងម្នាក់ អ្នកជាមនុស្ស

មានពិភពឯកជនខ្ពស់ មិនងាយស្រឡាញ់នរណាផ្តេសផ្តាសឡើយ អ្នកមានមនុស្សដែលចូលមកចាប់អារម្មណ៍ច្រើនណាស់ ហើយបើអ្នកបានស្រឡាញ់នរណាហើយ អ្នកនឹងស្រឡាញ់គេអស់ពីបេះដូង ។

អាយុនៅពេលជួបគូព្រេង ប្រហែលជាបានជួបកាលពីនៅក្មេងៗ ជាអ្នកជិតខាង ឬមិត្តណាម្នាក់ដែលធ្លាប់សិក្សា ជួបគ្នានៅបឋមសិក្សា ឬវិទ្យាល័យ វាជាទំនាក់ទំនងដែលមានចំណងជាច្រើនឆ្នាំ រហូតដល់មានអារម្មណ៍ស្រឡាញ់និងក្លាយជាសង្សាររហូតដល់រៀបការ ។

ពាក្យទស្សន៍ទាយនៅសន្លឹកទី 4

PicsArt_08 21 03.31.46

អ្នកគឺជាមនុស្សដែលមានគូព្រេង ហើយគូព្រេងរបស់អ្នកអាចជាមនុស្សដែលនៅជិតអ្នក មិនមែនជាអ្នកនៅឯណាឆ្ងាយទេ អាចជាមនុស្សជិតស្និទ្ធនឹងអ្នក ឬអាចរស់នៅផ្ទះក្បែរអ្នកក៏ថាបាន ។

តាមពិត អ្នកគឺជាមនុស្សម្នាក់ដែលខ្វល់ខ្វាយ គិតច្រើន ហើយតែងតែមានអារម្មណ៍ថា មិនមានអ្នកយល់ចិត្ត ទោះបីជាមានសង្សា ឬមាននរណាម្នាក់ចាប់អារម្មណ៍ក៏ដោយ អ្នកក៏នៅមានអារម្មណ៍ឯកោខ្លាំងគ្រប់ពេលដដែល ។ ដូច្នេះសម្រាប់មិត្តអ្នកអានណាជ្រើសរើសសន្លឹកបៀនេះ សន្លឹកបៀចង់សុំឲ្យអ្នកបើកបេះដូងហើយសម្លឹងមើលមនុស្សដែលនៅជុំវិញខ្លួន ដែលស្រលាញ់និងជូនពរអ្នក បន្ទាប់មកអ្នកនឹងជួបគូព្រេងដ៏ល្អនោះហើយ ។

អាយុនៅពេលជួបគូព្រេង ចន្លោះពី ២៣ ទៅ ៣៥ ឆ្នាំ ចាត់ជាវ័យទូទៅ នៃមនុស្សមានគូស្នេហ៍ និងរៀបការ ៕

ប្រភព៖ WintraMagic/Knongsrok